From Wikipedia, the free encyclopedia
ទូរទស្សន៍វៀតណាម (Vietnamese: Đài Truyền-hình Việt-nam,[1][2] ត្អក្សរកាត់ THVN[3]) រូវបានគេស្គាល់ផងដែរថាជាទូរទស្សន៍ជាតិ (Đài Truyền-hình Quốc-gia[1]), ទូរទស្សន៍សាយហ្គន (Đài Truyền-hình Sài-gòn[1]) ឬប៉ុស្តិ៍លេខ 9 (Đài số 9, THVN9) គឺជាទូរទស្សន៍ជាតិមួយក្នុងចំណោមទូរទស្សន៍ជាតិចំនួនពីរនៅវៀតណាមខាងត្បូងចាប់ពីថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ 1966 រហូតដល់មុនការដួលរលំទីក្រុងសៃហ្គននៅថ្ងៃទី 29 ខែមេសា ឆ្នាំ 1975។ វាជាទូរទស្សន៍ដំបូងគេនៅប្រទេសវៀតណាម។[4]
ឯកសារ:Dai Truyen Hinh Viet Nam TV so 9.png | |
ប្រទេស | ប្រទេសវៀតណាម |
---|---|
តំបន់ផ្សាយ | ប្រទេសវៀតណាម, កម្ពុជា |
ទីស្នាក់ការកណ្ដាល | 9 Hồng Thập Tự |
ភាពជាម្ចាស់ | |
កាន់កាប់ដោយ | វិទ្យុ-ទូរទស្សន៍ មជ្ឈមណ្ឌលផ្សព្វផ្សាយសាធារណៈ រដ្ឋាភិបាលជាតិ បុគ្គលិកទូទៅ |
ប្រវត្តិ | |
ចាប់ដំណើរការ | 7 កុម្ភៈ 1966 |
បិទ | 29 មេសា 1975 |
ជំនួសដោយ | SGTV (ឧសភា 1 1975) |
ភាពអាចរកបាន | |
ដីគោក | |
ពីលើអាកាស អាណាឡូក | ប៉ុស្តិ៍ ៩ |
THVN9 ត្រូវបានដំណើរការដោយការិយាល័យទូរទស្សន៍វៀតណាម (Nha Vô-tuyến Truyền-hình Việt-nam[1]) ដែលជាផ្នែកនៃអគ្គនាយកដ្ឋានវិទ្យុ ទូរទស្សន៍ និងភាពយន្ត (Tổng-cuộc Truyền-Thanh, Truyền-hình và Điện-ảnh[1]) ក្នុងក្រសួងឃោសនាការ។[5] ទូរទស្សន៍វៀតណាមផ្សាយពីរដ្ឋធានីសៃហ្គននៅលើប៉ុស្តិ៍លេខ 9 (4.5 MHz) ជាពណ៌ស និងខ្មៅស្តង់ដារ FCC។ [4][6] ទោះយ៉ាងណាក៏ដោយចាប់ពីឆ្នាំ 1972 ព្រឹត្តិការណ៍សំខាន់ៗទាំងអស់ត្រូវបានចាក់ផ្សាយជាពណ៌តាមស្តង់ដារ។[7]
ទូរទស្សន៍ជាតិផ្សេងទៀតគឺបណ្តាញកងកម្លាំងប្រដាប់អាវុធវៀតណាម ឬ NWB-TV នៅលើប៉ុស្តិ៍លេខ11។[8] ប៉ុស្តិ៍ទាំងពីរបានប្រើប្រព័ន្ធបញ្ជូនបន្តតាមអាកាសពីយន្តហោះដែលហោះហើរនៅរយៈកម្ពស់ខ្ពស់ហៅថា Stratovision ដែលជាផ្នែកមួយនៃប្រតិបត្តិការ Blue Eagle ។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.