វ្រះបាទឝ្រុតវម៌្ម (គ.ស ?-៥៥៥) រជ្ជកាល (គ.ស ៥០០-៥៥៥) បើតាមសិលាចារឹកបក្សីចាំក្រុងស្ដេចចេនឡាមានដើមកំណើត ពីឥសីកម្ពុស្វយម្ភុវនិងនាងទេពអប្សរមេរា ដែលព្រះឥសូរប្រទានឲ្យធ្វើព្រះមហេសី។ ស្ដេចដំបូងមានឝ្រុតវម៌្ម ឯរាជបុត្រព្រះនាមឝ្រេឝ្ឋវម៌្ម ហើយបានកសាងក្រុងឝ្រេឝ្ឋបុរដែលប្រហែលជានៅតំបន់បាសាក់។ ប្រហែលជាស្ដេចទាំងនេះហើយ ដែលជួយរំដោះអ្នកស្រុកឲ្យផុតពីច្រវាក់សួយសាអាករ ដោយខំរើបម្រះខ្លួនពីការគ្រប់គ្រងអាណាចក្រភ្វូណាន។ នៅពាក់កណ្ដាលទី២នៃសតវត្សទី៦ ចេនឡាកាន់តែមានអានុភាពកាន់តែខ្លាំង បានវាយលុកនឹងអាណាចក្រភ្វូណាន។ ស្ថាបនិកនៃនគរនេះដែលជាអ្នកបានរំដោះខ្លួនពីអំណាចរបស់នគរភ្វូណាន គឺព្រះបាទឝ្រុតវម៌្ម។ កំណត់ត្រាចិនបុរាណបានវែកញែកអំពីស្ដេចពីរអង្គ គឺឝ្រុតវម៌្ម និងឝ្រេឝ្ឋវម៌្មដែលបានគ្រប់គ្រងនៅឯរាជធានីឝ្រេឝ្ឋបុរ ស្ថិតនៅលាវខាងត្បូងសម័យទំនើបនេះ។ ឥទ្ធិពលដ៏មហិមានៃអត្តសញ្ញាណរបស់កម្ពុជាត្រូវបានចម្រើនឡើងដោយនគរខ្មែរនៅភវបុរ នៅឯទីក្រុងកម្ពុជាកំពង់ធំសម័យទំនើបនេះ។

ព័ត៌មានសង្ខេប ឝ្រុតវម៌្ម, រជ្ជកាល ...
ឝ្រុតវម៌្ម
វ្រះបាទ
រជ្ជកាល៥៥០-៥៥៥
រាជ្យមុនមិនស្គាល់
រាជ្យបន្តព្រះបាទឝ្រេឝ្ឋវម៌្ម
បុត្រឝ្រេឝ្ឋវម៌្ម
វង្សកម្វុ
សន្តតិវង្សសូយ៌្យវង្ស
ប្រសូតជយាទិត្យបុរ
សុគតជយាទិត្យបុរ
បិទ

ព្រះរាជពង្សាវលី

ឯកសារយោង

ព័ត៌មានបន្ថែម គោរម្យងារសំរាប់រាជ្យ ...
គោរម្យងារសំរាប់រាជ្យ
មុនដោយ
មិនស្គាល់
ជយាទិត្យបុរ តដោយ
វ្រះបាទឝ្រេឝ្ឋវម៌្ម
បិទ

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.