From Wikipedia, the free encyclopedia
ជយវម៌្មទី៣ (?-៨៧៧) រជ្ជកាល (៨៣៥-៨៧៧) ជាក្សត្រទីពីរនៃកម្វុជទេឝ។ ព្រះអង្គមានបរមនាមថា ធុលីវ្រះបាទ ធូលីជេង វ្រះកម្រតេង អញ ឝ្រីជយវម៌្មទេវ។ ប្រាសាទ Sak ពិពណ៌នាថា: "នៅពេលនោះទ្រង់បានបរាជ័យដោយចាប់ដំរីព្រៃមិនបានពេលដែលទ្រង់បានយាងទៅប្រពាតព្រៃ អារុក្ខអារក្សបានសន្យាថាទ្រង់នឹងផុតគ្រោះភ័យពីសត្វព្រៃ បើសិនទ្រង់បានសាងទីសក្ការៈបូជា។" [1] មានប្រាសាទមួយចំនួនបានកំណត់កាលត្រូវនឹងរជ្ជកាលរបស់ទ្រង់ ថ្វីត្បិតយ៉ាងនេះក្ដី គ្មានប្រាសាទណាមួយនិយាយថាប្រាសាទទាំងនោះជារបស់ទ្រង់ឡើយ។ ទ្រង់ប្រហែលបានចាប់ផ្ដើមគំរោងសំណង់តូចមួយដែលត្រូវបានបាត់ស្រមោលដោយសារអ្នកស្នងរាជ្យ និង ស្ថាបនិកប្រកបដោយមហិច្ឆតាខ្លាំងជាងទ្រង់ គឺវ្រះបាទឥន្ទ្រវម៌្មទី១។ ទ្រង់បានសុគតនៅឆ្នាំ ៨៧៧ ប្រហែលដោយសារការដេញចាប់ដំរីព្រៃ។[2] ទ្រង់មានបច្ឆាមរណនាម វ្រះបាទវិឝ្ណុលោក។ (បើរាប់ទាំងស្ទួនដល់ទៅបីអង្គ ទ្រង់ត្រូវលេខរៀងថា ជយវម៌្មទី៦)
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ ជយវម៌្មទី២ |
ចក្រវរ្តិននៃកម្វុជទេឝ ៨៣៥–៨៧៧ |
តដោយ រុទ្រវម៌្ម |
ជយវម៌្មទី៣ | |||||||||
---|---|---|---|---|---|---|---|---|---|
វ្រះបាទ | |||||||||
រជ្ជកាល | ៨៣៥ – ៨៧៧ | ||||||||
រាជ្យមុន | ជយវម៌្មទី២ | ||||||||
រាជ្យបន្ត | រុទ្រវម៌្ម | ||||||||
| |||||||||
សន្តតិវង្ស | កៅណ្ឌិន្យ | ||||||||
សុគត | អង្គរ កម្វុជទេឝ | ||||||||
សាសនា | ព្រហ្មញ្ញសាសនា |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.