![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/9/98/Cambodia_Oddar_Meancheay_locator_map.svg/langkm-640px-Cambodia_Oddar_Meancheay_locator_map.svg.png&w=640&q=50)
ខេត្តឧត្ដរមានជ័យ
ខេត្តឧត្ដរមានជ័យ មាន ៤ស្រុក និង ក្រុង១ / From Wikipedia, the free encyclopedia
ខេត្តឧត្ដរមានជ័យ គឺជាខេត្តមួយស្ថិតនៅភាគពាយ័ព្យក្នុងប្រទេសកម្ពុជា ដែលមានព្រំប្រទល់ជាប់នឹងខេត្តបន្ទាយមានជ័យនៅខាងលិច ខេត្តសៀមរាបនៅខាងត្បូង និងខេត្តព្រះវិហារនៅខាងកើត ហើយមានព្រំដែននៅខាងជើងជាប់នឹងព្រំដែននឹងប្រទេសថៃ។ ទីរួមខេត្តគឺសំរោង។ ខេត្តនេះមានចម្ងាយប្រហែលជាង ៤៦២ គីឡូម៉ែត្រពីរាជធានីភ្នំពេញបើចេញដំណើរពីខេត្តឧត្តរមានជ័យមកតាមបណ្តោយផ្លូវជាតិលេខ៦៨ និងភ្ជាប់មកផ្លូវជាតិលេខ៦។ ខេត្តនេះមានទេសចរណ៏ធម្មជាតិ និងទេសចរណ៏វប្បធម៌។ ខេត្តនេះជាតំបន់ដែល មានប្រាសាទបុរាណជាច្រើនផងដែរ។ រីឯតំបន់ទេសចរណ៏ធម្មជាតិវិញ ទីនោះមានតំបន់អច្ឆរិយមួយគឺតំបន់រមណីយដ្ឋានដីដុះ ឬ រលួសធំដីដុះ ដែលមានទីតាំងនៅជាប់ជើងភ្នំដងរែក និងជាប់ផ្លូវក្រវ៉ាត់ព្រំដែន។
ព័ត៌មានសង្ខេប ខេត្តឧត្តរមានជ័យ, ប្រទេស ...
ខេត្តឧត្តរមានជ័យ | |
---|---|
ខេត្ត | |
![]() | |
![]() | |
កូអរដោនេ: 14°10′N 103°30′E | |
ប្រទេស | កម្ពុជា |
តែងតាំង | ១ មីនា ១៩៦៦ (ចេញពីខេត្តសៀមរាប ព្រះរាជក្រមលេខ ២៨២- បរ) [1] |
ទីរួមខេត្ត | ក្រុងសំរោង |
រដ្ឋាភិបាល | |
• អភិបាលខេត្ត | ឯកឧត្តម ប៉ែន កុសល្យ |
ផ្ទៃក្រឡា | |
• សរុប | ៦១៥៩km² គម2 (Formatting error: invalid input when rounding ម៉ាយ ការ) |
ប្រជាជន (២០១៩)[2] | |
• សរុប | ២៧៦,០៣៨ |
ល្វែងម៉ោង | UTC+០៧ |
លេខកូដទូរស័ព្ទ | +៨៥៥ |
ក្រមអ.ម.អ. ៣១៦៦ | KH-២២ |
ខណ្ឌ និងក្រុង | ៦ |
បិទ