វិស្វកម្ម
From Wikipedia, the free encyclopedia
វិស្វកម្មជាមុខវិជ្ជាសិក្សា សិល្បៈ សមត្ថភាព និង វិជ្ជាជីវៈដែលប្រើប្រាស់ចំនេះដឹងផ្នែកវិទ្យាសាស្ត្រ គណិតវិទ្យា សេដ្ឋកិច្ច សង្គមកិច្ច និង ការអនុវត្តជាក់ស្ដែងដើម្បីគ្រោង និងបង្កើតសំនង់ ម៉ាស៊ីន សំភារៈ ប្រព័ន្ធ រូបធាតុ និងស្វ័យប្រវត្តិកម្មដែលគាំទ្រការរស់នៅរបស់មនុស្សប្រកបដោយសុវត្ថិភាព។
វិស្វករជាអ្នកមានចំនេះដឹង និង ប្រើប្រាស់វិស្វកម្មនេះក្នុងអាជីពរបស់ខ្លួនដែលអាចបែងចែកជាតួនាទីនិងឋានៈដោយឡែកពីគ្នា។ ការសិក្សាផ្នែកវិស្វកម្មអាចចែកចេញជាជំនាញតូចៗជាច្រើនទៀត អាស្រ័យទៅតាមការអនុវត្ត និង វិស័យបច្ចេកវិទ្យាពិសេសៗ។