សម រង្ស៊ី

អ្នកនយោបាយកម្ពុជា From Wikipedia, the free encyclopedia

សម រង្ស៊ី

លោក សមរង្ស៊ី គឺជា​សកម្មជន សេដ្ឋវិទូ និង​ជា​អ្នក​នយោបាយ​ខ្មែរ ដែល​ទើប​តែ​កាន់​តំណែង​ជា​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង។ បច្ចុប្បន្ន​លោក​ជា​ប្រធាន​បណ្ដោះអាសន្ន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​ការ​បន្ត​បម្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​ពី​សំណាក់​ប្រធាន​គណបក្ស គឺ​លោក កឹម សុខា

ព័ត៌មានសង្ខេប រូបថត, ប្រធានបក្សប្រឆាំងនៃគណបក្សសង្រ្គោះជាតិកម្ពុជា ...
រូបថត
Thumb
ប្រធានបក្សប្រឆាំងនៃគណបក្សសង្រ្គោះជាតិកម្ពុជា
ឈ្មោះ សម រង្ស៊ី
ថ្ងៃខែឆ្នាំកំណើត ១០ ខែ មីនា ឆ្នាំ ១៩៤៩
ទីកន្លែងកំណើត កំពង់ចាម
សញ្ជាតិ ខ្មែរ-បារាំង
ឪពុក សម សារី ជនជាតិខ្មែរ
ម្តាយ អ៊ិន អឹម ជនជាតិខ្មែរ
កម្រិតវប្បធម៌ អនុបណ្ឌិតសេដ្ឋកិច្ច
ភរិយា ជូ ឡុងសូម៉ូរ៉ា
សាសនា ព្រះពុទ្ធសាសនា
មុខរបរ
ការតស៊ូនយោបាយ បានបង្កើតគណបក្ស សម រង្សី និងបានបង្កើតគណបក្ស ភ្លើងទៀន បន្ទាប់មកបង្កើតគណបក្ស សង្គ្រោះជាតិ ហើយក្នុងកំណត់ត្រាប្រវត្តិសាស្ត្រលោក សម រង្សី ចាញ់មិនដែលឈ្នះក្នុងការប្រកួតនយោបាយ តាំងពីឆ្នាំ១៩៩៣មក
បិទ

ប្រវត្តិ


ការសិក្សា

  • ១៩៨០ អនុបណ្ឌិតគ្រប់គ្រងធុរកិច្ច សាកលវិទ្យាល័យ INSEAD Fontainebleau (ប្រទេសបារាំង)
  • ១៩៧៣ អនុបណ្ឌិតសេដ្ឋកិច្ច មហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្រុងប៉ារីស
  • អនុបណ្ឌិតវិទ្យាសាស្រ្តសេដ្ឋកិច្ច

-ទ្រឹស្តីហិរញ្ញវត្ថុ មួយ បង្កើតឡើងដោយ សម រង្សុី ត្រូវបានសាលាជាន់ខ្ពស់ សេដ្ឋកិច្ជ និង ពាណិជ្ជកម្ម នៅប្រទេសបារាំង ដាក់ឲ្យនិស្សិតសិក្សា។ ខាងក្រោមនេះ គឺជា សៀវភៅ ផ្នែកហិរញ្ញវត្ថុសហគ្រាស និពន្ធដោយសាស្ត្រាចារ្យ នៃសាលាពាណិជ្ជកម្ម ដ៏ល្បីល្បាញជាងគេ នៅប្រទេសបារាំង ឈ្មោះ Ecole des Hautes Etudes Commerciales (HECpp) ដែលរៀបរាប់ ពី ទ្រឹស្តីហិរញ្ញវត្ថុ របស់ សម រង្ស៉ី ហៅថា Délai de recouvrement សម្រាប់វាយតម្លៃភាគហ៊ុន លើទីផ្សារ។

ប្រវត្តិការងារ

  • ១៩៩២-១៩៩៥ សមាជិកស្ថាបនិក និងគណៈកម្មការនាយកគណៈបក្សហ៊ុនស៊ិនប៊ិច
  • ១៩៩៣-១៩៩៤ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច
  • ១៩៩២-១៩៩៣ សមាជិកឧត្តមក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC)

គ្រួសារ

ឪពុករបស់លោក សម រង្សី គឺលោក សម សារី ធ្លាប់បានធ្វើជា​រដ្ឋ​មន្ត្រី​ក្រសួង​​អប់រំ ផែនការ និង​ឥណទានហិរញ្ញវត្ថុ មុនពេលដែលលោក​ត្រូវបានទទួលតំណែងជា​នាយក​រដ្ឋមន្ត្រីស្តីទីនៅក្នុង​រដ្ឋាភិបាលដែលដឹកនាំដោយ​សម្តេចសីហនុក្នុងទសវត្សឆ្នាំ១៩៥០។ ម្តាយរបស់លោក សម រង្សី គឺលោកស្រី អ៊ិន អឹម ត្រូវបាន​កត់ត្រាថាជាស្ត្រីខ្មែរដំបូងបំផុត​ដែលបាន​​បញ្ចប់ការសិក្សា​ថ្នាក់​ទុតិយភូមិ ដែលគេហៅថាបាក់កាឡូរ៉ែអា (Baccalauréat)។

លោក សម សារី បានរត់គេចខ្លួនពីកម្ពុជា​នៅក្នុងឆ្នាំ 1959 នៅពេលដែលលោក សម រង្ស៊ី មានអាយុត្រឹម​ដប់ឆ្នាំដោយរងការ​សង្ស័យថាបាន​ចូលរួមនៅក្នុង ផែនការសម្ងាត់ក្រុង​បាងកក ខណៈពេលដែល​ម្តាយគាត់​ត្រូវ​បាន​ចាប់ឃុំឃាំងនៅក្នុងពន្ធនាគារ។ ជីតារបស់លោក សម រង្ស៊ី គឺ​លោក សម ញាណ បានបម្រើការជាប្រធាននៃ​ព្រះរាជ​ក្រុមប្រឹក្សានៃ​កម្ពុជា និងត្រូវបាន​តែងតាំងជា​សមាជិកដ៏សំខាន់​នៃ គណបក្សប្រជាធិបតេយ្យ (កម្ពុជា) នៅ​ក្នុងឆ្នាំ 1940 ។ <ឈ្មោះឯកសារ = "Brown240" />

លោក​ សម​ រង្សី​បាន​រៀបការជាមួយអ្នកស្រី ជូ ឡុងសូម៉ូរ៉ា ដែលបច្ចុប្បន្នលោកស្រីក៏ជាសមាជិកសភាមកពីគណបក្សជាមួយលោកដែរ ហើយគាត់មានកូនបីនាក់គឺ ​​សម ប៉ាទ្រិក, សម មួរែល និង​សម រ៉ាឈែល។

Tioulong Samura's father, Nhiek Tioulong was a military general who founded the Khmer Renovation party and briefly served as an Acting Prime Minister in 1962. Both Sam Rainsy and his wife claimed to have Chinese ancestry, the former having revealed that one of his great-great grandfathers was a Chinese immigrant,[១][២] while Nhiek Tioulong revealed that he had a Chinese grandfather during a dialogue session with Zhou Enlai in 1954.[៣]

ឯកសារបន្ថែម

លោក សម រង្ស៊ី ជាអ្នកដឹកនាំគណបក្សប្រឆាំងចាស់វស្សានៅកម្ពុជា។ លោកធ្លាប់ជាតំណាង សម្តេច ព្រះនរោត្តម សីហនុ ក្នុងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ SNC ។ លោកធ្លាប់ជា រដ្ឋមន្ត្រីហិរញ្ញវត្ថុនៅឆ្នាំ ១៩៩៣ ដល់ ១៩៩៤ ដោយធ្លាប់បានបញ្ចុះប្រាក់ដុល្លារ ពី ១ដុល្លារអាមេរិក = ៣៦០០រៀស មកត្រឹម ១ដុល្លារអាមេរិក = ២៥០០រៀល ប៉ុណ្ណោះហើយតំលៃសាំងនៅត្រឹម​ ១៧០០រៀល ប៉ុណ្ណោះ។ ក្នុងមុខដំណែង លោកបានដំឡើងប្រាក់ខែអោយមន្ត្រីរាជការ ១០០% ចំនួន ៣ ដង ។ ក្នុងជីវិតនយោបាយ លោកត្រូវបានគេយាយី ប្រុងផ្តាច់ជីវិតលោក ជាច្រើនលើកច្រើនសារ ដូចជាពេល លោក ចុះត្រួតពិនិត្យការទំលាក់ឈើហ៊ុបពីក្រចេះ លោកត្រូវបានបាញ់ដោយ ​​​សឿង ផែនដី តែអង្គរក្សលោកបានច្រានលោកធ្លាក់ទឹកទាន់។ លើកទី២ នៅមុខមន្ទីររដ្ឋសភាចាស់ពេលលោកទាមទាអោយមានប្រព័ន្ធតុលាការយុត្តិធម៌ ត្រូវគេគប់គ្រាប់បែក៤គ្រាប់ដែលបណ្តាលអោយលោករបួស និងមានមនុស្សស្លាប់ចំនួន១៦នាក់។ លើកទី៣ នៅពេលលោកទៅយាមហឹបឆ្នោតនៅក្នុងក្រសួងមហាផ្ទៃត្រូវបានគេប៉ងធ្វើឃាតដោយបោះគ្រាប់បែកម្តងទៀត។ ប៉ុន្តែលោកនៅតែចេញទៅតាមដងផ្លូវជាច្រើនលើកច្រើនសារដើម្បីទាមទារសិទ្ធិជូនប្រជាពលរដ្ឋរងគ្រោះដោយអំពើរំលោភបំពាននិង សិទ្ធិកម្មករជានិច្ច។ ដើម្បីបង្ហាញពីចិត្តប្រឆាំងនឹងប្រទេសវៀតណាម នៅ ខេត្តស្វាយរៀង លោកបានទៅដកតំរុយព្រំដែនដែលឈ្លានពានមកទឹកដីកម្ពុជា ហើយត្រូវបានតុលាការស្វាយរៀងកាត់ទោសអោយពន្ធនាគារចំនួន១២ឆ្នាំ។ បច្ចុប្បន្នលោកជាមេដឹកនាំនៃគណបក្សប្រឆាំងដ៏ធំគឺគណបក្សសង្គ្រោះជាតិ។

តំណភ្ជាប់ខាងក្រៅ

Wikiwand - on

Seamless Wikipedia browsing. On steroids.