From Wikipedia, the free encyclopedia
ព្រះនាងជយេន្ទ្រភា ប្រវត្តិក្សត្រីអង្គនេះគឺជាស្ដេចដែលគេដឹងត្រួសៗ តាមរយៈសិលាចារឹក K. ១២៤ ចុះកាលបរិច្ឆេទ ៨០៣/០៤ ថាមានស្ដេចមួយអង្គ វ្រះបាទឥន្ទ្រលោក ហើយព្រះមហាក្សត្រីស្នងរាជ្យបន្តបន្ទាប់បីអង្គទៀតគឺ ន្ឫបតីន្ទ្រទេវីទី២ ជយេន្ទ្រភា និង ជ្យេស្ថាយ៌ា។ សិលាចារឹកពីរផ្ទាំងបញ្ជាក់ថាមានក្សត្រមួយអង្គព្រះនាមថាជយវម៌្ម៖ សិលាចារឹកទី១ K. ១០៣ មកពីព្រះធាតុព្រះស្រីភាគខាងត្បូងកំពង់ចាម ចុះកាលបរិច្ឆេទ ២០ មេសា ឆ្នាំ ៧៧០ សិលាចារឹកទីពីរមកពីល្បុកស្រុត នៅបរិវេណក្រចេះក្បែរឝម្ភុបុរ (K. ១៣៤) ចុះកាលបរិច្ឆេទ ៧៨១ )។ លោកសឺដេសបានហៅទ្រង់ថាវ្រះបាទជយវម៌្ម(ស្ទួន ៧៧០-៧៨១) ប៉ុន្តែទំនងជាព្រះអង្គមិនប្លែកគ្នាជាមួយនិងវ្រះបាទជយវម៌្មទី២ បិតាស្ថាបនិកអាណាចក្រអង្គរទេ តាមលោកវីខ្ខឺរីបានគូសបង្ហាញ៖វ្រះបាទជយវម៌្មទី២មិនមែនត្រឹមតែមកពីភាគខាងត្បូងប៉ុណ្ណឹងនោះទេ ច្រើនជាងអ្វីដែលយើងបានដឹងពីព្រះរាជាអង្គនេះទៅទៀត ទ្រង់មានខ្សែស្រឡាយជិតស្និទជាពិសេសជាមួយរាជវង្សនៅវ្យាធបុរ។
ជយេន្ទ្រភា | |
---|---|
ព្រះនាង | |
រជ្ជកាល | ?? |
រាជ្យមុន | វ្រះបាទន្ឫបតីន្ទ្រទេវីទី២ |
រាជ្យបន្ត | ព្រះនាងជ្យេស្ថាយ៌ា |
វង្ស | កៅណ្ឌិន្យ |
សន្តតិវង្ស | សោមវង្ស |
ប្រសូត | ឝម្ភុបុរ |
សុគត | ឝម្ភុបុរ |
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ វ្រះនាងន្ឫបតីន្ទ្រទេវីទី២ |
ក្សត្រីនៃចេនឡាទឹក រឺ ក្សត្រីនៃឝម្ភុបុរ | តដោយ ព្រះនាងជ្យេស្ថាយ៌ា |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.