ស៊ាងហៃ

From Wikipedia, the free encyclopedia

ស៊ាងហៃ

ទីក្រុងស៊ាងហៃ ឬអាចសរសេរបានថា សៀងហៃ (ភាសាចិន៖ 上海) គឺទីក្រុងមួយក្នុងចំណោមទីក្រុងរដ្ឋបាលផ្ទាល់ទាំងបួននៃសាធារណរដ្ឋប្រជាមានិតចិន។ ទីក្រុង​នេះ​មាន​ទីតាំង​ស្ថិត​នៅ​លើភាគខាងត្បូងមាត់ទន្លេ​យ៉ង់សេដោយមានទន្លេហ័ងពូហូរកាត់វា។ ជាមួយនឹងចំនួនប្រជាជនចំនួន ២៤.៨៧ លាននាក់នៅក្នុងឆ្នាំ២០២០ ស៊ាងហៃគឺជាតំបន់ទីប្រជុំជនដែលមានប្រជាជនច្រើនបំផុតនៅប្រទេសចិន ហើយក៏ជាទីក្រុងដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោកផងដែរ។ លើសពីនេះ វាគឺជាទីក្រុងតែមួយគត់នៅអាស៊ីបូព៌ាដែលមានផលិតផលក្នុងស្រុកសរុប (GDP) ធំជាងរដ្ឋធានីប្រទេស។ ក្រុងស៊ាងហៃជាមជ្ឈមណ្ឌលសកលសម្រាប់វិស័យហិរញ្ញវត្ថុ សេដ្ឋកិច្ច ស្រាវជ្រាវ អប់រំ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ផលិតកម្ម ទេសចរណ៍ វប្បធម៌ និងដឹកជញ្ជូន ហើយកំពង់ផែទីក្រុងស៊ាងហៃគឺជាកំពង់ផែកុងតឺន័រដ៏មមាញឹកបំផុតនៅលើពិភពលោក។

ព័ត៌មានសង្ខេប ស៊ាងហៃ 上海市, ប្រទេស ...
ស៊ាងហៃ
上海市
ទីក្រុង
Thumb
ពីលើចុះក្រោម និងពីឆ្វេងទៅស្តាំ៖ អគារខ្ពស់ៗនៃតំបន់លីចាស៊ុយ, អគារ HSBC, សួនច្បារយូ, វិថីណានជិង, អ៊ិចស្ពូអាស៊ីស (មុខ) និងសារមន្ទីរសិល្បៈចិន (ក្រោយ), និងស្ពានមួយលើទន្លេពូហ៊ួយតាង។
ពីលើចុះក្រោម និងពីឆ្វេងទៅស្តាំ៖ អគារខ្ពស់ៗនៃតំបន់លីចាស៊ុយ, អគារ HSBC, សួនច្បារយូ, វិថីណានជិង, អ៊ិចស្ពូអាស៊ីស (មុខ) និងសារមន្ទីរសិល្បៈចិន (ក្រោយ), និងស្ពានមួយលើទន្លេពូហ៊ួយតាង។
Thumb
ទីតាំងនៃទីក្រុងស៊ាងហៃ (ក្រហម) នៅលើផែនទីប្រទេសចិន
ទីតាំងនៃទីក្រុងស៊ាងហៃ (ក្រហម) នៅលើផែនទីប្រទេសចិន
ប្រទេសចិន
តំបន់ចិនខាងកើត
ក្រុមប្រឹក្សាទីប្រជុំជនសមាជប្រជាជនទីក្រុងស៊ាងហៃ
បំណែងចែករដ្ឋបាល
 - កម្រិតប្រទេស
 - កម្រិត
សង្កាត់

១៦ ស្រុក
២១០ សង្កាត់និងអនុស្រុក
រដ្ឋាភិបាល
  ប្រភេទទីក្រុង
  លេខាធិការ បកចលី ឈាង
  ប្រធានសមាជជាំង ច័រឈិង
  អភិបាលក្រុងកុង ចិង
  ប្រធានក្រុង សបនបចដុង យុនហ៊ូ[]
  តំណាងរាស្ត្រសមាជជាតិប្រជាជន៥៨ អ្នក
ផ្ទៃក្រឡា[][][]
  ទីក្រុងរួម៦៣៤១ គម2 (២៤៤៨ ម៉ាយ ការ)
  ទឹក៦៩៧ គម2 (២៦៩ ម៉ាយ ការ)
  Urban (2018)[]៤.០១ គម2 (១៥៥០ ម៉ាយ ការ)
រយៈកំពស់[] m (១៣ ft)
កម្ពស់ខ្ពស់បំផុត១១៨ m (៣៨៧ ft)
ប្រជាជន (២០២០)[]
  ទីក្រុងរួម២៤,៨៧០,៨៩៥
  ចំណាត់ថ្នាក់លំដាប់ទីមួយនៅក្នុងប្រទេសចិន
  សន្ទភាព០.០០៣៩/km2 (០.០១០/sq mi)
ល្វែងម៉ោងCST (ម.ស.ស.+០៨:០០)
កូដប្រៃសណីយ៍200000–202100
ក្រមផ្ទៃដាល២១
ក្រមអ.ម.អ. ៣១៦៦CN-SH
GDP២០២១[]
 - សរុប¥៤.៣២ សែនកោដិ
$៦៨០ ពាន់លាន (មធ្យម)[]
$១.០៣៥ សែនកោដិ (យអទ)[១០][១១]
 - ក្នុងម្នាក់¥១៧៣,៦៩៧
$២៧,៣៤២ (មធ្យម)[១២]
$៤១,៦២៤ (យអទ)[១៣]
 - កំណើន ៨.១%
HDI (២០១៩)០.៨៧៣[១៤] (ទី២]) – ខ្ពស់ណាស់
គេហទំព័រshanghai.gov.cn (ជាភាសាចិន)
english.shanghai.gov.cn/nw46669/index.html (ជាភាសាអង់គ្លេស)
បិទ

ដោយដើមឡើយជាភូមិនេសាទ និងភូមិទីផ្សារ ក្រុងស៊ាងហៃបានកើនរីកចម្រើនមានសារៈសំខាន់នៅក្នុងអំឡុងសតវត្សទី១៩ ដោយសារតែកំណើនពាណិជ្ជកម្មក្នុងស្រុកនិងក្រៅប្រទេស និងទីតាំងកំពង់ផែដ៏អំណោយផលរបស់វា។ ទីក្រុងនេះបានក្លាយជាកំពង់ផែសន្ធិសញ្ញាមួយក្នុងចំណោមកំពង់ផែចំនួនប្រាំទៀតដែលបង្ខំឱ្យបើកធ្វើពាណិជ្ជកម្មជាមួយរដ្ឋមហាអំណាចអឺរ៉ុបបន្ទាប់ពីចិនបានចាញ់សង្គ្រាមអាភៀនលើកទី១កិច្ចព្រមព្រៀងអន្តរជាតិស៊ាងហៃ និងកិច្ចសម្បទានបារាំងស៊ាងហៃត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ក្រោយ។ បន្ទាប់មក ទីក្រុងនេះបានឆ្លងកាត់ការរីកចម្រើនដោយក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុចម្បងប្រចាំទ្វីបអាស៊ីនៅក្នុងទសវត្សរ៍ឆ្នាំ១៩៣០។ ក្នុងអំឡុងសង្គ្រាមចិន-ជប៉ុនលើកទី២ ទីក្រុងនេះគឺជាទីតាំងចម្បងនៃឆាកសមរភូមិប្រយុទ្ធទីក្រុងស៊ាងហៃ។ បន្ទាប់ពីសង្រ្គាមបានបញ្ចប់រួមជាមួយនឹងពួកកុម្មុយនីស្តឡើងកាន់កាប់ចិនដីគោកនៅក្នុងឆ្នាំ១៩៤៩ ពាណិជ្ជកម្មនៃទីក្រុងនេះត្រូវបានកំណត់តែចំពោះប្រទេសសង្គមនិយមផ្សេងទៀតប៉ុណ្ណោះដែលជាហេតុបណ្តាលឱ្យឥទ្ធិពលសកលរបស់ក្រុងស៊ាងហៃធ្លាក់ចុះ។

នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ បន្ទាប់ពីមានកំណែទម្រង់សេដ្ឋកិច្ចដែលធ្វើឡើងដោយប្រធានាធិបតីតេង សៀវពីងនាមួយទសវត្សរ៍មុន ទីក្រុងស៊ាងហៃបានទទួលការអភិវឌ្ឍឡើងវិញយ៉ាងឆាប់រហ័ស ជាពិសេសគឺនៅតំបន់ពូដុងថ្មីដែលវិស័យហិរញ្ញវត្ថុ និងការវិនិយោគបរទេសបានរីកចម្រើនឡើងជារៀងរាល់ថ្ងៃ។ ចាប់តាំងពីពេលនោះមក ទីក្រុងនេះបានលេចចេញជាមជ្ឈមណ្ឌលសម្រាប់ពាណិជ្ជកម្ម និងហិរញ្ញវត្ថុអន្តរជាតិសារជាថ្មី។ សព្វថ្ងៃ វាជាម្ចាស់ផ្ទះនៃផ្សារភាគហ៊ុនស៊ាងហៃដែលត្រូវជាផ្សារភាគហ៊ុនធំបំផុតមួយនៅលើពិភពលោកបើគិតតាមមូលធនប័ត្រទីផ្សារ ហើយវាក៏ជាម្ចាស់ផ្ទះនៃតំបន់ពាណិជ្ជកម្មសេរីស៊ាងហៃផងដែរ ដែលជាតំបន់ពាណិជ្ជកម្មសេរីដំបូងគេនៅចិនដីគោក។ គិតត្រឹមឆ្នាំ២០២០ ទីក្រុងស៊ាងហៃត្រូវបានចាត់ថ្នាក់ជាទីក្រុង អាល់ហ្វា+ (ឬជាឡាតាំង៖ Alpha+ ពោលគឺលំដាប់ទីមួយនៅលើពិភពលោក) ដោយសកលភាវូបនីយកម្ម និងបណ្តាញស្រាវជ្រាវទីក្រុងពិភពលោក ហើយបានជាប់ចំណាត់ថ្នាក់ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុប្រកួតប្រជែង និងធំជាងគេលំដាប់ទីបីនៅលើពិភពលោកដោយនៅពីក្រោយទីក្រុងញូវយ៉ក និងទីក្រុងឡុងដ៍ នេះបើយោងតាមសន្ទស្សន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុសកល[១៥] ស៊ាងហៃមានបណ្តាញរថភ្លើងក្រោមដីធំជាងគេបង្អស់ប្រើប្រៀបធៀបទៅទីក្រុងផ្សេងៗលើពិភពលោក មានមហាសេដ្ឋីខ្ទង់ប៊ីលានច្រើនបំផុតទីប្រាំមួយ អគារខ្ពស់ៗច្រើនបំផុតទីប្រាំ និងមានទិន្នផលស្រាវជ្រាវវិទ្យាសាស្ត្រធំបំផុតទីប្រាំ។ ស៊ាងហៃមានស្ថាប័នអប់រំដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតរួមមាន៖ សាកលវិទ្យាល័យហ៊្វូដាន សាកលវិទ្យាល័យស៊ាងហៃចាវធុង សាកលវិទ្យាល័យតុងជី សាកលវិទ្យាល័យន័រម៉ាល់ចិនខាងកើត សាកលវិទ្យាល័យស៊ាងហៃ សាកលវិទ្យាល័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ចស៊ាងហៃ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិនខាងកើត។ល។

ឯកសារយោង

Wikiwand - on

Seamless Wikipedia browsing. On steroids.