ក្រុមប្រឹក្សាអូឡាំពិកអាស៊ី
From Wikipedia, the free encyclopedia
ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (ជាភាសាអង់គ្លេស៖ Olympic Council of Asia) ហៅកាត់ថា OCA គឺជាស្ថាប័នគ្រប់គ្រងកីឡានៅអាស៊ី។ បច្ចុប្បន្នវាមានសមាជិកដែលជាគណកម្មាធិការអូឡាំពិកជាតិរបស់ប្រទេស៤៥។ សមាជិកចាស់ទុំជាងគេគឺ គណកម្មាធិការអូឡាំពិកជប៉ុន ដែលត្រូវបានទទួលស្គាល់ដោយគណកម្មាធិកាអូឡាំពិកអន្តរជាតិនៅឆ្នាំ១៩១២។ សមាជិកក្មេងខ្ចីជាងគេគឺទីម័រខាងកើត ដែលបានចូលជាសមាជិកនៅឆ្នាំ២០០៣។ OCA មានទីស្នាក់ការនៅទីក្រុង គុយវ៉ែតស៊ីធី។