From Wikipedia, the free encyclopedia
សព្វថ្ងៃនេះ ដោយ វិទ្យាសាស្ត្រ រីកចម្រើនគេតែងទទួលបានទិន្នន័យពីម៉ាស៊ីនថត និងឧបករណ៍ផ្សេងៗនៅ លើ យានអវកាសអំពីទម្រង់ និងសមាសភាពបរិយាកាសផែនដីបច្ចុប្បន្ន។
កាលពី ៤ ៦០០ លានឆ្នាំមុនគេ សម្គាល់ឃើញថា បរិយាកាសនៅជុំវិញផែនដីមានតែចំហាយទឹកនិងឧស្ម័នពុលពីរយ៉ាងដែលមិនអាចឲ្យជីវិតមនុស្ស សត្វរស់នៅបាន គឺ មេតាន និង អាម៉ូញ៉ាក់ ។ ប៉ុន្តែ បច្ចុប្បន្ននេះបរិយាកាសផែនដីមិនដូចពីមុនទៀតឡើយ ។ គេឃើញមានជីវិតជាច្រើនបានកើតឡើយជាបន្តបន្ទាប់ក៏ដោយសារបរិយាកាសផែនដីប្រែប្រួល។
បរិយាកាសបច្ចុប្បន្ននេះជាល្បាយនៃឧស្ម័នច្រើនមុខដូចជា អាសូត ៧៨% អុកសុីសែន ២១% និង ១%ជាល្បាយ ឧស្ម័នផ្សេងៗទៀត ដែលមានដូចជា ឧស្ម័នកាបូនិច ចំហាយទឹក អាកុង នេអុង សេណុង គ្រីបតុង អេល្យូម មេតាន អ៊ីដ្រូសែន និង អូសូន ។
១. មណ្ខលអាកាសរចល់ ៖ មានកម្ពស់ចាប់ពីផ្ទៃផែនដីដល់រយៈកម្ពស់12Km ដែលមានសីតុណ្ហភាព15ដល់-56អស្សាសេ ហើយអនុញ្ញាតឲ្យភាវៈមានជីវិតអាចរស់នៅបាន និងមានឧស្ម័នO2គ្រប់គ្រាន់ ទឹក72% ឧស្ម័នដទៃទៀត1%
២.មណ្ឌលអាកាសស្ងប់៖ មានកម្ពស់ចាប់ពី12kmដល់50km និងមានសីតុណ្ហភាព -56អស្សាសេ ដល់-2អស្សាសេ ជាស្រទាប់ដែលអាចស្រាវជ្រាវពីសីតុណ្ហភាពរបស់ផែនដីបាន ព្រមទាំងមានស្រទាប់អូសូនដ៏ក្រាស់សម្រាប់ការពារពីកាំរស្មីស្វាយអ៊ុលត្រាដែលវិទ្យុសកម្មបានពីការភាយចេញពីពន្លឺព្រះអាទិត្យ អាចបណ្តាលឲ្យកើតជំងឺមហារីកស្បែក ប៉ះពាល់ភ្នែកជាដើម
៣.មណ្ឌលអាកាសកណ្តាល៖ មានកម្ពស់ចាប់ពី50kmដល់85km និងមានសីតុណ្ហភាព -2អស្សាសេ ដល់-92អស្សាសេ ក៏ជាស្រទាប់ត្រជាក់បំផុតដែលបណ្តាលឲ្យសំណើមដែលភាយចេញពីផែនដីកកបានក្លាយជាពពក
៤.មណ្ឌលអាកាសកម្តៅ ៖ មានកម្ពស់ចាប់ពី85kmដល់10000km និងមានសីតុណ្ហភាព -92អស្សាសេ ដល់1200អស្សាសេ ស្រទាប់នេះក្តៅខ្លាំងនៅពេលថ្ងៃ និងត្រជាក់ខ្លាំងនៅពេលយប់ ។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.