ឥណ្ឌូណេស៊ី
From Wikipedia, the free encyclopedia
ប្រទេសឥណ្ឌូណេស៊ី ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋឥណ្ឌូណេស៊ី (ភាសាឥណ្ឌូណេស៊ី៖ Republik Indonesia) គឺជាប្រទេសមួយស្ថិតនៅប៉ែកខាងត្បូងនៃតំបន់អាស៊ីអាគ្នេយ៍ និងតំបន់មេឡាណេស៊ី ចន្លោះរវាងមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក។ ប្រទេសនេះមានកោះសរុបប្រមាណ ១៧,០០០ កោះដោយក្នុងនោះមានកោះសំខាន់ៗដូចជា៖ កោះស៊ូម៉ាត្រា ស៊ូឡាវីស៊ី ជ្វា ផ្នែកមួយនៃកោះបរនេអូ និងនូវែលគីនេ។ ឥណ្ឌូណេស៊ីគឺជាប្រទេសកោះធំជាងគេបង្អស់ តែបើគិតជាទូទៅ វាជាប្រទេសធំបំផុតទី ១៤ នៅលើពិភពលោកដោយមានក្រឡាផ្ទៃសរុបស្មើនឹង ១,៩០៤,៥៦៩ គម២។ ដោយមានប្រជាជនសរុប ២៧០ លាននាក់ ឥណ្ឌូណេស៊ីគឺជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតទី ១៤ និងជាប្រទេសមានប្រជាជនកាន់សាសនាឥស្លាមច្រើនបំផុតផងដែរ។ ប្រជាជនឥណ្ឌូណេស៊ីជាងពាក់កណ្តាលមានទីលំនៅលើកោះជ្វា ហើយវាក៏ត្រូវជាកោះដែលមានប្រជាជនរស់នៅច្រើនបំផុតផងដែរបើប្រៀបធៀបទៅនឹងកោះផ្សេងៗនៅលើពិភពលោក។
ព័ត៌មានសង្ខេប Republik Indonesia, រដ្ឋធានី និង ទីក្រុងធំបំផុត ...
Republik Indonesia | |
---|---|
ទីតាំងប្រទេសឥណ្ឌូណេស៊ី (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | ចាការតា 6°10′S 106°49′E |
ភាសាផ្លូវការ | ភាសាឥណ្ឌូណេស៊ី |
ភាសាតំបន់ | ជាង ៧០០ ភាសា[3] |
ក្រុមជនជាតិ | ជាង ១,៣០០ ក្រុម[4] |
សាសនា (ឆ្នាំ ២០១៨) |
|
រដ្ឋាភិបាល | សាធារណរដ្ឋប្រធានាធិបតីនិយមអាស្រ័យសភាឯកភូត |
- ប្រធានាធិបតី | ចូកូ វីដូដូ |
- អនុប្រធានាធិបតី | ម៉ារាហ្វ អាមីន |
- ប្រធាន កតប | ពួន មហារ៉ានី |
- ប្រធានយុត្តិធម៌ | មហាម៉េដ ស្យារីហ្វូឌីន |
នីតិបញ្ញត្តិ | រដ្ឋសភា |
ក្រុមប្រឹក្សាតំណាងតំបន់ (កតត) | |
- សភាជាន់ទាប | ក្រុមប្រឹក្សាតំណាងប្រជាជន (កតប) |
ទទួលឯករាជ្យពី ហុល្លង់ និងចក្រភពជប៉ុន | |
- ប្រកាសឯករាជ្យ | ១៧ សីហា ១៩៤៥ |
២៧ ធ្នូ ១៩៤៩ | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ១,៩០៤,៥៦៩ គ.ម២ (ទី១៤) |
- ផ្ទៃទឹក (%) | ៤.៨៥ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២១) | ២៧៣,៨៧៩,៧៥០[5] |
- ជំរឿន (ឆ្នាំ ២០២០) | ២៧០,២០៣,៩១៧[6] (ទី៤) |
- ដង់ស៊ីតេ | ១៤១ នាក់/គ.ម២ (ទី៨៨) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ៣.៨៤២ ទ្រីលានដុល្លារ[7] (ទី៧) |
- ក្នុងម្នាក់ | ១៣,៩៨១ ដុល្លារ[7] (ទី៩៦) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ១.២៤៧ ទ្រីលានដុល្លារ[7] (ទី១៦) |
- ក្នុងម្នាក់ | ៤,៥៣៨ ដុល្លារ[7] |
ជីនី (២០១៩) | ៣៨.២[8] មធ្យម |
HDI (២០១៩) | ០.៧១៨[9] ខ្ពស់ · ទី១០៧ |
រូបិយវត្ថុ | រូពីឥណ្ឌូណេស៊ី (IDR) |
ល្វែងម៉ោង | UTC+៧ ទៅ +៩ (មានច្រើនទម្រង់) |
- រដូវក្តៅ (DST) | UTC+៧ ទៅ +៩ |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +៦២ |
កូដ ISO 3166 | ID |
ដែនកម្រិតខ្ពស់ | .id |
បិទ