From Wikipedia, the free encyclopedia
បន្ទាត់សេកង់នៃខ្សែកោងមួយគឺជាបន្ទាត់ដែលប្រសព្វនឹងខ្សែកោងនោះត្រង់ពីរចំនុច។ វាត្រូវបានគេប្រើប្រាស់ដើម្បីប៉ាន់ប្រមាណបន្ទាត់ប៉ះទៅនឹងខ្សែកោង នៅត្រង់ចំនុច P ណាមួយ។ ប្រសិនបើបន្ទាត់សេកង់នៃខ្សែកោងមួយត្រូវបានកំនត់ដោយពីរចំនុច P និង Q ដែល P ជាចំនុចនឹង និង Q ជាអថេរ Q ខិតទៅរក P តាមបណ្តោយខ្សែកោង។ ទិសដៅនៃបន្ទាត់សេកង់គឺខិតជិតនឹងទិសដៅនៃបន្ទាត់ប៉ះត្រង់ P ។ ជាលទ្ធផលនៅពេលដែល Q ខិតជិត P បន្ទាត់សេកង់អាចត្រូវបានគេចាត់ទុកថាវាប្រហាក់ប្រហែលនឹងបន្ទាត់ប៉ះ។
អង្កត់ធ្នូគឺជាអង្កត់មួយនៃបន្ទាត់សេកង់ដែលចុងសងខាងរបស់វាស្ថិតនៅលើខ្សែកោង។
ក្នុងករណីពិសេសនៃខ្សែកោងតំណាងអោយអនុគមន៍ មេគុណប្រាប់ទិសនៃបន្ទាត់ប៉ះគឺជាលីមីតនៃមេគុណប្រាប់ទិសនៃបន្ទាត់សេកង់ ដែលអោយដោយដេរីវេនៃអនុគមន៍នោះ។
សង់រង្វង់ត្រីកោណមាត្រដែលមានផ្ចិតត្រង់គល់ O និង បន្ទាត់ប៉ះទៅនឹងត្រីកោណមាត្រត្រង់ចំនុច P ដែលមានកូអរដោនេ (1, 0) ។ គូសបន្ទាត់សេកង់មួយកាត់តាមគល់ O ផ្គុំបានមុំ ជាមួយនឹងអ័ក្សដេក ។ ចំពោះតំលៃនៃ ធំជាង (៩០ដឺក្រេ) បន្ទាត់សេកង់ប្រសព្វនឹងបន្ទាត់ប៉ះត្រង់ចំនុច Q មួយ ។ នោះសេកង់ត្រីកោណមាត្រនៃ គឺស្មើទៅនឹងប្រវែងនៃអង្កត់នៃបន្ទាត់សេកង់ពីគល់ O ទៅប្រសព្វរបស់វាជាមួយនឹងបន្ទាត់ប៉ះត្រង់ចំនុច Q ។
គេមានខ្សែកោង ក្នុងប្រព័ន្ធកូអរដោនេដេកាត (Cartesian coordinate system) និង ចំនុច P មួយដែលមានកូអរដោនេ និង ចំនុច Q មួយផ្សេងទៀត ដែលមានកូអរដោនេ ។ នោះមេគុណប្រាប់ទិស m នៃបន្ទាត់សេកង់កាត់តាមចំនុច P និង Q អោយដោយ៖
ជ្រុងខាងស្តាំនៃសមីការខាងលើគឺជាផលធៀបញូតុនត្រង់ c ។ ដោយ Δx ខិតជិតសូន្យ ផលធៀបនេះខិតទៅជិតតំលៃនៃដេរីវេ ដោយសន្មតថាមានដេរីវេ។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.