ភូមិសាស្ត្រ
From Wikipedia, the free encyclopedia
ភូមិសាស្ត្រ ឬ ភូមិវិទ្យា គឺសិក្សាអំពីផែនដី ។ វិទ្យាសាស្ត្រនេះបង្រៀនលក្ខណៈស្ទង់មហាសមុទ្រ ជួរភ្នំ ។ល។ ក៏រៀនផងដែរអំពីប្រជាជននៅដីមួយ (ប្រជាពលរដ្ឋ) និងគូរផែនទី។
តាមវិគីភីឌាបារាំង ភូមិវិទ្យាគឺជាការសិក្សាអំពីភូមិសាស្ត្រលើផែនដី ជាពិសេសសិក្សាអំពីផ្ទៃនៃផែនដី ។ តាមជនជាតិក្រិក នេះគឺជាការពណ៌នាមួយយ៉ាងត្រឹមត្រូវបំផុតអំពីផែនដី ។ វាជាវិទ្យា សាស្ត្រមួយដែលឆ្លើយតបនឹងរបកគំហើញថ្មី និងសំដៅកំណត់នយោបាយទន្ទ្រានកាន់កាប់ទឹកដីដែលមានប្រយោជន៍។ ស្ត្រាបុង (Strabon) ភូមិវិទូជនជាតិក្រិក អំឡុងឆ្នាំ ៥៧ ម.គ.ស.បាននិយាយថា ភូមិវិទ្យាជាគោលដ្ឋានសំរាប់បង្ហាត់បង្រៀន អ្នកដែលចង់មានសិទ្ធិសំរេច។
បួនទំលាប់ជាប្រវត្តិសាស្រ្តក្នុងការស្រាវជ្រាវភូមិវិទ្យាគឺ ការវិភាគលំហនៃបាតុភូតធម្មជាតិនិងមនុស្សជាតិ (ភូមិវិទ្យាប្រៀបដូចនឹងការសិក្សានៃរបាយ), បណ្តាការសិក្សាបរិវេណ(បណ្តាទីកន្លែង និងបណ្តាតំបន់), សិក្សាទំនាក់ទំនងធរណី-មនុស្ស, និងស្រាវជ្រាវក្នុងវិទ្យាសាស្ត្រផែនដី។ ទោះជាយ៉ាងណាក្តី ភូមិវិទ្យាទំនើបជាវិធានប្រមូលផ្តុំគ្រប់វិទ្យាសាស្ត្រក្នុងគោលដៅស្វែងយល់ពិភពលោក និងរាល់ស្មុគ្រស្មាញធម្មជាតិមនុស្សជាតិរបស់ពិភពលោកដោយហេតុថាជាស្ពានរវាងវិទ្យាសាស្ត្រមនុស្ស និងវិទ្យាសាស្ត្ររូបនិយម, ភូមិវិទ្យាត្រូវបានចែកចេញជាបីមែកធាងចំបង គឺ
- ភូមិវិទ្យាមនុស្ស,
- ភូមិវិទ្យាបរិឋាន
- និង ភូមិវិទ្យារូបនិយម។
អាចនិយាយថាភូមិវិទ្យាជា"មាតានៃគ្រប់វិទ្យាសាស្ត្រ" និងជា "ជនសំយោគចំណេះដឹង"
បណ្តាភូមិវិទូនៃសម័យទំនើបតែងតែចោទសំណួរចំបងៗ ចំនួន 4 កាលបើគេទាំងអស់គ្នានិយាយដល់ផែនដី ៖
- ១- អ្នកណា (who) : បណ្តាបុគ្គល/បណ្តាសង្គម កាន់កាប់លំហ រួមនឹងបណ្តាតំលៃនិងបណ្តារបៀបរស់នៅរបស់គេទាំងនោះ
- ២- អ្វី (what) : ផលប៉ះពាល់នៃជនទាំងនេះ អាចជាសេដ្ឋកិច្ច, សង្គម, ឬបរិធាន, ផលបានមកពីបណ្តាស្ថាប័នរបស់គេ, នៃការស្រាវជ្រាវ, នៃបណ្តាបច្ចេកទេស, នៃបណ្តាបម្លាស់ប្តូរ ឬទំនាញផលពី
បណ្តាធនធានធម្មជាតិ
- ៣- នៅទីណា (where) :ទីតាំងនៃបណ្តាសកម្មភាពទាំងនេះនៃមនុស្ស
- ៤- ពេលណា (when) : ប្រវត្តិកាលដែលបុគ្គលទាំងឡាយ ឬសង្គមទាំងឡាយ ផលិតបណ្តាលំហដែលបន្ថែមលើលំហដែលមានរួចហើយ
ជាការពិតណាស់ ការវិភាគភូមិវិទ្យាគ្រប់ជ្រុងជ្រោយមួយទាមទារអោយមានសំណួរហូរហៀរបន្ថែមទៀត ដូចជា ( ហេតុអ្វី(why)? - កម្មវត្ថុទាំងឡាយនៃបណ្តាបុគ្គល/បណ្តាសង្គម; យ៉ាងមេច(how)? - បណ្តាទំនាក់ទំនងនៃអំណាចក្នុងលំហ; ទៅដល់ណា?(until where) - បណ្តាកំរិតព្រំដែន, បណ្តាភាពរអាក់រអួល, បណ្តាកំរិតកំណត់... )