ភាសាវិទ្យា
From Wikipedia, the free encyclopedia
ភាសាវិទ្យា គឺជាការសិក្សាអំពីភាសាតាមបែបវិទ្យាសាស្ត្រអំពីភាសា។ គេមិនគួរច្រឡំភាសាវិទ្យា និងវេយ្យាករណ៍ឡើយ ព្រោះចំពោះភាសាមួយវេយ្យាករណ៍ជាក្បួនខ្នាតមានលក្ខណៈប្រពៃណីជាង ហើយមានប្រធានបទខ្លះគេសិក្សាក្នុងភាសាវិទ្យាតែពុំមានសេចក្ដីលម្អិតក្នុងវេយ្យាករណ៍ប្រពៃណីឡើយ។ ភាសាវិទ្យាសិក្សាផ្នែកផ្សេងៗនៃភាសា មានដូចជា ការបញ្ចេញសម្លេង ការកត់ត្រាសម្លេង ន័យរបស់ពាក្យ របៀបរៀបលំដាប់ពាក្យឱ្យមានន័យស្ដាប់បាន របៀបប្រើប្រាស់ភាសាតាមបរិបទ និងលក្ខណៈជាច្រើនទៀត។ សាខារបស់ភាសាវិទ្យា ចេះតែកើនឡើងជាបន្តបន្ទាប់តាមកាលសម័យ។ ការរៀបរាប់លម្អិតអំពីភាសាដែលមានវ័យចំណាស់គឺ ការវិភាគភាសាសំស្ក្រឹត ឈ្មោះថា អស្តធ្យយិ (Ashtadhyayi)របស់បាណិនិ (Pāṇini)។ ចំណែកឯ Philology កើតមានមុនភាសាវិទ្យាបច្ចុប្បន្ន តែកាលនោះគេសិក្សាតែពីវេយ្យាករណ៍ និងការប្រើប្រាស់ភាសាដោយផ្អែកលើសម័យកាល ឬ ប្រវត្តិនៃភាសាប៉ុណ្ណោះ។