From Wikipedia, the free encyclopedia
ប្រទេសស៊ីរី (ភាសាអារ៉ាប់៖ سُورِيَا ឬ سُورِيَة ប្រកបថា ស៊ូ–រី–យ៉ា) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋអារ៉ាប់ស៊ីរី (ភាសាអារ៉ាប់៖ الجمهورية العربية السورية) គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច។ ប្រទេសស៊ីរីមានព្រំដែនខាងលិចជាប់សមុទ្រមេឌីទែរ៉ាណេ ខាងជើងជាប់ប្រទេសតួកគី ខាងកើតជាប់អ៊ីរ៉ាក់ ខាងត្បូងជាប់ហ្សកដានី និងខាងនិរតីជាប់អ៊ីស្រាអែល។ ប្រទេសស៊ីរីមានសណ្ឋានដីច្រើនលក្ខណៈដូចជា តំបន់វាលរាបដែលមានជីជាតិ តំបន់ភ្នំនិងវាលលំហខ្សាច់យ៉ាងធំទូលាយ។ ទីក្រុងដាម៉ាស់គឺជារដ្ឋធានី និងជាទីក្រុងធំបំផុតប្រចាំប្រទេសស៊ីរី។ ប្រទេសនេះមានប្រជាជនភាគច្រើនជាជនជាតិអារ៉ាប់ និងនិយមប្រកាន់ឥស្លាមសាសនានិកាយស៊ុននី។
الجمهورية العربية السورية (ភាសាអារ៉ាប់) | |
---|---|
បាវចនា وَحْدَةٌ ، حُرِّيَّةٌ ، اِشْتِرَاكِيَّةٌ "សាមគ្គីភាព សេរីភាព សង្គមនិយម" | |
ភ្លេងជាតិ Homat el Diyar "អាណាព្យាបាលនៃមាតុភូមិ" | |
ទីតាំងប្រទេសស៊ីរី (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | ដាម៉ាស់ 33°30′N 36°18′E |
ភាសាផ្លូវការ | ភាសាអារ៉ាប់ |
ក្រុមជនជាតិ (ឆ្នាំ ២០២១[1]) | ៩០% អារ៉ាប់/ឡេវ៉ាន ១០% ក្រុមជនជាតិផ្សេងៗ |
សាសនា | ៨៧% ឥស្លាមសាសនា ១០% គ្រិស្តសាសនា[2] ៣% លទ្ធិឌ្រូស[3] |
រដ្ឋាភិបាល | រដ្ឋឯកភូតប្រកាន់លទ្ធិបាស៊ីស សាធារណរដ្ឋពាក់កណ្តាលប្រធានាធិបតីនិយម |
- ប្រធានាធិបតី | បាសារ អាល់-អាសាដ |
- នាយករដ្ឋមន្ត្រី | ហ៊ូសេន អានូស |
នីតិបញ្ញត្តិ | សភាប្រជាជន |
និម្មិតកម្ម | |
- ព្រះរាជាណាចក្រអារ៉ាប់ស៊ីរី | ៨ មីនា ១៩២០ |
- រដ្ឋស៊ីរីក្រោមម៉ាន់ដាតបារាំង | ១ ធ្នូ ១៩២៤ |
- សាធារណរដ្ឋស៊ីរី | ១៤ ឧសភា ១៩៣០ |
- ទទួលឯករាជ្យ (ផ្លូវច្បាប់) | ២៤ តុលា ១៩៤៥ |
- ទទួលឯករាជ្យ (ផ្លូវការ) | ១៧ មេសា ១៩៤៦ |
- ចុះចេញពីសាធារណរដ្ឋអារ៉ាប់រួម | ២៨ កញ្ញា ១៩៦១ |
- គណបក្សបាដបានឡើងកាន់អំណាច | ៨ មីនា ១៩៦៣ |
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន | ១៧ កុម្ភៈ ២០១២ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ១៨៥,១៨០ គ.ម២ (ទី៨៧) |
- ផ្ទៃទឹក (%) | ១.១ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ១៧,៥០០,៦៥៧ (ទី៦៦) |
- ជំរឿន (ឆ្នាំ ២០១០) | ២១,០១៨,៨៣៤ |
- ដង់ស៊ីតេ | ១១៨.៣ នាក់/គ.ម២ (ទី៧០) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០១៥) |
- សរុប | ៥០.២៨ ពាន់លានដុល្លារ[2] |
- ក្នុងម្នាក់ | ២,៩០០ ដុល្លារ[2] |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០១៤) |
- សរុប | ២៤.៦ ពាន់លានដុល្លារ[2] (ទី១៦៧) |
- ក្នុងម្នាក់ | ២,៨០៧ ដុល្លារ[2] |
ជីនី (២០១៤) | ៥៥.៨[4] ខ្ពស់ |
HDI (២០១៩) | ០.៥៦៧[5] មធ្យម · ទី១៥១ |
រូបិយវត្ថុ | ផោនស៊ីរី (SYP) |
ល្វែងម៉ោង | UTC+២ (EET) |
- រដូវក្តៅ (DST) | UTC+៣ (EEST) |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +៩៦៣ |
ដែនកម្រិតខ្ពស់ | .sy |
រដ្ឋស៊ីរីសម័យថ្មីត្រូវបានបង្កើតឡើងក្រោយពីសង្គ្រាមលោកលើកទីមួយដោយជាដែនដីអាណត្តិរបស់បារាំង និងគឺជារដ្ឋអារ៉ាប់ដែលធំជាងគេដែលបង្កើតឡើងពីឡេវ៉ាន់អារ៉ាប់ដែលដើមឡើយគ្រប់គ្រងដោយចក្រភពអូតូម៉ង់។ ប្រទេសស៊ីរីទទួលបានឯករាជ្យនៅខែមេសា ១៩៤៦ ដោយជាសាធារណរដ្ឋរដ្ឋសភា។ ប្រទេសស៊ីរីមានភាពវឹកវរនៅសម័យក្រោយទទួលបានឯករាជ្យ និងក្រុមរដ្ឋប្រហារនិងការប៉ុនប៉ងធ្វើរដ្ឋប្រហារធ្វើឲ្យនយោបាយប្រទេសមិនស្ថិតស្ថេរក្នុងអំឡុងឆ្នាំ ១៩៤៩-១៩៧១។ រវាងឆ្នាំ ១៩៥៨ ដល់ ១៩៦១ ប្រទេសស៊ីរីបានចូលរួមសហភាពជារយៈពេលខ្លីៗជាមួយនឹងអេហ្ស៊ីប ដោយបានបញ្ចប់ជាមួយរដ្ឋប្រហារ។ ប្រទេសស៊ីរីស្ថិតនៅក្រោមច្បាប់គ្រាអាសន្នរវាងឆ្នាំ ១៩៦៣ ដល់ ២០១១ និងបានបង្ក្រាបការការពារប្រជាពលរដ្ឋភាគច្រើននៃរដ្ឋធម្មនុញ្ញ និងប្រព័ន្ធរដ្ឋាភិបាលត្រូវបានចាត់ទុកថាមិនមែនប្រជាធិបតេយ្យ។ បាសា អាល់-អាសាដជាប្រធានាធិបតីតាំងពីឆ្នាំ ២០០០ ដោយទទួលឥទ្ធិពលពីហាហ្វេស អាល់-អាសាដ ឪពុករបស់គាត់ ដែលបានកាន់តំណែងរវាងឆ្នាំ ១៩៧០ ដល់ ២០០០។
ប្រទេសស៊ីរីគឺជាសមាជិកនៃអសបនិងចលនាគ្មានតម្រឹម។ នៅបច្ចុប្បន្ន ប្រទេសស៊ីរីត្រូវបានផ្អាកសមាជិកភាពពីសម្ព័ន្ធអារ៉ាប់ និងអង្គការសហប្រតិបត្តិការឥស្លាម និងផ្អាកខ្លួនឯងពីសហភាពដើម្បីមេឌីទែរ៉ាណេ។ ចាប់តាំងពីខែមីនា ២០១១ ប្រទេសស៊ីរីបានកើតសង្គ្រាមស៊ីវិលស៊ីរីនៅក្នុងភាពរំជើបរំជួល (បានចាត់ទុកថាជាផ្នែកបន្ថែមនៃអារ៉ាប់ស្ព្រ៊ិង)។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.