From Wikipedia, the free encyclopedia
ប្រទេសគុយវ៉ែត, (ប្រកប៖ "ឃូ–វ៉ាយត៍") ដោយមានឈ្មោះផ្លូវការថា រដ្ឋគុយវ៉ែត (ភាសាអារ៉ាប់៖ دولة الكويت) គឺជាប្រទេសមួយស្ថិតនៅអាស៊ីខាងលិច។ ប្រទេសនេះមានទីតាំងភូមិសាស្ត្រនៅប៉ែកខាងជើងនៃតំបន់អារ៉ាប់ខាងកើត ពោលគឺនៅដើមឈូងសមុទ្រពែរ្ស ហើយមានព្រំប្រទល់ជាប់ប្រទេសអ៊ីរ៉ាក់នៅភាគខាងជើង និងអារ៉ាប៊ីសាអ៊ូឌីតនៅភាគខាងត្បូង។ ប្រជាជនភាគច្រើននៃប្រទេសនេះចូលចិត្តរស់នៅប្រមូលផ្តុំគ្នានៅតំបន់រាជធានីគុយវ៉ែត។ គិតត្រឹមឆ្នាំ២០២១ ប្រទេសគុយវ៉ែតមានប្រជាជនសរុប ៤.៦៧ លាននាក់ដោយក្នុងនោះមាន ១.៤៥ លាននាក់ជាប្រជាជនគុយវ៉ែត ខណៈ ៣.២ លាននាក់ទៀតជាជនបរទេសមកពីជាង ១០០ ប្រទេសផ្សេងៗគ្នា។
دولة الكويت (ភាសាអារ៉ាប់) | |
---|---|
ភ្លេងជាតិ النشيد الوطني "ចម្រៀងជាតិ" | |
ទីតាំងប្រទេសគុយវ៉ែត (ក្រហម) នៅមជ្ឈិមបូព៌ា | |
រាជធានី និង ទីក្រុងធំបំផុត | ទីក្រុងគុយវ៉ែត 29°22′N 47°58′E |
ភាសាផ្លូវការ | ភាសាអារ៉ាប់[1] |
ក្រុមជនជាតិ |
|
សាសនា | ៧៤.៣៦% ឥស្លាមសាសនា (ផ្លូវការ)
១៨.១៧% គ្រិស្តសាសនា ៧.៤៧% សាសនាផ្សេងៗទៀត |
រដ្ឋាភិបាល | អេមីរ៉ាតអាស្រ័យពាក់កណ្តាលរដ្ឋធម្មនុញ្ញ សភានិយមឯកភូត[3] |
- អេមារ | ណាវ៉ាហ្វ អាល់-អាមាដ អាល់-ចាបែរ អាល់-សាបា |
- ព្រះម្កុដរាជ | មីសាល់ អាល់-អាមាដ អាល់-ចាបែរ អាល់-សាបា |
- នាយករដ្ឋមន្ត្រី | សាបា កាលីដ អាល់-សាបា |
- ប្រធានរដ្ឋសភា | ម៉ារស៊ូគ អាល់-ហ្កានីម |
នីតិបញ្ញត្តិ | រដ្ឋសភា |
និម្មិតកម្ម | |
- ស៊ីគណាចក្រ | ១៦១៣ |
- ទទួលឯករាជ្យពីអេមីរ៉ាតបានីកាលីដ | ១៧៥២ |
- កិច្ចព្រមព្រៀងគុយវ៉ែត-អង់គ្លេស | ២៣ មករា ១៨៩៩ |
- អនុសញ្ញាអង់គ្លេស-អូតូម៉ង់ | ២៩ កក្កដា ១៩១៣ |
- បញ្ចប់សន្ធិសញ្ញាជាមួយចក្រភពអង់គ្លេស | ១៩ មិថុនា ១៩៦១ |
១៥ ឧសភា ១៩៦៣ | |
- ទិវាជាតិគុយវ៉ែត | ២៥ កុម្ភៈ ១៩៦១ |
- ទិវារំដោះជាតិគុយវ៉ែត | ២៦ កុម្ភៈ ១៩៩១ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ១៧,៨១៨ គ.ម២ (ទី១៥២) |
- ផ្ទៃទឹក (%) | គ្មានទិន្នន័យ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០១៩) | ៤,៤២០,១១០[2] (ទី១២៧) |
- ជំរឿន (ឆ្នាំ ២០០៥) | ២,២១៣,៤០៣[4] |
- ដង់ស៊ីតេ | ២០០.២ នាក់/គ.ម២ (ទី៦១) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២០) |
- សរុប | ៣០៣ ពាន់លានដុល្លារ[5] (ទី៥៧) |
- ក្នុងម្នាក់ | ៦៧,៨៩១ ដុល្លារ[5] (ទី៨) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០១៨) |
- សរុប | ១១៨.២៧១ ពាន់លានដុល្លារ[5] (ទី៥៧) |
- ក្នុងម្នាក់ | ២៨,១៩៩ ដុល្លារ[5] (ទី២៣) |
HDI (២០១៩) | ០.៨០៦[6] ខ្ពស់ណាស់ · ទី៦៤ |
រូបិយវត្ថុ | ឌីណាគុយវ៉ែត (KWD) |
ល្វែងម៉ោង | UTC+៣ (AST) |
ទម្រង់កាលបរិច្ឆេទ | dd/mm/yyyy (ស.រ.) |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +៩៦៥ |
ដែនកម្រិតខ្ពស់ | .kw |
គេហទំព័រ www.e.gov.kw |
គុយវ៉ែតមានប្រេងបម្រុងធំជាងគេទី៥នៅក្នុងពិភពលោក និងជាប្រទេសមានជាងគេបំផុតទី៤ក្នុងលោក ដែលប្រជាជនមានប្រាក់ចំណូលខ្ពស់។ ធនធានប្រេងរបស់ប្រទេសគុយវ៉េត ត្រូវបានរកឃើញ និងប្រើប្រាស់នាទសវត្សរ៍១៩៣០ និងបន្ទាប់ពីទទួលបានឯករាជ្យពីប្រទេសអង់គ្លេសកាលពីឆ្នាំ១៩៦១ វិស័យឧស្សាហកម្មប្រេងរបស់ប្រទេសនេះបានរីកលូតលាស់យ៉ាងខ្លាំង។ ផលិតផលប្រេង និងប្រេងឆៅរបស់ប្រទេសនេះមានតម្លៃ៩៥ភាគរយនៃទឹកប្រាក់នាំចេញ និងជាប្រភពចំណូល៨០ភាគរយរបស់រដ្ឋាភិបាល។
នៅក្នុងឆ្នាំ១៩៩០ ប្រទេសគុយវ៉ែតត្រូវបានប្រទេសជិតខាងខ្លួន គឺប្រទេសអ៊ីរ៉ាក់ចូលឈ្លានពាន និងបន្ទាប់ពីកងទ័ពសហរដ្ឋអាមេរិកចូលអន្តរាគមន៍ដោយផ្ទាល់ ទើបបានបញ្ចប់ការគ្រប់គ្រងពីសំណាក់ប្រទេសអ៊ីរ៉ាក់ ដែលមានរយៈពេលប្រមាណ៧ខែ។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.