ខេត្តឧត្ដរមានជ័យ
ខេត្តឧត្ដរមានជ័យ មាន ៤ស្រុក និង ក្រុង១ From Wikipedia, the free encyclopedia
ខេត្តឧត្ដរមានជ័យ គឺជាខេត្តមួយស្ថិតនៅភាគពាយ័ព្យក្នុងប្រទេសកម្ពុជា ដែលមានព្រំប្រទល់ជាប់នឹងខេត្តបន្ទាយមានជ័យនៅខាងលិច ខេត្តសៀមរាបនៅខាងត្បូង និងខេត្តព្រះវិហារនៅខាងកើត ហើយមានព្រំដែននៅខាងជើងជាប់នឹងព្រំដែននឹងប្រទេសថៃ។ ទីរួមខេត្តគឺសំរោង។ ខេត្តនេះមានចម្ងាយប្រហែលជាង ៤៦២ គីឡូម៉ែត្រពីរាជធានីភ្នំពេញបើចេញដំណើរពីខេត្តឧត្តរមានជ័យមកតាមបណ្តោយផ្លូវជាតិលេខ៦៨ និងភ្ជាប់មកផ្លូវជាតិលេខ៦។ ខេត្តនេះមានទេសចរណ៏ធម្មជាតិ និងទេសចរណ៏វប្បធម៌។ ខេត្តនេះជាតំបន់ដែល មានប្រាសាទបុរាណជាច្រើនផងដែរ។ រីឯតំបន់ទេសចរណ៏ធម្មជាតិវិញ ទីនោះមានតំបន់អច្ឆរិយមួយគឺតំបន់រមណីយដ្ឋានដីដុះ ឬ រលួសធំដីដុះ ដែលមានទីតាំងនៅជាប់ជើងភ្នំដងរែក និងជាប់ផ្លូវក្រវ៉ាត់ព្រំដែន។
ខេត្តឧត្តរមានជ័យ | |
---|---|
ខេត្ត | |
![]() | |
![]() | |
កូអរដោនេ: 14°10′N 103°30′E | |
ប្រទេស | កម្ពុជា |
តែងតាំង | ១ មីនា ១៩៦៦ (ចេញពីខេត្តសៀមរាប ព្រះរាជក្រមលេខ ២៨២- បរ) [១] |
ទីរួមខេត្ត | ក្រុងសំរោង |
រដ្ឋាភិបាល | |
• អភិបាលខេត្ត | ឯកឧត្តម ប៉ែន កុសល្យ |
ផ្ទៃក្រឡា | |
• សរុប | ៦១៥៩km² គម2 (Formatting error: invalid input when rounding ម៉ាយ ការ) |
ប្រជាជន (២០១៩)[២] | |
• សរុប | ២៧៦,០៣៨ |
ល្វែងម៉ោង | UTC+០៧ |
លេខកូដទូរស័ព្ទ | +៨៥៥ |
ក្រមអ.ម.អ. ៣១៦៦ | KH-២២ |
ខណ្ឌ និងក្រុង | ៦ |
អំពីឈ្មោះ
ឈ្មោះខេត្តមួយនៃកម្ពុជរដ្ឋ ខេត្តឧត្តរមានជ័យ គឺមានពាក្យ ឧត្តរ ប្រែថា ភាគខាងជើង និងពាក្យ មានជ័យ ប្រែថា ជ័យជំនះ ហើយក៏ជាខេត្តចុងក្រោយគេបង្អស់ក្នុងទូទាំងប្រទេសដែលបានសម្រេចធ្វើសមាហរណកម្មបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៩៨ ។[៣]
ប្រវត្តិខេត្ត
ខេត្តឧត្តរមានជ័យបានបង្កើតនៅឆ្នាំ១៩៦៤ តាមព្រះរាជក្រមលេខ ១៩៤ ប.ក ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៦៤ នៅសម័យសង្គមរាស្ត្រនិយម (១៩៥៣-១៩៧០) ក្រោមព្រះរាជកិច្ចដឹកនាំដោយសម្ដេចព្រះបាទនរោត្តមសីហនុ ប៉ុន្តែក្រោយឆ្នាំ១៩៧០ សង្គ្រាមបានឆាបឆេះឡើង រាល់រចនាសម្ព័ន្ធរដ្ឋបាលត្រូវបានលើកទីតាំងដាក់នៅខេត្តសៀមរាប។ខេត្តឧត្តរមានជ័យត្រូវជាមួយខេត្តសៀមរាបនៅសម័យកម្ពុជាប្រជាធិបតេយ្យ[៤]ឬ សម័យខ្មែរក្រហមជាតំបន់ស្វយ័តដាច់ដោយឡែក(ភូមិភាគពិសេស)។ នៅទសវត្សរ៍ឆ្នាំ៨០-៩០ ខេត្តនេះក៏ជាទីតាំងភូមិសាស្ត្ររបស់ពួកខ្មែរក្រហម ជាពិសេសគឺស្រុកអន្លង់វែង ។ នៅខេត្តឧត្តរមានជ័យនេះជាទីតាំងដែរប៉ុលពតទទួលមរណៈភាពនៅទីនោះផងដែររហូតដល់ពួកខ្មែរក្រហមចុះចូលជាមួយនឹងរាជរដ្ឋាភិបាលនៅឆ្នាំ១៩៩៩។

យោងព្រះរាជក្រឹត្យលេខ/រកត/០១៩៥/០៧ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៥ ខេត្តនេះត្រូវបានបង្កើតឡើងសារជាថ្មីផ្ដាច់ចេញពីខេត្តសៀមរាប នៅពេលនោះ រាល់រចនាសម្ព័ន្ធពុំទាន់ដំណើរការនៅឡើយ លុះដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៩៩ ស្ថិតក្រោមអធិបតីភាព ឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានប្រកាសដាក់ឲ្យដំណើរការ ការងាររដ្ឋបាលជាផ្លូវការ។
ភូមិវិទ្យា
ខេត្តឧត្តរមានជ័យស្ថិតនៅប៉ែកខាងជើងឈៀងខាងលិចនៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ៈ - ខាងជើងជាប់នឹងប្រទេសសៀម (ខ្មែរលើ) គឺ៖ ខេត្តបុរីរ៉ាំ,សុរិន្ទ និង ស៊ីសាកេត ដែលមានប្រវែង២២៤គ.ម ខ័ណ្ឌចែកដីយើងនិងថៃដោយភ្នំដងរ៉ែក (គ្មានដីវាលរាបទេជាមួយ ប្រទេសថៃ គឺសុទ្ធតែភ្នំដោយមានតែច្រក៣សម្រាប់ចេញចូលប៉ុណ្ណោះគឺ៖ ច្រកជុបគគី, ច្រកអូស្មាច់, ច្រកជាំសាង៉ាម ។ - ខាងត្បូងជាប់នឹងខេត្តសៀមរាប - ខាងកើតជាប់នឹងខេត្តព្រះវិហារ - ខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យមានចំងាយប្រមាណ ៤៣៩ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦អា និងកាត់តាមខេត្តកណ្តាល កំពង់ចាម និងបន្តដំណើរ តាមផ្លូវជាតិលេខ៦ ពីចំនុចបំបែកស្គន់កាត់តាមខេត្តកំពង់ធំ សៀមរាប ដល់ចំណុច ស្រុកក្រឡាញ់នៃខេត្តសៀមរាប មានផ្លូវបំបែកឆ្ពោះទៅទិសខាងជើងតាមផ្លូវលេខ ៦៨ ទៅកាន់ខេត្តឧត្តរមានជ័យ ។ ខេត្តមានផ្ទៃដីសរុប ៦ ១៥៨ គ.ម២។

ខេត្តឧត្តរមានជ័យមានអាកាសធាតុក្ដៅសើមដូចនៅទូទាំងប្រទេសកម្ពុជាដែរ។ រដូវក្ដៅចាប់ពីខែមិនាដល់ឧសភា(សីតុណ្ហភាពពី២៧ទៅ៣៥អង្សា) រដូវវស្សាចាប់ពីខែឧសភាដល់តុលា(សីតុណ្ហភាពពី២៤ទៅ៣២អង្សា និងសំនើម៩០%) និងរដូវរងារចាប់ពីខែវិច្ឆិការដល់ខែមិនា(សីតុណ្ហភាពណី២២ទៅ២៨អង្សា) thumb|right|400px|ផែនទីស្រុក-ក្រុងទាំង៥នៃខេត្តឧត្តរមានជ័យ
រដ្ឋបាល
ខេត្តឧត្ដរមានជ័យចែកចេញជា ៤ ស្រុកនិងក្រុង១គឺ៖
កូដខណ្ឌនិងក្រុង | ឈ្មោះខណ្ឌនិងក្រុងជាភាសាខ្មែរ | ឈ្មោះខណ្ឌនិងក្រុងជាអក្សរឡាតាំង | ចំនួនប្រជាជន | ចំនួនផ្ទៃដី | |
---|---|---|---|---|---|
២២០១ | ស្រុកអន្លង់វែង | Anlong Veng | |||
២២០២ | ស្រុកបន្ទាយអំពិល | Banteay Ampil | |||
២២០៣ | ស្រុកចុងកាល់ | Chong Kal | |||
២២០៤ | ក្រុងសំរោង | Samraong | |||
២២០៥ | ស្រុកត្រពាំងប្រាសាទ | Trapeang Prasat |
ប្រាសាទ
ប្រជាសាស្ត្រ
ប្រជាជនក្នុងខេត្តឧត្តរមានជ័យសរុបមាន ១៦០ ១៩៦នាក់ក្នុងនោះមានបរុស ៨០ ៤៦៥នាក់ និងស្ត្រីចំនួន ៧៩ ៧៣១នាក់។ ចំនួនខុសគ្នារវាងបុរស និងស្ត្រីដែលមានលក្ខណៈខុសគ្នាធំធេងនោះគឺមាននៅក្នុងស្រុក ចុងកាល់ប៉ុណ្ណោះ ។ ចំណែកស្រុកអន្លង់វែង បន្ទាយអំពិល សំរោង និងត្រពាំងប្រាសាទ ចំនួនខុសគ្នារវាងស្ត្រី និងបុរសមានចំនួនតិច ។
ខេត្តឧត្តរមានជ័យមានផ្ទៃដីសរុបចំនួន ៦១ ៥៨ គីឡូម៉ែត្រការ៉េ ហើយមានដង់ស៊ីតេប្រជាជន ២៦,១៧នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ (ស្ថិតិខែមករា ២០០៧) ទាបជាងដង់ស៊ីតេប្រជាជនទូទាំងប្រទេស ដែលស្រុកសំរោងគឺជាស្រុកទីរួមខេត្តរបស់ខេត្តឧត្តរមានជ័យ ដែលមានសុវត្តិភាពជាងគេបង្អស់ បើប្រៀបធៀបជាមួយនឹងបណ្តាស្រុកដទៃទៀតក្នុងខេត្ត អំឡុងពេលធ្វើសង្គ្រាម ។ ស្រុកសំរោងមានប្រជាជនគិតជាភាគរយប្រមាណ ២៨% ស្រុកអន្លង់វែងប្រមាណ ១៨% ស្រុកបន្ទាយអំពិលប្រមាណ ២៦% ស្រុកចុងកាល់ប្រមាណ១៦% និងស្រុកត្រពាំងប្រាសាទប្រមាណ ១២% ។

តាមទិន្នន័យឃុំឆ្នាំ ២០០៧បានបញ្ជាក់ថាខេត្តឧត្តរមានជ័យមានចំនួនគ្រួសារសរុប ៣៣ ១៣៣គ្រួសារ ឯគ្រួសារជាមធ្យម ៤.៨៣ នាក់ក្នុងមួយគ្រួសារ និងចំនួនស្ត្រីជាមេគ្រួសារប្រមាណ ៣.៦៧៨ គ្រួសារ បើគិតជាភាគរយនៃចំនួនគ្រួសារសរុបគឺ ១៤.០៧ ភាគរយ ។ អត្រាស្ត្រីជាមេគ្រួសារតាមបណ្តាស្រុកបានបញ្ជាក់ថាស្រុកអន្លង់វែង មាន ចំនួនស្ត្រីជាមេគ្រួសារ ១៧.៥៥ ភាគរយ គឺច្រើនជាងស្រុកនានា ចំណែកស្រុកដែលមានចំនួនស្ត្រីជាមេគ្រួសារតិចជាងគេ គឺស្រុកត្រពាំងប្រាសាទ ដែលមានភាគរយស្ត្រីមេគ្រួសារប្រមាណ ១១.១១ ភាគរយ ។
សេដ្ឋកិច្ច
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.