From Wikipedia, the free encyclopedia
ឃុំកំពង់ត្រាចខាងលិច (អង់គ្លេស: $ Commune) ជាដែនរដ្ឋបាលស្ថិតនៅក្នុង ស្រុកកំពង់ត្រាច ខេត្តកំពត មាន ភូមិ៖
ព្រំប្រទល់នៃឃុំកំពង់ត្រាចខាងលិច
ឃុំកំពង់ត្រាចខាងលិច | ទិស | |||
---|---|---|---|---|
ខាងកើត (E) | ខាងលិច (W) | ខាងត្បូង (S) | ខាងជើង (N) | |
ប្រកាសលេខ លេខ៤៤៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ ភូមិ 7060601 កណ្តាលទួល Kandal Tuol ប្រកាសលេខ លេខ៤៤៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ ភូមិ 7060602 អង្រ្គង Angkrong ប្រកាសលេខ លេខ៤៤៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ ភូមិ 7060603 ភ្នំសាឡី Phnum Salei ប្រកាសលេខ លេខ៤៤៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ ភូមិ 7060604 ដើមចារ Daeum Char ប្រកាសលេខ លេខ៤៤៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ ភូមិ 7060605 កោះផ្ដៅ Kaoh Phdau ប្រកាសលេខ លេខ៤៤៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ ភូមិ 7060606 អូរច្រនៀង Ou Chranieng ប្រកាសលេខ លេខ៤៤៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ ភូមិ 7060607 កំពង់ត្រាចទី ២ Kampong Trach Ti Pir
Boundary
East ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច West ឃុំកូនសត្វ ឃុំត្រពាំងព្រីង ក្រុងកំពតនិងខេត្តកែប South ឃុំស្វាយទងខាងជើង និងឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច North ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច និងឃុំស្រែជាខាងត្បូង ស្រុកដងទង់
ឃុំនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន៨០%ប្រកបរបរជាកសិករ ២០%ជាអាជីវករលក់ដូរ ១០%ជាមន្រី្តរាជការ។ការប្រកបរបរកសិករគឺការដាំដុះក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លងទៅ១០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា ដាំដំណាំម្រេច ដំឡូង ត្រាវ ពោត...ល។ ហើយនៅក្នុងឃុំគឺកំពុងតែសាងសង់ទំនប់ (ប្រព័ន្ធធារាសាស្រ្ត) សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង ព្រោះការប្រកបរបរនេះមានការចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ ហើយមានអាជីវករលលក់នៅក្នុងផ្សារកំពង់មួយចំនួនគាត់បាននិយាយថា នៅតំបន់របស់គាត់ងាយស្រួលរកស៊ីណាស់ ព្រោះវានៅជិត ព្រំដែនវៀតណាម អើយការដោះដូរទំនេញពីប្រទេសវៀតណាមមកខ្មែរមានលក្ខណះសមរម្យដែលប្រជាពលរដ្ឋយើងអាចទទួលយកបាន។ចំនែកឯមន្រ្តីរាជការវិញ រយេះពេលប៉ុន្មានឆ្នាំនេះមាសំទុះរីកចំរើនគួរ អោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្ការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។
ចំពោះការអភិវឌ្ឈន៍ឃុំកំពង់ត្រាចលិចវិញបើនិយាយពីផ្លូវមានគឺពុំភាពងាយស្រួលធ្វើដំណើរនោះទេជាពិសេសនៅតាមភូមិ ដោយមានផ្លូវលំ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ ។ ចំពោះផ្នែកអសន្ដិសុខវិញគឹពុំមានសណ្ដាប់ធ្នាប់ល្អខ្លាំនោះទ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ បើនិយាយពពីអគ្គីសនីវិញមានស្ទើគ្រប់ផ្ទះថែមទាំងមានបង្គន់អនាម័យ។
ចំពោះវិស័យសុខាភិបាលគឺមានការរីកចម្រើនជាខ្លាំងព្រោះគ្រូពេទ្យនៅទីនោះមានការបណ្តុំបណ្តាលវិជ្ជាជីវះដូចនេះធ្វើមានភាពងាយស្រួលដល់ប្រជាពលរដ្ឋដើម្បីព្យាបាលជំងឺ។ទោះបីនៅទីនោះមានមន្ទីរពេទ្យតែមួយក៏ដោយ។ប៉ុន្តែមានពេទ្យឯកជនចំនួនច្រើន។
ប្រជាជននៅទីនេះមានចំរុះជាតិសាសន៏ ហើយកាន់សាសនាផ្សេងៗគ្នា តែភាគច្រើនគឺកាន់សាសនាព្រះពុទ្ធ តែពួកគាត់ចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នម្ដងៗ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ ដោយមិនរើសអើងទៅលើសាសនាមួយឡើយនិងរាប់អានគ្នាទៀតផង។
ការអប់រំពុំមានការវិវត្តន៏ខ្លាំងនេះទេ ដោយសារនៅទីនោះពុំនូវមានរីកចំរើន ផ្លូវពិបាកក្នុងការធ្វើដំណើរ ជីវភាពមានការខ្វះខាត ។ដោយសារប្រជាជននៅទីនោះមានជីវភាពខ្វះខាតធ្វើអោយពួកគេទៅរកការងារធ្វើនៅតាមរោងចក្រផ្សេងៗដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គេ។នៅក្នុងខេត្តនេះក៏មានសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាតជួយធ្វើការដើម្បីរកចំណូល។
សីតុណ្ហភាពជាធម្មតានៅចន្លោះចាប់ពី ២២ ដល់ ៣៥ °C (៧២ ដល់៩៥ °F) និងធាតុអាកាសគឺស្ថិតនៅក្រោមឥទ្ធិពលមូសុងនិវត្តន៍។ មូសុងនិរតីបក់ចូលដីគោកនាំមកនូវខ្យល់ផ្ទុកដោយសំណើមពីឈូងសមុទ្រថៃ និង មហាសមុទ្រឥណ្ឌា ពីខែឧសភា ដល់ តុលា។ មូសុងឦសានបក់នាំរដូវប្រាំងមក ឱ្យបន្តពីខែ វិច្ឆិកា ដល់ មីនា។ ទីក្រុងនេះរងនូវការធ្លាក់ភ្លៀងខ្លាំងបំផុតចាប់ពីខែកញ្ញា ដល់ តុលា ដែលមានរយៈកាលក្ដៅហែងក្នុងខែមករា និង កុម្ភៈ។
ទីក្រុងនេះមានពីររដូវ។ រដូវវស្សាដែលមានចាប់ពីខែឧសភា ដល់ តុលាបង្ហាញឱ្យឃើញសីតុណ្ហភាពខ្ពស់នាំមកនូវដោយសំណើមខ្ពស់។ រដូវប្រាំងបន្តចាប់ពីខែវិច្ឆិកា ដល់ មេសា នៅពេលដែលសីតុណ្ហភាពអាចធ្លាក់មកដល់ ២២ °C (៧២ °F)។ ប៉ុន្តែសីតុណ្ហភាពអាចឈានមកដល់ ៤០ °C (១០៤ °F)ក្នុងខែមេសា។ ខែល្អបំផុតដើម្បីមកទស្សនាទីក្រុងនេះគឺខែវិច្ឆិកា ដល់ កុម្ភៈនៅពេលសីតុណ្ហភាពមានសំណើម និង ភ្លៀងធ្លាក់មានកំរិតទាបជាងគេ។
នៅភូមិកំពង់ត្រាចទីពីរមានតំបន់ទេសចរមួយកន្លែងដែលអ្នកភូមិបានដាក់ឈ្មោះថា:ទំនប់ប៉ៃតង" នៅក្នុងរដូវវស្សារទិដ្ឋភាពនៅក្នុងទំនប់នោះសុទ្ធតែវាលស្រូវសន្ទូង ព័ណខៀវខ្ចីពាស់ពេញតែម្ដង។ហើយនៅរដូវ នេះ គឹមានភ្ញៀវទេសចរណ៏មកកំសាន្តច្រើនជាង
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.