ក្រុងសៀមរាម, ខេត្តសៀមរាប From Wikipedia, the free encyclopedia
ក្រុងសៀមរាប គឺជាទីក្រុងធំទីពីររបស់ប្រទេសកម្ពុជាបន្ទាប់ពីរាជធានីភ្នំពេញ និងទីក្រុងធំបំផុតនៃខេត្តសៀមរាប ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។
ក្រុងសៀមរាប | |
[[Image: |
|
ឈ្មោះហៅក្រៅ: ក្លោងទ្វាធំទៅកាន់អង្គរ | |
ប្រទេស | កម្ពុជា |
---|---|
ខេត្ត | សៀមរាប |
តាំងទី | ៨០២ |
បង្កើតឡើង | ១៩០៧ |
រដ្ឋបាល | |
- ប្រភេទ | ក្រុង |
ប្រជាជន (២០១៨) | |
- សរុប | ២៤៥,៤៩៤ នាក់ |
ល្វែងម៉ោង | UTC/GMT +៧ (ម.ស.ស.) |
ក្រុងសៀមរាបមានស្ថាបត្យកម្មបែបអាណានិគមបារាំង និងបែបចិនខ្លះៗនៅក្នុងសង្កាត់បារាំងចាស់ និងជុំវិញផ្សារចាស់។ នៅក្នុងទីក្រុងសៀមរាបនេះមានសារមន្ទីរ ការសម្តែងរបាំអប្សរាប្រពៃណីជាតិ ភូមិវប្បធម៌ខ្មែរ ហាងលក់វត្ថុអនុស្សាវរីយ៍ និងសិប្បកម្ម កសិដ្ឋានសូត្រ វាលស្រែនៅឯនាយជនបទ ភូមិនេសាទ និងជម្រកសត្វស្លាបនៅជិតទន្លេសាប និងទទួលទានអាហារដ៏សម្បូរបែប។ ទីក្រុងសៀមរាបរបស់កម្ពុជា ដែលជាកន្លែងសម្បូរទៅដោយប្រាសាទអង្គរវត្តដ៏ល្បីល្បាញនោះ ត្រូវបានស្នងជាទីក្រុងវប្បធម៌អាស៊ានរយៈពេល២០២១-២០២២ ក្នុងកិច្ចប្រជុំលើកទី៩ នៃរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ (AMCA) ដែលរៀបចំឡើងនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០។ ក្រុងសៀមរាបសព្វថ្ងៃ ជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយ ដែលមានសណ្ឋាគារ រមណីយដ្ឋាន និងភោជនីយដ្ឋានជាច្រើន។ លំហូរប្រាក់ចំណូលនៅជិតប្រាសាទអង្គរវត្ត ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយមបំផុតរបស់កម្ពុជា។
ក្រុងសៀមរាប ស្ថិតនៅក្នុង ខេត្តសៀមរាប មាន ១២សង្កាត់ ៩៩ភូមិ÷
ក្រុងសៀមរាប | |||
---|---|---|---|
លេខកូដសង្កាត់ | ឈ្មោះសង្កាត់ជាអក្សរខ្មែរ | ឈ្មោះសង្កាត់ជាអក្សរឡាតាំង | ចំនួនភូមិ |
១៧១០០១ | សង្កាត់ស្លក្រាម | Sla Kram Sangkat | ៨ |
១៧១០០២ | សង្កាត់ស្វាយដង្គំ | Svay Dankum Sangkat | ១៤ |
១៧១០០៣ | សង្កាត់គោកចក | Kok Chak Sangkat | ៨ |
១៧១០០៤ | សង្កាត់សាលាកំរើក | Sala Kamreuk Sangkat | ៧ |
១៧១០០៥ | សង្កាត់នគរធំ | Nokor Thum Sangkat | ៦ |
១៧១០០៦ | សង្កាត់ជ្រាវ | Chreav Sangkat | ៧ |
១៧១០០៧ | សង្កាត់ចុងឃ្នៀស | Chong Khnies Sangkat | ៧ |
១៧១០០៨ | សង្កាត់សំបួរ | Sngkat Sambuor Sangkat | ៥ |
១៧១០០៩ | សង្កាត់សៀមរាប | Siem Reab Sangkat | ៨ |
១៧១០១០ | សង្កាត់ស្រង៉ែ | Srangae Sangkat | ៧ |
១៧១០១២ | សង្កាត់ក្របីរៀល | Krabei Riel Sangkat | ១២ |
១៧១០១៣ | សង្កាត់ទឹកវិល | Tuek Vil Sangkat | ១០ |
ចំនួនភូមិសរុប | ៩៩ |
ក្រុងសៀមរាប ស្ថិតនៅក្នុង ខេត្តសៀមរាប មាន ១៣សង្កាត់ ១០៩ភូមិ÷
ក្រុងសៀមរាប | |||
---|---|---|---|
លេខកូដសង្កាត់ | ឈ្មោះសង្កាត់ជាអក្សរខ្មែរ | ឈ្មោះសង្កាត់ជាអក្សរឡាតាំង | ចំនួនភូមិ |
១៧១០០១ | សង្កាត់ស្លក្រាម | Sla Kram Sangkat | ៨ |
១៧១០០២ | សង្កាត់ស្វាយដង្គំ | Svay Dankum Sangkat | ១៤ |
១៧១០០៣ | សង្កាត់គោកចក | Kok Chak Sangkat | ៨ |
១៧១០០៤ | សង្កាត់សាលាកំរើក | Sala Kamreuk Sangkat | ៧ |
១៧១០០៥ | សង្កាត់នគរធំ | Nokor Thum Sangkat | ៦ |
១៧១០០៦ | សង្កាត់ជ្រាវ | Chreav Sangkat | ៧ |
១៧១០០៧ | សង្កាត់ចុងឃ្នៀស | Chong Khnies Sangkat | ៧ |
១៧១០០៨ | សង្កាត់សំបួរ | Sngkat Sambuor Sangkat | ៥ |
១៧១០០៩ | សង្កាត់សៀមរាប | Siem Reab Sangkat | ៨ |
១៧១០១០ | សង្កាត់ស្រង៉ែ | Srangae Sangkat | ៧ |
១៧១០១១ | សង្កាត់អំពិល | Ampil | ១០ |
១៧១០១២ | សង្កាត់ក្របីរៀល | Krabei Riel Sangkat | ១២ |
១៧១០១៣ | សង្កាត់ទឹកវិល | Tuek Vil Sangkat | ១០ |
សីតុណ្ហភាពមធ្យមសំរាប់ក្រុងសៀមរាប | |||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
ខែ | មករា | កុម្ភៈ | មិនា | មេសា | ឧសភា | មិថុនា | កក្តដា | សីហា | កញ្ញា | តុលា | វិច្ឆិកា | ធ្នូ | |
អតិបរមាមធ្យម °C (°F) | 32.0 (90) | 33.3 (92) | 34.6 (94) | 35.5 (96) | 35.2 (95) | 33.5 (92) | 32.7 (91) | 32.0 (90) | 32.2 (90) | 31.3 (88) | 30.6 (87) | 31.0 (88) | |
អប្បបរមាមធ្យម °C (°F) | 19.7 (67) | 20.8 (69) | 26.1 (79) | 25.1 (77) | 25.4 (78) | 24.8 (77) | 24.8 (77) | 25.0 (77) | 24.5 (76) | 23.9 (75) | 22.4 (72) | 20.3 (69) | |
កំរិតទឹកភ្លៀង mm (inches) | 0.7 (0) | 3.5 (0.1) | 28.0 (1.1) | 61.2 (2.4) | 175.9 (6.9) | 221.3 (8.7) | 236.6 (9.3) | 151.0 (5.9) | 276.1 (10.9) | 248.0 (9.8) | 81.7 (3.2) | 10.1 (0.4) | |
ប្រភព: worldweather.org [1] 2008-02-28 |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.