នគរគោកធ្លក

From Wikipedia, the free encyclopedia

នគរគោកធ្លក​ ឬកោះគោកធ្លក​ ជារបស់នគរខ្មែរមួយសម័យកាល​មុនសម័យនគរភ្នំ។ នគរគោកធ្លក​ ឬកោះគោកធ្លក​ សព្វថ្ងៃគឺស្ថិតនៅបាភ្នំ ខេត្តព្រៃវែង។ ភស្ដុតាងសំណង់​ប្រាសាទមួយដែលសល់ដានដល់សព្វថ្ងៃ នោះគឺប្រាសាទព្រះវិហារច័ន្ទ​ ឬប្រាសាទព្រះម៉ែចន្ទលក្ខិណា ដែលស្ថិតក្នុងភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ប្រាសាទនេះ ត្រូវបានបំផ្លាញស្ទើរទាំងស្រុងក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយនៅទសវត្សរ៍ឆ្នាំ៩០ រូបចម្លាក់ទាំង៣ ត្រូវជនខិលខូចលួចកាត់ព្រះកេសយកទៅបាត់ទៀត។

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.