ព្រះមហាក្សត្រនៃនគរភ្នំ From Wikipedia, the free encyclopedia
វ្រះបាទភវវម៌្មទី២ ឬភវវរ្ម័នទី២ (គ.ស ?-៦៥៧) រជ្ជកាល (គ.ស ៦៣៥-៦៥៧) ទ្រង់ជាបុត្ររបស់វ្រះបាទឦឝានវម៌្មទី១បន្ទាប់ពីវ្រះបាទឦឝានវម៌្ម បានបញ្ចប់រជ្ជកាលនៅប្រហែលឆ្នាំ ៦៣៧ សិលាចារឹកខ្លះបានប្រាប់យើងអំពីស្ដេចមួយអង្គទៀត ព្រះនាមភវវម៌្មទី២។ សិលាចារឹកចុះកាលបរិច្ឆេទមានតែប៉ុណ្ណេះឯង ដែលយើងមានស្ដីអំពីព្រះអង្គ គឺនៅតាកែវ (K. ៧៩) ចុះកាលបរិច្ឆេទ ថ្ងៃ ៥ មករា ឆ្នាំ ៦៤៤ និងនៅពញាហូរ (Poñā Hòr) ខាងត្បូងតាកែវ (K. ២១) បានចុះកាលបរិច្ឆេទ ថ្ងៃពុធ ទី ២៥ មីនា ឆ្នាំ ៦៥៥។ ក្រោយបន្តមកទៀតទំនងជាមានស្ដេចមួយអង្គប្រាកដខ្លួនឡើងព្រះនាមចន្ទ្រវម៌្មដែលគេបានស្គាល់ពីសិលាចារឹកគ្មានកាលបរិច្ឆេទ K.១១៤២ ដោយមិនស្គាល់ដើមកំណើត ដែលជាស្ដេចមកពីរាជវង្សនៃស្វាមិនឦឝានវម៌្ម។ ព្រះរាជបុត្រារបស់ស្វាមិនចន្ទ្រវម៌្មគឺជាស្ដេចដ៏ល្បីល្បាញបំផុត ព្រះនាមជយវម៌្មទី១ដែលសិលាចារឹកដំបូងៗបង្អស់របស់ទ្រង់យកមកពីទួលកោះព្រះ ខេត្តព្រៃវែង(K.៤៩៣) និងពីបាសិត ខេត្តបាត់ដំបង (K.៤៤៧) សិលាចារឹកទាំងពីរនេះបានចុះកាលបរិច្ឆេទនៅ ថ្ងៃ ១៤ មិថុនា ឆ្នាំ ៦៥៧។ សិលាចារឹក១៩ រឺ ២០ផ្ទាំងភាគខ្លះចុះកាលបរិច្ឆេទពីរជ្ជកាលរបស់ទ្រង់ ត្រូវបានគេរកឃើញនៅតំបន់មួយដែលលាតសន្ធឹងពីវត្តភូ នៅភាគខាងជើងទៅ ឈូងសមុទ្រសៀមនៅភាគខាងត្បូង។ តាមរយៈ ឝ៊ិនថាងស្ឈូក អាណាចក្រចេនឡាបានសញ្ជ័យបានក្សត្របុរីផ្សេងៗ នៅប្រទេសកម្ពុជាទិសពាយព្យ បន្ទាប់ពីចុងនៃសម័យរជ្ជកាលរបស់ចិនយុងហួយ 永徽 (ឧ.បន្ទាប់ពី ថ្ងៃទី ៣១ មករា ឆ្នាំ ៦៥៦) ដែលនៅមុនពេល (នៅឆ្នាំ ៦៣៨/៣៩) នាំសួយសារអាករទៅប្រទេសចិន។
ភវវម៌្មទី២ | |
---|---|
វ្រះបាទ | |
រជ្ជកាល | ៦៣៥-៦៥៧ |
រាជ្យមុន | វ្រះបាទឦឝានវម៌្មទី១ |
រាជ្យបន្ត | វ្រះបាទជយវម៌្មទី១ |
វង្ស | កៅណ្ឌិន្យវម៌្ម |
សន្តតិវង្ស | កៅណ្ឌិន្យវម៌្ម |
បិតា | វ្រះបាទឦឝានវម៌្មទី១ |
មាតា | ព្រះនាងសករមន្ជរិ |
ប្រសូត | ឦឝានបុរ |
សុគត | ៦៥៧ ឦឝានបុរ |
វ្រះបាទភវវម៌្មទី២ ព្រះអង្គបានបង្ក្រាបការបះបោរធ្វើអោយមានការរៀបរយឡើងវិញ។ ភាពវឹកវរចលាចលដែលកើតឡើងក្នុងពេលដែលវ្រះបាទឦឝានវម៌្មទី១ សោយទិវង្គត ត្រូវបានវាយបង្ក្រាបយ៉ាងឆាប់រហ័ស ដោយកំលាំងដ៏ខ្លាំងក្លារបស់វ្រះបាទភវវម៌្មទី២ ដែលមានកងទ័ព និងនាម៉ឺនមន្ត្រីមានភក្តីភាពយ៉ាងម៉ឺងម៉ាត់ចំពោះព្រះអង្គ។ សិលាចារឹកនៅហាន់ជ័យ បានរំឭកនូវការពង្រឹងអំណាចអធិរាជ្យរបស់ព្រះអង្គ។ ព្រះអង្គទ្រង់បានសាងទីកន្លែងសក្ការៈបូជា ឬប្រាសាទជាច្រើន។ តាមគេប៉ាន់ស្មាន សិលាចារឹកភ្នំបាយ៉ង់ សិលាចារឹកភ្នំព្រះវិហារ កំពង់ឆ្នាំង ក៏ជាស្នាព្រះហស្ថរបស់ព្រះអង្គដែរ។ វ្រះបាទភវវម៌្មទី២ ទ្រង់គ្រងរាជ្យពីឆ្នាំ៦៣៩ ដល់ឆ្នាំ៦៥៥ នៃគ្រិស្ដសករាជ។ តមកទៀតនៅក្នុងរជ្ជកាលវ្រះបាទជយវម៌្មទី១ ប្រទេសចេនឡាមានសេចក្តីក្សេមក្សាន្តរុងរឿងច្រើន។
ប្រាសាទបាយ៉ង់ស្ថាបនាឡើងនៅលើកំពូលភ្នំបាយ៉ង់។ ប្រាសាទនេះកសាងឡើងក្នុងសតវត្សទី៧ ពីឆ្នាំ៦១៥-៦៣៥ ដោយវ្រះបាទភវវម៌្មទី២។ ប្រាសាទនេះស្ថាបនាឡើងអំពីថ្មបាយក្រៀម ឥដ្ឋ និង ថ្មស៊ីស្ត ថ្មស្រទាប់។ ក្រៅពីប្រាសាទបាយ៉ងនៅលើភ្នំបាយ៉ងមានប្រាសាទ ៤ទៀតនៅក្បែរនោះ រួមមានប្រាសាទព្រះគោ ប្រាសាទកាណាងខាងលិច ប្រាសាទកាណាងខាងកើត និង ប្រាសាទកំពូលកាណង់ ដែលត្រូវបានស្ថាបនាឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ពីព្រោះនៅចំកណ្តាលប្រាសាទមានតម្កល់លិង្គព្រះឥសូរ ក្នុងសម័យកាលសាងសង់ប្រាសាទនោះ។
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ វ្រះបាទឦឝានវម៌្មទី១ |
ក្សត្រចេនឡា ៦៣៥-៦៥៧ |
តដោយ វ្រះបាទជយវម៌្មទី១ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.