អេឡិចសាន់ដឺ ដឹ ហ្គារ៉ែត
From Wikipedia, the free encyclopedia
ការដណ្ដើមដីធ្វើសញ្ច័យនិង សិទ្ធអំណាចរបស់ស្ដេច អេឡិចសាន់ដឺ ដឹ គ្រែត (Alexander the Great) បានកើតនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ៣៥៦មុនគ.សនៅភិឡា(Pella) មេសិដូនៀ(Macedonia)។ កំឡុងពេលនៃការគ្រប់គ្រងរបស់ព្រះអង្គ ទ្រង់បានបង្រួបបង្រួមរដ្ធធានីក្រិក ហើយបោះបង់ចោល ខូរីនឌៀន លៀជឺ(Corinthian League )។ ព្រះអង្គបានក្លាយជាស្ដេចនៃភឺសៀ បាប៊ីឡោន ហើយនិងអេស៊ី ហើយក៏បានបង្កើតអាណា.និគម មេសិដូនៀន (Macedonian)ក្នុងប្រទេសអ៊ីរ៉ែនផងដែរ។ខណៈពេលដែលទទួលដឹងថាការច្បាំងទទួលបានជ័យជំនះលើទីក្រុងខាដែជ(Carthage)និង ទីក្រុងរ៉ូម(Rome)ព្រះអង្គអេឡិចសាន់ក៏បានស្លាប់ដោយសារជម្ងឺគ្រុនចាញ់នៅទីក្រុង បាប៊ីឡោន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ៣២៣មុនគ.ស។ (សូមរំលឹកថារឿងរ៉ាវខាងលើបានផ្ដេកផ្ដូលទៅលើជំនឿផលកម្មទាំងអស់)
រឿងរ៉ាវដំបូងនៃឆាកជីវិត
អេឡិចសាន់ដឺ ដឹ គ្រែតបានកើតនៅខែកញ្ញា ថ្ងៃទី២០ ឆ្នាំ៣៥៦មុនគ.ស នៅភិឡា(Pella) មេសិដូនៀ (Macedonia)ដែលបិតាគឺសម្ដេច ភីលីព ទី២នៃក្រុងមេសិដូនៀ ហើយមាតានាម អូលីផៃដែលជាកូនស្រីរបស់សម្ដេច និអប់ប្លូលីម៉ូស។រាជាធិរាជក្មេងនិងកូនស្រីត្រូវបានលេចឡើងនៅព្រះរាជវាំងស្ដេច។អេឡិចសាន់ដឺបានធំធាត់ឡើងជាមួយនិង ភ្នែកពណ៍ខ្មៅ និងសក់រួញអង្គាសដី។ទ្រង់ កម្រនិងបានជួបបិតាទ្រង់ណាស់ដោយសារព្រះអង្គបានចំនាយពេលវេលាភាគច្រើនរបស់ព្រះអង្គទៅលើការបញ្ចុះបញ្ចូលយោធានិងករណីកិច្ចរវាងប្ដីប្រពន្ធខាងក្រៅ។ទោះបីជា អូលីផៃ បានផ្ដល់ជាគំរូដល់មានថាមពលក៏ដោយ អេឡិចសាន់ឌឺនៅតែ បាន ធំឡើងមកដោយមានការអាក់អន់ចិត្តនិងអវត្តមានរបស់បិតានិងភាពជាព្រានរបស់ទ្រង់ដដែល។ អេឡិចសាន់ដឺបានទទួលការអប់រំ យ៉ាងលឿនបំផុតក្រោម ការគ្រប់គ្រងរបស់លោក គ្រូ លីអូនីដាស(Leonidas)។លីអូនីដាសជាអ្នកដែលត្រូវបានជួលដោយស្ដេច ភីលីព ទី២ដើម្បីបង្រៀនអេឡិចសាន់ដឺនូវមុខវិជ្ជាគណិតវិទ្យា សិល្បះនៃការជិះសេះ ការបាញ់ព្រួញ ការតស៊ូដើម្បីគ្រប់គ្រង សិស្សរបស់ព្រះអង្គ ដែលបះបោរ។អធ្យាបកាទី២របស់អេឡិចសាន់ដឺគឺ លីស៊ីម៉ាឆូស(Lysimachus)ដែលបានប្រើការបន្លំខ្លួន ដើម្បីចាប់កំហុស ការមិនប្រុងប្រយត្ន័របស់ក្មេងប្រុស។អេឡិចសាន់ដឺមានការសប្បាយចិត្តជាពិសេសចំពោះការបន្លំខ្លួនជាអ្នកចម្បាំងអេឈីលេស(Achilles)។ នៅឆ្នាំ៣៤៣មុនគ.ស សម្ដេចភីលីព ទី២បានជួលទស្សនវិទូ អារីស្ដូត ដើម្បីបងៀនអេឡិចសាន់ដឺនៅ៝ឯប្រាសាទ នីមស៍(Nymphs)នៅ មៀសា (Meirsa)។អស់រយះពេលជាងបីឆ្នាំ អារីស្ដូតបានបង្រៀនអេឡិចសាន់ នូវមុខវិទ្យាទស្សវិជ្ជាតែមួយក្ដាប់តូច មាន កំនាព្យ ល្ខោន វិទ្យាសាស្ត្រ និង នយោបាយ។ដោយបានឃើញនូវ ហូមឺស អ៊ីលេដ៏ បានញុំងអោយអេឡិចសាន់ដឺមានក្ដីសុបិន្ដចង់កា្លយជាអ្នកចម្បាំងដ៏កា្លហាន ហេតុនេះហើយអារីស្ដូត បានបង្កើតនូវសៀវភៅកំណែប្រែសង្ខបថ្មីសម្រាប់អេឡិចសាន់ដឺដើម្បីអោយទ្រង់យកតាមខ្លួនពេលទៅបញ្ចុះបញ្ចូលយោធា។
Wikiwand - on
Seamless Wikipedia browsing. On steroids.