From Wikipedia, the free encyclopedia
វិសុទ្ធិមគ្គ (អង់គ្លេស: Visuddhimagga ឬ The Path of Purification) គឺជាពុទ្ធិកធម្មបរិយាយ (ដីកា) នៃពុទ្ធសាសនានិកាយថេរវាទ រៀបរៀងដោយព្រះពុទ្ធឃោសាចារ្យ (Buddhaghosa) នៅប្រទេស ស្រីលង្កា ប្រមាណជាក្នុង គ.ស. ៤៣០ ។ ក្រៅពីព្រះត្រៃបិដក គេចាត់ទុកគម្ពីរនេះថាជា គម្ពីររបស់ពុទ្ធសាសនានិកាយថេរវាទសំខាន់បំផុត ។ ទ្រង់ទ្រាយរបស់វិសុទ្ធិមគ្គ ស្ថិតនៅលើ រថវិនិតសូត្រ (Ratha-Vinita Sutta) ដែលរៀបរាប់អំពីវឌ្ឍនភាព ពីភាពបរិសុទ្ធរបស់សាវ័ក ដល់ព្រះនិព្វាន តាមដំណើរ ៧ ជំហ៊ាន វិសុទ្ធិ ៧។
គម្ពីរនេះចែកជា៤ផ្នែក ដែលពិភាក្សាអំពីៈ
១- សីល,
២- សមាធិ,
៣- ភូមិនៃបញ្ញា,
៤- បញ្ញា ។
ការប្រៀបធៀបការបដិបត្តិ ទៅនឹងរថបណ្តាក់៧នេះ ចង្អុលបង្ហាញប្រាប់អំពីទិសដៅ ។ គេត្រូវការសេចក្តីបរិសុទ្ធមួយសិន ដើម្បីឈោងទៅយក សេចក្តីបរិសុទ្ធ បន្ទាប់មួយទៀត ។ គេតែងហៅការបដិបត្តិនេះថា វិសុទ្ធិ ៧ Satta-Visuddhi ៖
ព្រះមហាថេរឧសោភណ (មហាសិសាយដាវ) ព្រះគ្រូដ៏ល្បីជាតិភូមាមួយរូប ក្នុងឆ្នាំ ១,៩៥០ បានរៀបរៀងសៀវភៅមួយ ឈ្មោះថាវិសុទ្ធិញាណកថា Visuddhiñāna katha ដោយយកលំនាំតាមគម្ពីរវិសុទ្ធិមគ្គ ជាសេចក្តីរៀបរាប់ច្បាស់លាស់ តាមលំដាប់ថ្នាក់ដូចតទៅ៖
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.