ជនជាតិសាន

From Wikipedia, the free encyclopedia

ជនជាតិសាន

ជនជាតិសាន (សាន: တႆး; ភូមា: ရှမ်းလူမျိုး), ត្រូវបានគេស្គាល់ផងដែរថាជា​ ជនជាតិតៃយ៉ៃ/ថៃយ៉ៃ ជាក្រុមជនជាតិតៃរបស់អាស៊ីអាគ្នេយ៍ ជនជាតិសានគឺជាជនជាតិភាគតិចដ៏ធំបំផុតរបស់ប្រទេសភូមា (មីយ៉ាន់ម៉ា)[] និងភាគច្រើនរស់នៅរដ្ឋសានរបស់ប្រទេសនេះ ប៉ុន្តែក៏រស់នៅក្នុងផ្នែកខ្លះរបស់តំបន់ម៉ាន់ដាឡាយ រដ្ឋកាឈីន និងរដ្ឋការ៉ែន និងនៅតំបន់ជាប់គ្នារបស់ប្រទេសចិន (ជនជាតិតៃនៅប្រទេសចិន) ឡាវអាសាម (ជនជាតិអាហូម) និងថៃ[] ទោះបីជាមិនមានជំរឿនដែលអាចទុកចិត្តបានត្រូវបានធ្វើនៅក្នុងប្រទេសភូមាចាប់តាំងពីឆ្នាំ 1935 ក៏ដោយ ជនជាតិសានត្រូវបានប៉ាន់ប្រមាណថាមានចំនួនពី 4 ទៅ 6 លាន[] ជាមួយនឹង CIA Factbook ផ្តល់ការប៉ាន់ប្រមាណចំនួនប្រាំលានរីករាលដាលនៅទូទាំងប្រទេសមីយ៉ាន់ម៉ា[] ដែលមានប្រហែល 10% របស់ចំនួនប្រជាជនភូមាទាំងមូល[][]

ព័ត៌មានសង្ខេប ចំនួនប្រជាជនសរុប, តំបន់ដែលមានចំនួនប្រជាជនសំខាន់ៗ ...
តៃសាន

តៃយ៉ៃ/ថៃយ៉ៃ
Thumb
ទង់ជាតិរបស់ជនជាតិសាន
Thumb
ស្ត្រីជនជាតិសានមកពីឡាយខា, រដ្ឋសាន
ចំនួនប្រជាជនសរុប
c. 4–6 លាន (est.)[][]
តំបន់ដែលមានចំនួនប្រជាជនសំខាន់ៗ
 មីយ៉ាន់ម៉ា
(ជាចម្បង  រដ្ឋសាន)
c. 5 លាន[lower-alpha ១][]
ភាសា
ភាសាសាន, ភាសាភូមា, ភាសាថៃ
សាសនា
ពុទ្ធសាសនាថេរវាទ, សាសនាប្រជាប្រិយតៃ
ក្រុមជនជាតិដែលពាក់ព័ន្ធ
តៃអាហូម, ចិនសាន, ជនជាតិតៃ, តៃឡាវ, នុងពូយ៉េ, តុង, ថៃ
បិទ

ជនជាតិសានជា​ពាក្យ​ទូទៅ​សម្រាប់​ជនជាតិដែល​និយាយ​ភាសាតៃ​ទាំងអស់​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា (ភូមា) រាជធានីរបស់រដ្ឋសានគឺតុងជី​ ទីក្រុង​ធំ​ទី​ 5 ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​មាន​ប្រជាជន​ប្រហែល 390,000 នាក់ ទីក្រុងសំខាន់ៗផ្សេងទៀតរួមមាន​ ស៊ីប៉ោ ឡាស៊ីវ កេងទុង និងតាឈីលេក (ថាឃីលេក, ท่าขี้เหล็ก)

ឯកសារយោង

Wikiwand - on

Seamless Wikipedia browsing. On steroids.