From Wikipedia, the free encyclopedia
លោក ស៊ូហារតូ (ភាសាឥណ្ឌូណេស៊ី៖ Suharto "បញ្ចេញសម្លេង ", ៨ មិថុនា ១៩២១ – ២៧ មករា ២០០៨) គឺជាមន្ត្រីយោធាឥណ្ឌូណេស៊ី និងអ្នកនយោបាយម្នាក់ដែលបានបម្រើប្រធានាធិបតីទីពីរនៃប្រទេសឥណ្ឌូណេស៊ី។ ស៊ូហារតូបានកាន់តំណែងជាប្រធានាធិបតីបន្ទាប់ពីបានផ្តួលរំលំលោកស៊ូការណូនៅក្នុងឆ្នាំ១៩៦៧ ហើយបានលាលែងពីតំណែងនេះវិញនៅក្នុងឆ្នាំ១៩៩៨ ដោយលោកបានស្ថិតនៅក្នុងអំណាចអស់រយៈពេល ៣១ ឆ្នាំ។ ដោយហេតុនេះហើយទើបបានជាបស្ចឹមលោកតែងតែសម្តៅលើលោកថាជា"មេផ្តាច់ការ"។[1][2]
ឧត្តមសេនីយ៍ ស៊ូហារតូ | |
---|---|
Suharto | |
ប្រធានាធិបតីឥណ្ឌូណេស៊ីទី២ | |
ក្នុងការិយាល័យ ២៧ មីនា ១៩៦៨ – ២១ ឧសភា ១៩៩៨[lower-alpha 1] | |
អនុប្រធាន | មើលបញ្ជី៖
|
មុន | ស៊ូការណូ |
បន្ទាប់ | បាកហារូដឌីន ជូស៊ូហ្វ ហាប៊ីប៊ី |
ប្រធាននៃគណៈប្រធានគណៈរដ្ឋមន្ត្រីឥណ្ឌូណេស៊ី | |
ក្នុងការិយាល័យ ២៨ កក្កដា ១៩៦៦ – ១២ មីនា ១៩៦៧ | |
ប្រធានាធិបតី | ស៊ូការណូ |
មុន | តំណែងត្រូវបានបង្កើត |
បន្ទាប់ | តំណែងត្រូវបានលុបចោល |
អគ្គលេខាធិការនៃចលនាមិនចូលបក្សសម្ព័ន្ធទី១៦ | |
ក្នុងការិយាល័យ ៧ កញ្ញា ១៩៩២ – ២០ តុលា ១៩៩៥ | |
មុន | ដូប៊្រីកា កូស៊ិក |
បន្ទាប់ | អឺណេស្តូ សាមពែរ ពីហ្សាណូ |
មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធជាតិឥណ្ឌូណេស៊ីទី៤ | |
ក្នុងការិយាល័យ ១៩៦៨–១៩៧៣ | |
មុន | អាប់ឌុល ហារីស ណាស៊ុទីអន |
បន្ទាប់ | ម៉ារ៉ាដិន ប៉ាំងហ្កាបេអាន |
អគ្គសេនាធិការនៃកងទ័ពឥណ្ឌូណេស៊ីទី៨ | |
ក្នុងការិយាល័យ ១៩៦៥–១៩៦៧ | |
មុន | ប្រាណូតូ រិកសូសាមូដ្រូ |
បន្ទាប់ | ម៉ារ៉ាដិន ប៉ាំងហ្កាបេអាន |
រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសន្តិសុខឥណ្ឌូណេស៊ីទី១៤ | |
ក្នុងការិយាល័យ មីនា ១៩៦៦ – កញ្ញា ១៩៧១ | |
ប្រធានាធិបតី | ស៊ូការណូ ខ្លួនលោក |
មុន | អ៊ិម. សារប៊ីនី |
បន្ទាប់ | ម៉ារ៉ាដិន ប៉ាំងហ្កាបេអាន |
មេបញ្ជាការនៃកងអង្គទ័ពបម្រុងទូទៅទី១ | |
ក្នុងការិយាល័យ ៦ មីនា ១៩៦១ – ២ ធ្នូ ១៩៦៥ | |
មុន | តំណែងត្រូវបានបង្កើតឡើង |
បន្ទាប់ | អ៊ូម៉ារ វរហាឌីគុស៊ូមា |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ៨ មិថុនា ១៩២១ កេមូស៊ុក, ស៊ុលតង់ចក្រយូគីយ៉ាការតា, ឥណ្ឌីខាងកើតហុល្លង់ |
ស្លាប់ | ២៧ មករា ២០០៨ (អាយុ ៨៦) ចាកាតា, ឥណ្ឌូណេស៊ី |
កន្លែងបញ្ចុះសព | អាស្តាណា គីរីបានគូន, ម៉ាតេស៊ី, រាជានុតំបន់ការ៉ានហ្កានយ៉ារ, ជ្វាកណ្តាល |
គណបក្សនយោបាយ | ហ្គោលការ |
ពន្ធភាព | ស៊ីទី ហារទីណា (រ.ក ១៩៤៧ – ស្ល. ១៩៩៦) |
កូន | ៦ នាក់ |
ឪពុកម្តាយ |
|
ហត្ថលេខា | |
ឈ្មោះហៅក្រៅ | បក្សហារតូ |
សេវាយោធា | |
ភក្ដីភាព | ឥណ្ឌីខាងលិចហុល្លង់ ឥណ្ឌូណេស៊ី |
សាខា/សេវាកម្ម | KNIL (១៩៤០ – ៤២) PETA (1942-45) កងទ័ពឥណ្ឌូណេស៊ី (១៩៤៥-៧៤) |
ឆ្នាំកាន់តំណែង | ១៩៤០—១៩៧៤ |
ឋានៈ | ឧត្តមសេនីយ៍កងទ័ព |
ឯកតា | កងអង្គទ័ពបម្រុងទូទៅ (កូស្ត្រាដ) |
សមរភូមិ/សង្គ្រាម | បដិវត្តន៍ជាតិឥណ្ឌូណេស៊ី
|
មុនពេលក្លាយជាប្រធានាធិបតី ស៊ូហាតូគឺជាមេដឹកនាំយោធាក្នុងសម័យអាណានិគមជប៉ុននិងហុល្លង់ហើយបានបន្តរហូតដល់ទទួលបានឋានៈជាឧត្តមសេនីយ៍ឯក។ ស៊ូហាតូមានសកម្មភាពប្រឆាំងយ៉ាងខ្លាំងលើបក្សកុម្មុយនីស្តឥណ្ឌូណេស៊ី។ លោកបានឡើងកាន់កាប់តំណែងប្រធានាធិបតីបន្តពីលោកស៊ូការណូនៅក្នុងឆ្នាំ១៩៦៨ ហើយបានលាលែងពីតំណែងវិញនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩៨ បន្ទាប់ពីមានចលនាបះបោរនិងបាតុកម្មដោយសំណាក់និស្សិតនិងប្រជាពលរដ្ឋទាក់ទងនឹងវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧។ លោកស៊ូហារតូបានទទួលមរណភាពនៅខែមករា ឆ្នាំ២០០៨។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.