From Wikipedia, the free encyclopedia
ល្វីស៍ ហ្វ៊ីណូត៍ (១៨៦៤ - ១៩៣៥) លោកជាអ្នកបុរាណវិទ្យា និងអ្នកស្រាវជ្រាវជនជាតិបារាំង ដែលមានឯកទេសខាងវប្បធម៌នៃ អាស៊ីអាគ្នេយ៍ ។ ដោយសារគាត់ជាអតីតនាយកនៃ សាលាបារាំងចុងបូព៌ាប្រទេស ការចូលរួមចំណែករបស់គាត់ក្នុងការសិក្សាប្រវត្តិសាស្រ្ត ខ្មែរ ស្ថាបត្យកម្ម និង សិលាចារឹក មានការទទួលស្គាល់យ៉ាងទូលំទូលាយ។
លោក ល្វីស៍ ហ្វ៊ីណូត៍ បានទទួលបរិញ្ញាបត្រច្បាប់និងអក្សរ ក្រោយមក គាត់បានចូលរៀននៅ École Nationale des Chartes ក្នុងឆ្នាំ ១៨៨៦ ។ គាត់បានរៀននៅទីនោះអ់សរយៈពេលពីរឆ្នាំ ។ លោកបានធ្វើការដំបូងជាសិក្ខាកាម បន្ទាប់មកជាជំនួយការបណ្ណារក្សនៅ បណ្ណាល័យជាតិបារាំង ហើយបានសិក្សា ភាសាសំស្ក្រឹត ដែរ។ នៅឆ្នាំ ១៨៩៨ គាត់ត្រូវបានតែងតាំងជានាយកបេសកកម្មបុរាណវត្ថុនៅ ឥណ្ឌូចិន ដែលនឹងក្លាយទៅជា សាលាបារាំងចុងបូព៌ាប្រទេស នៅឆ្នាំ ១៩០០។
ការបង្រួបបង្រួមជាតិរបស់ព្រះបាទជយវរ្ម័ន ទី ៧ បានចាប់ផ្តើមចុះផ្សាយនៅក្នុងព្រឹត្តិបត្រ សាសាលាបារាំងចុងបូព៌ាប្រទេស ដោយសារលោក ល្វីស៍ ហ្វ៊ីណូត៍។[1]
លោក ល្វីស៍ ហ្វ៊ីណូត៍ បានស្លាប់ទាំងមានអាយុ ៧១ ឆ្នាំ ពេលគាត់ត្រឡប់ទៅបារាំងវិញហើយក្នុងទីក្រុងទូឡុងក្នុងឆ្នាំ ១៩៣៤។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.