From Wikipedia, the free encyclopedia
ប្រវត្តិទេពនិករការពារទិសទាំង៨ (អង់គ្លេស: Guardians of the directionsថៃ: อัฎฐโลกบาล)
អត្ថបទនេះមិនត្រូវបានដកស្រង់ឯកសារយោងចេញពីប្រភពណាមួយឡើយ |
ទេពនិករការពារទិសទាំង៨ | ||||
| ||||
ទេវរូបទេពនិករការពារទិសទាំង៨សិល្បៈឥណ្ឌា | ||||
ព្រះនាម | ព្រះឥន្ទ ព្រះវិរុណ ព្រះយម ព្រះកុវេរៈ ព្រះអគ្និ ព្រះនិ្ឫត្តិ ព្រះវាយុ ព្រះឥសាន | |||
ទេពជាយា(ព្រះមហេសី) | ព្រះម៉ែសចី ( ព្រះឥន្រ្ទរាណី ) ព្រះម៉ែវារុណី ព្រះម៉ែធូមោរៈណា ព្រះនាងចារវី ព្រះម៉ែសវាហា ព្រះនិ្ឫត្តិទេវី ព្រះម៉ែសវាសះតី ព្រះឥសានវៈរី | |||
ទេវតានៅក្នុងសាសនា | ព្រហ្មញ្ញសាសនា វេទៈ សាសនា ហិណ្ឌូសាសនា |
លេខរៀង | ព្រះរូប | ព្រះនាម | ទេពជាយា(ព្រះមហេសី) | ក្នុងព្រះពុទ្ធសាសនា | ព័ត៌មានលម្អិត |
---|---|---|---|---|---|
០១ | ព្រះឥន្ទ | ព្រះម៉ែសចី ( ព្រះឥន្រ្ទរាណី ) | គឺ ស្តេចព្រះចតុលោកបាល ស្តេចព្រះបាទធតរដ្ឋៈ គ្រប់គ្រងពួកគន្ធព្វទេវតា ឋិតនៅទិសខាងកើតនៃភ្នំសិនេរុ ។ | ជាស្តេចនៃទេវតាទាំង៣៣។
ជាស្តេចសឹកសង្គ្រាម។ ជាអ្នកការពារទិសខាងកើត។ អត្ថបដិរូប: តំណាងថាមពលអគ្គីសនីទាំងឡាយនៅលើលោក ព្យុះភ្លៀងនិងរន្ទះ។ អាវុធ: វិជ្រ (កាំរន្ទះ) តំណាងបញ្ញាឈ្នះអស់អវិជ្ជា។ ឥន្ទនូ (ធ្នូព្រះឥន្ទ)។ យានជំនិះ: ដំរីក្បាល៣ឰរវ័ត និង សេះក្បាល៧ឧច្ឆៃស្រវ័ស។ ខ្សែរឿង: មានអសុរៈមួយ ដែលជាស្តេចនាគធំអស្ចារ្យឈ្មោះ Vritra ក្បាលទល់នឹងមេឃ តែងតែទប់ទឹកភ្លៀងមិនឲ្យហូរធ្លាក់មកលើផែនដី ធ្វើឲ្យផែនដីខ្វះទឹក កើតជាគ្រោះរាំងស្ងួត។ ពេលព្រះឥន្ទចាប់កំណើត ព្រះឥន្ទក៏បានមកប្រយុទ្ធគ្នាជាមួយអសុរៈនោះ ហើយសម្លាប់អសុរៈនោះដោយវិជ្រ(កាំរន្ទះ) ហើយទឹកភ្លៀងក៏ចាប់ផ្តើមបង្អុរមកលើផែនដីវិញ។ ព្រះឥន្ទត្រូវបានគេចាត់ទុកជាស្តេចនៃទេវតា ជាអ្នកគ្រប់គ្រងទឹកភ្លៀង ព្យុះ រន្ទះ ដូចជា Zeusដែរ។ ពេលសេះក្បាល៧កើតឡើងពីការកូរសមុទ្រទឹកដោះ ព្រះវិស្ណុពុំបានប្រគល់ទៅព្រះឥន្ទទេ តែត្រូវបានស្តេចអសុរៈយកមុន ទើបព្រះឥន្ទយកដំរីក្បាល៣ស្តេចដំរីសធ្វើជាយានជំនិះ ដែលប្រមោយដំរីអាចបូមទឹកពីឋានក្រោម ផ្លុំជាពពកហើយបង្អុរជាភ្លៀងទៅវិញ ហេតុនេះហើយបានជាដំរីក្បាល៣នេះ ជាពាហនៈរបស់ព្រះឥន្ទយ៉ាងសាកសម ក្នុងការគ្រប់គ្រង ភ្លៀង ព្យុះ រន្ទះ។ កាលដើមឡើយមនុស្សគោរពព្រះឥន្ទណាស់ តែក្រោយមកលទ្ធិត្រីមូរតិបានចាប់កំណើត គឺគេគោរព ព្រះវិស្ណុ ព្រះសិវៈ និង ព្រះព្រហ្ម ជំនួសព្រះឥន្ទវិញ។ ព្រះឥន្ទក៏ជាលោកបាលការពារទិសខាងកើតផងដែរ។ | |
០២ | ព្រះវិរុណ(ពិរុណ>ភិរុណ ) | ព្រះម៉ែវារុណី | គឺ ស្តេចព្រះចតុលោកបាល ស្តេចព្រះបាទវិរូបក្ខៈ គ្រប់គ្រងពួកនាគទេវតា ឋិតនៅទិសខាងលិចនៃភ្នំសិនេរុ ។ | សេចក្តីផ្តើម:
ជាព្រះឬអាទិទេពតំណាងទឹក ភ្លៀង ស្ទឹង ទន្លេ សមុទ្រ គង្គា។ ជាអ្នកការពារទិសខាងលិច។ អត្ថបដិរូប: ជានិមិត្តរូបនៃចំណេះដឹងទាំងអស់ក្នុងលោក និង ថាមពលទាំងអស់ក្នុងលោក។ អាវុធ: ខ្សែពួរ ខ្សែតី (ទម្រង់ជាពស់)។ យានជំនិះ: មករ(ម្ករ) ហង្ស ក្ងាន។ ខ្សែរឿង: ព្រះវិរុណទទួលបញ្ជាពីព្រះឥន្ទឲ្យគ្រប់គ្រងសមុទ្រ ជានិច្ចកាលតែងតែធ្វើការជាមួយព្រះអាទិត្យ ដើម្បីបង្អុរភ្លៀងមកឋានមនុស្ស។ ព្រះវិរុណក៏ជាអ្នកគ្រប់គ្រងចក្រវាឡិទាំងមូលឲ្យមានស្ថេរភាពផងដែរ ដោយមានព្រះនេត្ររាប់ពាន់ដើម្បីពិនិត្យមើលចក្រវាឡិ ដោយមើលដំណើរថ្ងៃនិងយប់ ការបង្អុរភ្លៀងជាដើម។ ព្រះវិរុណក៏មានតួនាទីដូចព្រះយម គ្រប់គ្រងច្បាប់ កាត់ក្តីនៅឋានខ្មោច។ នៅពេលដែលអសុរៈVritraបានលួចទឹក ឬ ទប់ទឹកទាំងអស់មិនឲ្យបង្អុរមកឋានមនុស្ស ព្រះឥន្ទជាអ្នកទៅប្រយុទ្ធទើប ឋានៈស្តេចនៃអាទិទេពបាននៅលើដៃព្រះឥន្ទ ហើយព្រះឥន្ទក៏មានតួនាទីក្នុងការគ្រប់គ្រងទឹកភ្លៀងផងដែរ។ ក្នុងរឿងរាមកេរ្តិ៍ ព្រះរាមបានធ្វើពិធីបន់ស្រន់ព្រះវិរុណដើម្បីសង់ស្ពានទៅកាន់ក្រុងលង្កា តែ៣យប់៣ថ្ងៃមិនឃើញការឆ្លើយតប ព្រះរាមក៏ខឹងទាញសរព្រហ្មមាសចង់បាញ់កំទេចសមុទ្រ ទើបព្រះវិរុណចេញមក ហើយធ្វើឲ្យទឹកសមុទ្រនៅនឹងដើម្បី ឲ្យកងទ័ពព្រះរាមបានសង់ស្ពាន។ ព្រះវិរុណជាលោកបាលការពារទិសខាងលិច រូបសំណាកព្រះវិរុណដែលដាក់តាំងនៅក្បែរស្ពានអាកាស៧មករា ចម្លងចេញពីបដិមាព្រះវិរុណ មកពីប្រាសាទគោកដូននៅខេត្ដសៀមរាប ជាសិល្បៈខ្មែរសម័យអង្គរក្នុងសតវត្សរ៍ទី១០នៃរចនាបទប្រែរូប រូបសំណាកនេះបានកសាងនៅប៉ែកខាងលិចនៃរាជធានីភ្នំពេញ។ កំណែ: រូបភាពទី២រាប់ពីខាងឆ្វេងគឺព្រះស្កន្ទជិះក្ងោក។ | |
០៣ | ព្រះយម / យមរាជ | ព្រះម៉ែធូមោរៈណា | គឺ ស្តេចព្រះចតុលោកបាល ស្តេចព្រះបាទវិរុឡ្ហកៈ គ្រប់គ្រងពួកកុម្ភ័ណ្ឌទេវតា ឋិតនៅទិសខាងត្បូងនៃភ្នំសិនេរុ ។ ក្នុងព្រះពុទ្ធសាសនា បុគ្គលដែលបានចែកខន្ធទៅលោកខាងមុខ ចាប់កំណើតក្នុងអបាយភូមិឬឋានសួគ៌គឺអាស្រ័យ លើកម្ម កាយវាចាចិត្ត ដែលបុគ្គលនោះបានបំពេញពេលនៅរស់ ហើយរយៈកាលនៃការចាប់កំណើតនៅឋាននរកឬឋានសួគ៌ ទុគតិភព ឬ សុគតិភព គឺមានរយៈពេលកំណត់គ្រាន់តែយូរ សាសនាខ្លះចែងថាអាចមានរយៈពេល ៨,៤លាននៃជុំជីវិតមុននឹងចាប់កំណើតជាមនុស្សម្តងទៀត។ក្នុងសង្គមមនុស្ស ទ្រឹស្តីឋាននរកនេះ គឺធ្វើឡើងសំរាប់ដាក់ទោសអ្នកដែលបានប្រព្រឹត្តិខុស គឺពន្ធធនាគារ ដែលមានតាមកម្រិតនៃទោស រហូតដល់ទោសប្រហារជីវិត។ ក្នុងសម័យព្រះបាទនរោត្តមសីហនុ បានកែប្រែច្បាប់រដ្ឋធម្មនុញ្ញលុបចោលទោសប្រហារជីវិត គឺនៅថ្ងៃទី១០ តុលា ឆ្នាំ១៩៨៩ ហើយបានកំណត់ជាផ្លូវការនៅឆ្នាំ១៩៩២ ក្នុងរដ្ឋធម្មនុញ្ញមាត្រាទី៣២ ហើយទ្វារខាងលិចព្រះបរមរាជវាំង ដែលសម្រាប់កាត់ទោសប្រហារជីវិត ក៏ត្រូវបានបិទជារៀងរហូតចាប់ពីពេលនោះមក។ | សេចក្តីផ្តើម:
អ្នកកាន់ច្បាប់ កាត់ក្តីឋាននរក។ មនុស្សដែលស្លាប់មុនដំបូងគេបង្អស់។ អ្នកការពារទិសខាងត្បូង។ អត្ថបដិរូប: បញ្ជាក់ពីសេចក្តីបញ្ចប់នៃជីវិត ឬ កម្មផល។ អាវុធ: ដំបង(។) ការបញ្ចប់។ យានជំនិះ: ក្របី និងមានឆ្កែ២ក្បាលភ្នែក៤។ ខ្សែរឿង: ព្រះយមជាមនុស្សដែលស្លាប់មុនគេបង្អស់ ហើយបានតំណែងជាអ្នកកាន់ច្បាប់ កាត់ក្តីឋានខ្មោចឬឋាននរកដែលមានច្រើនជាន់ ទៅតាមកម្មដែលបុគ្គលម្នាក់ៗបានសាង។ បើទោះបីជាព្រះយមជាអ្នកកាត់ក្តីឋាននរក ពេលខ្លះក៏កាត់ក្តីឲ្យព្រលឹងវិញ្ញាណបានមកចាប់កំណើត នៅឋានសួគ៌និងឋានមនុស្សផងដែរ។ ព្រះយមមានសៀវភៅកំណត់ហេតុជីវិតរបស់គ្រប់មនុស្ស ហើយនៅពេលដែលមនុស្សណាអស់ជីវិត ព្រះយមនឹងបញ្ជូនកូនចៅ ឲ្យទៅយកព្រលឹងវិញ្ញាណមនុស្សនោះ មកឋាននរកដើម្បីកាត់ក្តី។ ក្នុងរឿងថាំងចេងទៅចម្លងធម៌ ស៊ុនអ៊ូខុង(ហនុមាន) បានទៅយកសៀវភៅនោះ ហើយហែកសន្លឹកដែលនិយាយពីខ្លួន គ្រូនិងសិស្សរួមគ្រូទាំងអស់ ធ្វើឲ្យស្តេចយមរាជ មិនដឹងថាតើពួកគេនឹងត្រូវស្លាប់នៅពេលណា ដោយសារមូលហេតុអ្វី។ ថ្ងៃមួយមានឥសីម្នាក់ដែលជាអ្នកគោរពលិង្គព្រះសិវៈយ៉ាងមុតមាំ ដល់កាលកំណត់ព្រះយមបានចាត់កូនចៅឲ្យទៅចាប់ឥសីនោះមកឋាននរក តែកូនចៅមិនហ៊ានចាប់ ទើបព្រះយមទៅចាប់យកទាំងឥសីនិងលិង្គព្រះសិវៈនោះមក។ ព្រះសិវៈបានដឹងដំណឹងនេះ ក៏ចុះមកឋាននរកធាក់ព្រះយមស្លាប់ ចាប់តាំងពីពេលនោះមក ភាវៈទាំងអស់ក៏លែងស្លាប់។ តើមានរឿងអ្វីកើតឡើងនៅពេលដែលភាវៈមិនចេះស្លាប់? ចំនួនភាវៈទាំងអស់កាន់តែកើនឡើងច្រើនទៅៗ ភាវៈទាំងអស់មានអំណួត ហើយធ្វើអ្វីដែលខ្លួនចង់ធ្វើមិនខ្លាចស្លាប់ ភាវៈទាំងអស់លែងស្គាល់ អ្វីដែលហៅថាខុសនិងត្រូវ អាក្រក់និងល្អ ទើបទេវតាទាំងអស់បានប្រជុំគ្នា ហើយបានឲ្យព្រះសិវៈជប់ព្រះយមឲ្យរស់វិញ ដើម្បីបំពេញភារកិច្ចបន្ត។ ព្រះយមក៏ជាលោកបាលការពារទិសខាងត្បូងផងដែរ។ | |
០៤ | ព្រះកុវេរៈ(ព្រះវេស្សវ័ណកុវេររាជ) | ព្រះនាងចារវី | គឺ ស្តេចព្រះចតុលោកបាល ឬហៅថា ស្តេចវេស្សវណមហារាជ គ្រប់គ្រងពួកទេវតា ឋិតនៅទិសខាងជើងនៃភ្នំសិនេរុ ។ | សេចក្តីផ្តើម:
ជាព្រះនៃទ្រព្យសម្បត្តិ។ ជាស្តេចនៃពួកយក្ស។ ជាអ្នកការពារទិសខាងជើង។ អត្ថបដិរូប: ទ្រព្យសម្បត្តិ។ អាវុធ: ដំបងដែក។ យានជំនិះ: មនុស្ស(វិញ្ញាណទឹក) ដំរី សេះ។ ខ្សែរឿង: ព្រះកុវេរៈ មានក្បាលពោះធំ កាន់ថង់លុយ និង ដំបងដែក ដែលតំណាងឲ្យអ្នកការពាររតនសម្បត្តិ។ ខ្មែរយើងច្រើនហៅរូបបដិមាព្រះកុវេរៈចិនថា តាកំប៉ោងកាន់ដុំមាស ដែលមានរូបរាងស្រដៀងទៅនឹងព្រះសំនើច និង ព្រះកញ្ចាយនៈឬព្រះកំចាយ។ ព្រះកុវេរៈជាអធិបតីលើពួក យក្ស លោកមានឈ្មោះមួយទៀតថា វេស្សវ័ណកុវេររាជ។ ដោយសារ ព្រះកុវេរៈសម្លឹងមើល ព្រះឥសូរនិង ព្រះនាងបវតីដោយក្តីច្រណែន ទើបធ្វើឲ្យភ្នែកមួយចំហៀងប្រែទៅជាពណ៌លឿង។ ព្រះកុវេរៈក៏ជាលោកបាល ការពារទិសខាងជើងផងដែរ។ | |
០៥ | ព្រះអគ្និ(ព្រះអគ្គី) | ព្រះម៉ែសវាហា | សេចក្តីផ្តើម:
ជាព្រះនៃចំណេះដឹង។ ជាព្រះនៃការបង្កើតច្បាប់ ទំលាប់ វិន័យ។ ជាអ្នកការពារទិសអាគ្នេយ៍។ អត្ថបដិរូប: ភ្លើង ពន្លឺ កំដៅ ការបូជា ចំណេះដឹង។ អាវុធ: ពូថៅ អណ្តាតភ្លើង ផ្កាឈូក។ យានជំនិះ: ចៀម។ ខ្សែរឿង: ព្រះអគ្និជាកូនច្បងរបស់ព្រះព្រហ្ម មានមុខ២ឬ៣តំណាងភ្លើងទាំង៣ក្នុងសាសនាព្រាហ្ម ពេលខ្លះព្រះអគ្និមានដៃ២ឬ៧ មានជើង៣។ ព្រះអគ្និតំណាងពន្លឺនៃចំណេះដឹង នៅពេលដែលពិភពលោកងងឹត គឺមានតែអគ្និទេដែលជាអ្នកមកបំភ្លឺ ក្រោមរូបភាពជាភ្លើង ពន្លឺព្រះអាទិត្យ។ ព្រះអគ្និមានអំណាចនិងឥទ្ធិពល ហើយអាចឆេះកំទេចអ្វីៗទាំងអស់បាន។ ព្រះអគ្និប្រៀបដូចជាអ្នកនាំសារពីមនុស្សទៅព្រះ ដោយពិធីបូជាភ្លើងផ្សេងៗ នៅពេលដែលព្រះអគ្និសប្បាយចិត្ត ព្រះក៏មានសេចក្តីសប្បុរស។ ព្រះអគ្និតំណាងដោយថាមពល២ គឺ ពន្លឺ និង កំដៅ ព្រះអគ្និជាលោកបាលការពារទិសអាគ្នេយ៍។ | ||
០៦ | ព្រះនិ្ឫត្តិ | ព្រះនិ្ឫត្តិទេវី | សេចក្តីផ្តើម:
ជាព្រះនៃទុក្ខវេទនា ភាពក្រីក្រ ជំងឺ ការស្លាប់។ ជាអ្នកការពារទិសនិរតី។ អត្ថបដិរូប: ទុក្ខវេទនា ភាពក្រីក្រ ជំងឺ ការស្លាប់។ អាវុធ: ដាវ អំបោស។ យានជំនិះ: ខ្មោច លា។ ខ្សែរឿង: ជាព្រះតំណាង ជំងឺ ទុក្ខវេទនា សេចក្តីស្លាប់ មានខ្លះមានភេទជាស្រ្តី ដែលជាប្រពន្ធរបស់បាបកម្ម ហើយមានកូនបីនាក់គឺ សេចក្តីខ្លាច សេចក្តីរន្ធត់ និង សេចក្តីស្លាប់។ ក្នុងការកូរសមុទ្រទឹកដោះ និ្ឫត្តិព្រះនៃសេចក្តីទុក្ខវេទនាកើតមុន លក្ម្សីព្រះនៃទ្រព្យសម្បត្តិ សុភមង្គល។ និ្ឫត្តិក៏ជាមេនៃពពួកខ្មោចទាំងឡាយ ហើយអាចយកខ្មោចជាយានជំនិះ។ និ្ឫត្តិក៏ជាលោកបាលការពារទិសនិរតីផងដែរ។ | ||
០៧ | ព្រះវាយុ | ព្រះម៉ែសវាសះតី | សេចក្តីផ្តើម:
ជាព្រះនៃការបំផ្លាញ ឬ ហឹង្សា។ ជាអ្នកការពារទិសពាយ័ព្យ។ អត្ថបដិរូប: ខ្យល់ ដង្ហើមជីវិត ការបំផ្លាញឬហឹង្សា។ អាវុធ: ដងទង់ ព្រួញ ធ្នូ។ យានជំនិះ: ក្តាន់។ ខ្សែរឿង: វាយុជាបិតាធម៌របស់ហនុមាន ដោយបានហោះនាំទឹកកាមព្រះឥសូរ បក់ចូលក្នុងពោះនាងស្វាហាយដែលជា ម្តាយហនុមាន។ កាលពីដើមវាយុ ជាព្រះមួយដែលគេគោរពយ៉ាងខ្លាំងក្លានៅក្នុងសាសនាព្រាហ្ម ក្រោយមកនៅប្រជាជននៅមានការគោរពតិចតួចដែរ។ វាយុហោះហើរទាំងនៅលើផែនដីនិងឋានសួគ៌ ជាព្រះតំណាងឲ្យការបំផ្លាញឬហឹង្សា កាលគ្រាមួយវាយុចង់បក់កំទេចកំពូលភ្នំព្រះសុមេរុ តែត្រូវគ្រុឌការពារ ដោយបើកស្លាបបក់កម្លាំងខ្យល់របស់វាយុចេញវិញ អស់រយៈពេលជិតមួយឆ្នាំ ដោយសារគ្រុឌហោះកម្លាំង មិនអាចទប់ទល់បាន វាយុក៏បានបក់កំទេចកំពូលភ្នំព្រះសុមេរុបានសម្រេច ហើយកំពូលភ្នំនោះក៏បានធ្លាក់ទៅក្នុងសមុទ្រ បង្កើតបានជាកោះលង្ការ។ វាយុក៏ជាលោកបាលការពារទិសពាយ័ព្យផងដែរ។ | ||
០៨ | ព្រះឥសាន | ព្រះឥសានវៈរី | សេចក្តីផ្តើម:
ជាព្រះនៃភាពចម្រុងចម្រើន និង ចំណេះដឹង។ ជាអ្នកការពារទិសឥសាន។ អត្ថបដិរូប: ធាតុទាំង៥។ អាវុធ: ត្រីសូល៍។ យានជំនិះ: គោ។ ខ្សែរឿង: ព្រះឥសាន ជាឈ្មោះមួយរបស់ព្រះឥសូរ ដែលតំណាងឲ្យថាមពលមើលមិនឃើញ ដែលគ្រប់គ្រងចក្រវាឡិ។ តំណាងឲ្យធាតុទាំង៥ គឺទឹក ដី ភ្លើង ខ្យល់ អាកាស ដែលទ្រទ្រង់ចក្រវាឡិ និយាយឲ្យចំឈ្មោះឥសានតំណាងឲ្យអាកាស ហើយឈ្មោះបួនផ្សេងទៀត គឺតំណាងឲ្យទឹកដីភ្លើងនិងខ្យល់។ ឥសានព្រះនៃភាពចម្រុងចម្រើន សប្បាយរីករាយ សុភមង្គល និង ចំណេះដឹងផងដែរ។ ព្រះឥសាន គឺជាលោកបាលការពារទិសឥសានតែម្តង។ | ||
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.