ប្រវត្តិវិទូ
From Wikipedia, the free encyclopedia
បណ្តាប្រវត្តិវិទូដំបូងបំផុតជាជនជាតិក្រិច មានដូចជា លោក អេរ៉ូដូតឺស (Herodotus) លោក ធូស៊ីឌីដេស (Thucydides) លោក ហ្សេណូហ្វូន (Xenophon) ដែលសុទ្ធសឹងតែ ជាប្រវត្តិវិទូដ៏ចំណានបំផុត។ ចំណែក ប្រវត្តិវិទូជនជាតិរ៉ូម៉ាំងមានដូចជា លោក សាឡឺស (Sallust) លោក ស៊ីសេរ៉ូ ( Cicero ) លោក លីវី (Livy) និង លោក តាក់ស៊ីតឹស (Tacytus)។ សំណេរប្រវត្តិសាស្ត្របែបគ្រិស្តសាសនាដំបូង ឬជា(វិទ្យាសរសេរប្រវត្តិសាស្ត្រ) បានទទួលរងឥទ្ធិពលយ៉ាងខ្លាំងក្លាពីប្រវត្តិវិទូជនជាតិជ្វីហ ហើយពិសេសនៅ ក្នុងមជ្ឈឹមសម័យ មានការកត់ត្រាទុក នូវព្រឹត្តិការណ៍ជាច្រើនដូចជា ព្រឹត្តិការណ៍ បេដ៍ (Bede)។
អ្នកប្រាជ្ញនាដើមសម័យបុនសម័យបានអនុវត្តន៍ នូវ គោលការណ៍ដែលប្រកាន់ការត្រិះរិះពិចារណា (Critical Approach) ច្រើនជាងមុន ដែលជាហេតុនាំឱ្យមានស្នាដៃ ដ៏ល្អគ្មានផ្ទឹមរបស់លោក ម៉ាគីយ៉ាវែល្លី (Machiavelli) នៅដើមសតវត្សទី១៦។ ភាពជោគជ័យខាងប្រាជ្ញាស្មារតី ដ៏ត្រចះត្រចង់ (Enlightenment)នាសតវត្សទី ១៨ ដែលរួមបញ្ចូលទាំងការសិក្សា ដែលមានមូលដ្ឋានគ្រឹះរឹងមាំ លើទម្រង់នៃការប្រែប្រួលក្នុងសង្គមមនុស្ស ត្រូវបានឆ្លុះបញ្ចាំងឱ្យឃើញនៅក្នុងស្នាដៃ របស់លោក អេវ៉ឌ ហ្គីប៊ុន (Edward *Gibbon)។ នៅក្នុងសតវត្សទី ១៩ ប្រវត្តិវិទ្យាត្រូវបានអភិវឌ្ឈឡើងជា មុខវិជ្ជាជាន់ខ្ពស់ (academic discipline) នៅក្នុងគ្រឹស្ថានសាកលវិទ្យាល័យ ក្នុងនោះស្នាដៃនៃប្រវត្តិវិទូដែលត្វ្រូវបានគេនិយមអាន ជាងគេ គឺស្នាដៃរបស់លោក ម៉ាកូឡៃ ( Macaulay ) និងលោក កាលីល៍ (Carlyle)។ ទំហំនៃការសិក្សា វិជ្ជាសរសេរប្រវត្តិសាស្ត្រត្រូវបានពង្រីកឡើងនៅសតវត្សទី ២០ ក្រោមឥទ្ធិពលពី នរៈវិទ្យា ចិត្តវេជ្ជវិទ្យា (psychiatry) និងសង្គមវិទ្យា និងបច្ចេកវិទ្យាថ្មីៗ ដូចជាការប្រើប្រាស់កុំព្យូទ័រសំរាប់វិភាគទិន្នន័យ ក៏ត្រូវបាន គេណែនាំឱ្យប្រើប្រាស់ផងដែរ។