ភូមិពលអតុល្យតេជ
From Wikipedia, the free encyclopedia
ព្រះបាទសម្ដេចព្រះបរមិន្ទ្រមហា ភូមិពលអតុល្យតេជ (ថៃ: ภูมิพลอดุลยเดช, អង់គ្លេស: Bhumibol Adulyadej, អានថា: ភូ-មិ-ផុល-អៈ-ឌុន-យ៉ៈ-ដេត) ជា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ|ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃព្រះអង្គទី ៩ នៃរាជវង្សចក្រី ព្រះអង្គទ្រង់បានប្រសូតនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ១៩២៧ នៅ ខេមប្រ៊ីជ រដ្ឋ ម៉ាសាឈូសេត សហរដ្ឋអាមេរិក ព្រះអង្គជាព្រះមហាក្សត្រដែលបានសោយរាជ្យយូរជាងគេនៅលើពិភពលោកដែរមានរយៈពេល ៧០ ឆ្នាំ ១២៦ ថ្ងៃ នាយករដ្ឋមន្ត្រីបានបម្រើព្រះអង្គចំនួន ៣០ នាក់ ព្រះអង្គទ្រង់ស្ថិតនៅក្នុង រាជវង្សចក្រី នៃ ព្រះរាជាណាចក្រថៃ ហើយត្រូវបានសោយរាជ្យនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ១៩៥០ នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៦ ទ្រង់បានសោយទិវង្គតនៅ មន្ទីរពេទ្យសិរីរាជ នាទីក្រុងបាងកក ប្រទេសថៃ ក្នុងព្រះជន្មាយុ ៨៨ ព្រះវស្សា ។
ភូមិពលអតុល្យតេជ ภูมิพลอดุลยเดช | |
---|---|
រាមាទី៩ | |
![]() | |
រជ្ជកាល | 9 មិថុនា 1946 – 13 តុលា 2016 |
រាជាភិសេក | 5 ឧសភា 1950 |
អង្គមុន | ព្រះបាទសម្ដេចព្រះបរមេន្ទ្រមហាឣាន័ន្ទមហិតល (រាមាទី ៨) |
អង្គក្រោយ | សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ (រាមាទី ១០) |
នាយករដ្ឋមន្ត្រី | See list
|
ប្រសូត | ខេមប្រ៊ីជ, ម៉ាសាឈូសេត, សហរដ្ឋអាមេរិក | 5 ធ្នូ 1927
សុគត | 13 តុលា 2016 88 ឆ្នាំ) មន្ទីពេទ្យសិរីរាជ, ស្រុកបាងកកណយ, បាងកក, ថៃ | (អាយុ
រាជពន្ធភាព | សម្ដេចព្រះនាងចៅសិរិកិតិ៍ ព្រះបរមរាជិនីនាថ |
រាជបច្ឆាញាតិ | ធូនក្រៈម៉មយិង ឧបលរ័តនរាជកញ្ញា សិរីវឌ្ឍនាពណ្ណវតី សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ (រាមាទី ១០) សម្តេចព្រះទេពរ័តនរាជសុតា ស្យាមបរមរាជកុមារី សម្តេចព្រះចៅលូកធើ ចៅហ្វាចុឡាភរណ៍វល័យលក្សណ៍ អគ្គរាជកុមារី |
វង្ស | រាជត្រកូល មហិតល (រាជវង្សចក្រី) |
បិតា | សម្តេចព្រះមហិតលាធិបេឝ្រ អតុល្យតេជវិក្រម ព្រះបរមរាជជនក |
មាតា | សម្តេចព្រះស្រីនគរិន្ទ្រាបរមរាជជននី |
សាសនា | ពុទ្ធសាសនាថេរវាទ |
ព្រះហត្ថលេខា | ![]() |
ព្រះបរមនាមពេញរបស់ព្រះអង្គជា "ព្រះបាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពលអតុល្យតេជ មហិតលាធិបេឝ្ររាមាធិបតី ចក្រីនឫបតិន្ទ្រ ស្យាមមិន្ទ្រាធិរាជ បរមនាថបពិត្រ" (ថៃ: พระบาทสมเด็จพระปรมินทรมหาภูมิพลอดุลยเดช มหิตลาธิเบศรามาธิบดี จักรีนฤบดินทร สยามมินทราธิราช บรมนาถบพิตร)
ព្រះរាជឥស្សរិយយស
Tenure | ភាសាថៃ | រូបឣក្សរខ្មែរ |
---|---|---|
5 ធ្នូ 1927 — 10 កក្កដា 1935 | พระวรวงศ์เธอ พระองค์เจ้าภูมิพลอดุลเดช | ព្រះវរវង្សធើ ព្រះអង្គចៅភូមិពលអតុលតេជ |
10 កក្កដា 1935 — 9 មិថុនា 1946 | สมเด็จพระเจ้าน้องยาเธอ เจ้าฟ้าภูมิพลอดุลเดช | សម្ដេចព្រះចៅណងយ៉ាធើ ចៅហ្វាភូមិពលអតុលតេជ |
9 មិថុនា 1946 — 5 ឧសភា 1950 | สมเด็จพระเจ้าอยู่หัวภูมิพลอดุลยเดช | សម្ដេចព្រះចៅយូហួភូមិពលអតុល្យតេជ |
5 ឧសភា 1950 — 13 តុលា 2016 | พระบาทสมเด็จพระปรมินทรมหาภูมิพลอดุลยเดช มหิตลาธิเบศรามาธิบดี จักรีนฤบดินทร สยามมินทราธิราช บรมนาถบพิตร | ព្រះបាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពលអតុល្យតេជ មហិតលាធិបេឝ្ររាមាធិបតី ចក្រីនឫបតិន្ទ្រ ស្យាមមិន្ទ្រាធិរាជ បរមនាថបពិត្រ |
ព្រះរាជបុត្រាបុត្រី
ព្រះបាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពលអតុល្យតេជ និងសម្ដេចព្រះនាងចៅសិរិកិតិ៍ ព្រះបរមរាជិនីនាថ (ព្រះអគ្គមហេសី) ទ្រង់មានព្រះរាជបុត្រាបុត្រីរួម 4 ព្រះអង្គ (ព្រះរាជបុត្រី 3 ព្រះអង្គ និងព្រះរាជបុត្រា 1 ព្រះអង្គ) គឺ:
- en:Ubol Ratanaឧបលរ័តនរាជកញ្ញា (ធូនក្រៈម៉មយិង ឧបលរ័តនរាជកញ្ញា សិរីវឌ្ឍនាពណ្ណវតី) (Princess Ubolratana Rajakanya) ប្រសូតិនាថ្ងៃទី 5 មេសា 1951
- សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ ឬព្រះរាមាទី១០ (HM King Maha Vajiralongkorn, Rama X) ប្រសូតិនាថ្ងៃទី 28 កក្កដា 1952
- មហាចក្រីសិរិន្ធរ(សម្តេចព្រះទេពរ័តនរាជសុតា ចៅហ្វាមហាចក្រីសិរិន្ធរ រដ្ឋសីមាគុណាករបិយជាតិ ស្យាមបរមរាជកុមារី) ឬក្នុងភាសាខ្មែរ "ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីស៊ីរិនថន" (HRH Princess Maha Chakri Sirindhorn) ប្រសូតិនាថ្ងៃទី 2 មេសា 1955
- en:Chulabhornចុឡាភរណ៍វល័យលក្សណ៍(សម្តេចព្រះចៅលូកធើ ចៅហ្វាចុឡាភរណ៍វល័យលក្សណ៍ អគ្គរាជកុមារី) (HRH Princess Chulabhorn Walailak) ប្រសូតិនាថ្ងៃទី 4 កក្កដា 1957
ព្រះរាជសញ្ញល័ក្ខណ៍
ព្រះរាជល័ញ្ចករប្រចាំផែនដី ព្រះរាជល័ញ្ចករប្រចាំព្រះអង្គ អក្សរកាត់ព្រះបរមាភិធេយ្យប្រចាំព្រះអង្គ ទង់ប្រចាំព្រះអង្គ
ឯកសារយោង
កំណត់
មើលផងដែរ
Wikiwand - on
Seamless Wikipedia browsing. On steroids.