កោះហុងស្ស៊ូ (本州 Honshū?), ឈ្មោះជាប្រវត្តិសាស្ត្រ ហុងដូ (本土?), គឺជាកោះធំជាងគេ និងមានប្រជាជនច្រើនជាងគេនៅប្រទេសជប៉ុន[3][4]​ មានទីតាំងនៅភាគខាងត្បូងរបស់ហុកកៃដូឆ្លងកាត់ច្រកត្ស៊ឹការឹ ភាគខាងជើងរបស់កោះស៊ិកុគឹឆ្លងកាត់សមុទ្រក្នុង និងភាគឦសានរបស់កោះឃ្យូស្ស៊ូឆ្លងកាត់ច្រកខាន់ម៉ុង កោះបំបែកសមុទ្រជប៉ុន ដែលស្ថិតនៅខាងជើង និងខាងលិច ពីមហាសមុទ្រប៉ាស៊ីហ្វិកខាងជើងទៅខាងត្បូង និងខាងកើត ជាកោះធំជាងគេទី ៧ នៅលើពិភពលោក និងមានប្រជាជនច្រើនជាងគេទីពីរបន្ទាប់ពីកោះជ្វារបស់ឥណ្ឌូនេស៊ី[5][6][7]

ព័ត៌មានសង្ខេប ឈ្មោះក្នុងស្រុក: 本州, ភូមិសាស្ត្រ ...
ហុងស្ស៊ូ
Thumb
រូបភាពផ្កាយរណបរបស់ហុងស្ស៊ូ
Thumb
ភូមិសាស្ត្រ
ទីតាំងជប៉ុន
កូអរដោនេ36°N 138°E
ប្រជុំកោះប្រជុំកោះជប៉ុន
ផ្ទៃដី២២៧,៩៦០[1] km (Expression error: Unrecognized punctuation character "". sq mi)
ចំណាត់ថ្នាក់ផ្ទៃដីទី៧
ប្រវែង១៣០០ km (៨១០ mi)
ទទឹងConversion error: Value "៥០" must be a number
ឆ្នេរ១០០៨៤ km (៦២៦៥.៩ mi)
រយៈកម្ពស់ខ្ពស់បំផុត៣៧៧៦ m (១២៣៨៨ ft)
ចំណុចខ្ពស់បំផុតភ្នំហ្វឹជី
រដ្ឋបាល
អនុខេត្ត
ការតាំងទីលំនៅធំបំផុត តូក្យូ (pop. ១៤,០៤៣,២៣៩)
ប្រជាសាស្រ្ត
ចំនួនប្រជាជន១០៤,០០០,០០០[2] (២០១៧)
ដង់ស៊ីតេ​ប្រជាជន៤៤៨ /km (១១៦០ /sq mi)
ក្រុមជនជាតិជប៉ុន
ព័​ត៍​មាន​បន្ថែម
  • ម៉ោងស្តង់ដារជប៉ុន (UTC+9)
បិទ

កោះហុងស្ស៊ូមានប្រជាជនចំនួន ១០៤ លាននាក់គិតត្រឹមឆ្នាំ ២០១៧ ស្មើនឹង ៨១,៣% នៃប្រជាជនជប៉ុនទាំងមូល[8] ហើយភាគច្រើនប្រមូលផ្តុំនៅតំបន់ឆ្នេរ និងវាលទំនាប ប្រហែល ៣០% នៃប្រជាជនសរុបរស់នៅតំបនតូក្យូធំនៅលើវាលទំនាបខាន់តូ ជាមជ្ឈមណ្ឌលប្រវត្តិសាស្ត្រនៃអំណាចវប្បធម៌ និងនយោបាយរបស់ជប៉ុន[9] កោះនេះរួមមានរាជធានីរបស់ប្រទេសជប៉ុនកាលពីអតីតកាលមួយចំនួនរួមទាំងក្យូតុ, ណារ៉ា, និងកាម៉ាគឹរ៉ា ភាគច្រើនរបស់ច្រាំងខាងត្បូងរបស់កោះនេះបង្កើតបានជាផ្នែករបស់ក្រវ៉ាត់ថៃហេយ៉ូ មហាទីក្រុងដែលលាតសន្ធឹងលើកោះជប៉ុនជាច្រើន[9] ហុងស្ស៊ូមានភ្នំខ្ពស់បំផុតរបស់ប្រទេសជប៉ុន ភ្នំហ្វឹជិ និងបឹងប៊ីវ៉ា ជាបឹងធំជាងគេ[10]

ឧស្សាហកម្មភាគច្រើនរបស់ប្រទេសជប៉ុនមានទីតាំងនៅខ្សែក្រវាត់មួយដែលរត់តាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងរបស់កោះហុងស្ស៊ូ ពីទីក្រុងតូក្យូ ដល់ទីក្រុងណាហ្គោយ៉ា, ក្យូតុ, អូសាកា, កូបិ, និងទីក្រុងហ៊ីរ៉ុស៊ិម៉ា[9] ផ្ទុយទៅវិញ សេដ្ឋកិច្ចនៅតាមបណ្តោយឆ្នេរភាគពាយព្យនៃសមុទ្រជប៉ុនគឺភាគច្រើនពឹងផ្អែកលើការនេសាទ និងកសិកម្ម[11] កោះនេះត្រូវបានតភ្ជាប់ទៅកោះជប៉ុនធំៗចំនួនបីផ្សេងទៀតដោយស្ពាន និងផ្លូវរូងក្រោមដីជាច្រើន អាកាសធាតុរបស់កោះគឺសើម និងស្រាល

ឯកសារយោង

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.