គណបក្ស​កុម្មុយនិស្តសហភាពសូវៀត

From Wikipedia, the free encyclopedia

គណបក្ស​កុម្មុយនិស្តសហភាពសូវៀត

គណបក្សកុម្មុយនិស្តសហភាពសូវៀតគណបក្សកុម្មុយនិស្តនៃសហភាពសូវៀត (គកសស) គឺជាគណបក្សនយោបាយរុស្ស៊ីនិងជាបក្សតែមួយគត់ដែលដឹកនាំគ្រប់គ្រងសហភាពសូវៀតពីឆ្នាំ១៩១៩ រហូតដល់ឆ្នាំ១៩៩០ ដែលជាពេលដែលកិច្ចប្រជុំសភាតំណាងរាស្រ្តបានកែប្រែមាត្រាទី ៦ នៃរដ្ឋធម្មនុញ្ញសូវៀតឆ្នាំ១៩៧៧, ដែលបានធ្វើឱ្យ គ.ក.ស.ស (CPSU) មានសិទ្ធិអំណាចផ្តាច់មុខគេមកលើប្រព័ន្ធនយោបាយសូវៀត។

ព័ត៌មានសង្ខេប គណបក្សកុម្មុយនិស្តសហភាពសូវៀតCommunist Party of the Soviet Union រុស្ស៊ី: Коммунистическая партия Советского Союза, អក្សរកាត់ ...
គណបក្សកុម្មុយនិស្តសហភាពសូវៀត
Communist Party of the Soviet Union

រុស្ស៊ី: Коммунистическая партия Советского Союза
អក្សរកាត់គកសស
ស្ថាបនិកវ្លាឌីមៀ លេនីន
អង្គលេខាធិការបក្សយេឡេណា ស្តាសូវ៉ា (ដំបូង: ១៩១៤)
ហ្សូសែហ្វ ស្តាលីន (បម្រើការយូងជាងគេ: ១៩២២–១៩៥២)
Mikhail Gorbachev (ចុងក្រោយ: ១៩៨៥–១៩៩១)
បាវចនា"Пролетарии всех стран, соединяйтесь!"[lower-alpha ១]
("Workers of the world, unite!")
បង្កើត៥ មករា ១៩១២
(ប្តូរឈ្មោះមក គកសស នៅខែតុលា ឆ្នាំ១៩៥២)
រំលាយ២៩ សីហា ១៩៩១
ដែនដីសូវៀតទាំងអស់
៦ វិច្ឆិកា ១៩៩១
ដែនដីរុស្ស៊ី
បក្សមុនគណបក្សការងារសង្គមប្រជាធិបតេយ្យរុស្ស៊ី
បក្សស្នងគណបក្សកុម្មុយនិស្តនៃសហព័ន្ធរុស្ស៊ី
សារព័តមានប្រាវដា
ស្លាបយុវជន  កុមសូម៉ូល (១៩១៨–១៩៩១)
  កងពលវ័យក្មេង (1922–1991)
សមាជិកភាព  (១៩៨៦)១៩,០០០,០០០
មនោគមវិជ្ជាលទ្ធិកុម្មុយនិស្ត
ម៉ាក្ស-លេនីននិយម
គោលជំហរនយោបាយនយោបាយស្លាបឆ្វេង
ទំនាក់ទំនងអន្តរជាតិអង្គការអន្តរជាតិទីពីរ
(២៤ វិច្ឆិកា ១៩១២ – ១៩ កក្កដា ១៩១៤)[]
ក.អ
(២ មីនា ១៩១៩ – ១៥ ឱសភា ១៩៤៣)
ខូមីនហ្វម
(៥ តុលា ១៩៤៧– ១៧ កុម្ភៈ ១៩៥៦)
ពណ៌ផ្លូវការ     ក្រហម
នយោបាយនៅសហភាពសូវៀត
គណបក្សនយោបាយ
ការបោះឆ្នោត
បិទ

គណបក្សនេះត្រូវបានរកឃើញដោយក្រុមបុលសេវីកនៅឆ្នាំ១៩១២, ដែលជាក្រុមបក្សពួកជាច្រើននាក់ដឹកនាំដោយវ្លាឌីមៀរ លេនីនដែលបានផ្តាច់ខ្លួនចេញពីគណបក្សការងារសង្គមប្រជាធិបតេយ្យរុស្ស៊ីហើយក្រុមមួយនេះបានឡើងកាន់កាប់អំណាចបន្ទាប់ពីបដិវត្តន៍ខែតុលា។ បន្ទាប់ពីបានគ្រប់គ្រងប្រទេសរុស្ស៊ីអស់រយៈពេលជាង៧៤ឆ្នាំ, ទឹកដីសូវៀត(ប្រទេសដែលជាសមាជិកក្នុងសហភាព)ត្រូវបានរំលាយចោលនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៩១ បន្ទាប់ពីបានទទួលបរាជ័យក្នុងការធ្វើរដ្ឋប្រហារដោយមេដឹកនាំ CPSU ដែលប្រកាន់ជំហនយោបាយតឹងរឹងប្រឆាំងនឹងប្រធានាធិបតេយ្យសូវៀតនិងអង្គលេខាធិការបក្សគឺលោកមីកឃែល ហ្គវបាឆាវ

CPSU គឺជាគណបក្សកុម្មុយនិស្តនៅរុស្ស៊ីដែលរៀបចំបង្កើតដោយពឹងផ្អែកលើមជ្ឈការនិយមប្រជាធិបតេយ្យ។ គោលការណ៍មួយនេះត្រូវបានបង្កើតឡើងដោយលេនីន, សម្រាប់តម្រូវលឹទ្ធិប្រជាធិបតេយ្យនិងបើកការពិភាក្សាអំពីបញ្ហាគោលនយោបាយរបស់បក្សតាមការឯកភាពគ្នាក្នុងការទទួលលើកស្ទួយគោលការណ៍នយោបាយដែលទើបតែព្រមព្រៀងគ្នាហើយ។ គណៈស្ថាប័នដែលខ្ពស់ជាងគេនៅក្នុង CPSU គឺកិច្ចប្រជុំសមាជបក្សដែលត្រូវធ្វើការប្រជុំរាល់ប្រាំឆ្នាំម្តង។ ដោយគណៈកម្មាធិការបក្សត្រូវជួបប្រជុំគ្នាចំនួនពីរដងក្នុងមួយឆ្នាំ, តួនាទីនិងភាពទទួលខុសត្រូវប្រចាំថ្ងៃត្រូវប្រគល់ទៅឱ្យការិយាល័យនយោបាយ(ពីមុនជាគណៈកម្មាធិការអចិន្រ្តៃយ៍), លេខាធិការដ្ឋាន និង Orgburo (ដល់ឆ្នាំ១៩៥២)។ មេដឹកនាំបក្សគឺជាប្រមុខរដ្ឋាភិបាលនិងអាចមានតំណែងជាអង្គលេខាធិការបក្ស, រដ្ឋមន្រ្តី, ប្រមុខរដ្ឋ, ឫអាចកាន់តំណែងទាំងបីស្របគ្នាក៏បាន។ មេដឹកនាំបក្សនេះគឺជាអ្នកកាន់កាប់ការិយាល័យនយោបាយរបស់បក្ស (de facto) និងជាអង្គប្រតិបត្តិនៃសហភាពសូវៀត។

បន្ទាប់ពីបានបង្កើតសហភាពសូវៀតក្នុងឆ្នាំ១៩២២មក, លេនីនបានណែនាំនូវសេដ្ឋកិច្ចចម្រុះ, ដែលជាទូទៅត្រូវបានគេស្គាល់ថាគោលនយោបាយសេដ្ឋកិច្ចថ្មី (NEP) ដែលអនុញ្ញាតឱ្យប្រជាជនអនុវត្តិតាមមូលធននិយមក្រោមបក្សកុម្មុយនិស្តសូវៀត ដើម្បីអភិវឌ្ឍនូវលក្ខខណ្ឌចាំបាច់មួយចំនួនសម្រាប់សង្គមនិយមឱ្យក្លាយទៅជាគំនិតប្រតិបត្តិការនៅក្នុងប្រទេសដែលគ្មានការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច។ ក្នុងឆ្នាំ១៩២៩, នៅពេលដែលលោកហ្សូសែហ្វ ស្តាលីនបានក្លាយជាមេដឹកនាំបក្សថ្មី, ម៉ាក្ស–លេនីននិយម, ដែលជាគំនិតលាយឡំគ្នារវាងទស្សនវិទូឫអ្នកទ្រឹស្តីសេដ្ឋកិច្ចជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះកាល់ ម៉ាក្សនិងលោកលេនីន, បានក្លាយជាមនោគមវិជ្ជាផ្លូវការរបស់បក្ស។ បក្សនេះបានបន្តអនុវត្តន៍សង្គមនិយមរដ្ឋ ជាមនោគមវិជ្ជាដែលគ្រប់ឧស្សាហកម្មទាំងអស់ត្រូវធ្វើជាតូបនីយកម្មហើយសេដ្ឋកិច្ចបញ្ជាត្រូវបានអនុវត្តឡើង។ បន្ទាប់ពីបានងើបឡើងពីសង្គ្រាមលោកលើកទីមួយ, កំណែទម្រង់ថ្មីត្រូវបានអនុវត្តដោយធ្វើវិមជ្ឈការលើផែនការសេដ្ឋកិច្ចនិងធ្វើសេរីនីយកម្មសង្គមសូវៀតជាទូទៅ។ នៅឆ្នាំ១៩៨០, កត្តាផ្សេងៗដែលបណ្តាលឱ្យមានអស្ថេរភាពសេដ្ឋកិច្ចនៅសហភាពសូវៀតគឺមកពីសង្គ្រាមត្រជាក់ និងការប្រកួតប្រជែងខាងមីស៊ីលនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក និងប្រទេសមហាអំណាចអឺរ៉ុបខាងលិច, សម័យកាលនេះហៅថា"សម័យកាលមិនរីកចម្រើន" ឫ "សម័យកាលឈុំអភិវឌ្ឈ" ហើយវាចាប់មានឡើងនៅក្រោមការដឹកនាំរបស់លោកអាឡិចស៊ី កូស៊ីជីន, ហើយបានបន្តមកលោកលីអូនីត ព្រីស្នេវ។ បន្ទាប់ពីមី​ខា​អ៊ី​ល ហ្គោ​បា​ឆូវបានឡើងកាន់អំណាចជាមេដឹកនាំសហភាពសូវៀតក្នុងឆ្នាំ១៩៨៥ លោកបានប្លាស់ប្តូរប្រព័ន្ធសេដ្ឋកិច្ចសូវៀតភ្លាមៗពីប្រព័ន្ធសេដ្ឋកិច្ចដែលគ្មានទិសដៅច្បាស់លាស់ទៅជាសេដ្ឋកិច្ចទីផ្សារម្តងទៀត។ ហ្គោបាឆូវនិងគ្នីគ្នារបស់លោកបានចង់ផ្តើមសេដ្ឋកិច្ចសូវៀតឡើងវិញដោយសិក្សាតាម'គោលនយោបាយសេដ្ឋកិច្ចថ្មី'របស់លេនីន ហើយបានដាក់ឈ្មោះចលនានេះថា"បេរេស្រ្តរកា" ក៏ប៉ុន្តែកំណែទម្រង់សេដ្ឋកិច្ចមួយនេះជាមួយនឹងស្ថាប័នបោះឆ្នោតជ្រើសរើសបេក្ខជនសេរីថ្មីបានធ្វើឱ្យអំណាចរបស់បក្សធ្លាក់ចុះ, បន្ទាប់ពីការរំលាយចោលនៃសហភាពសូវៀត, 'បក្សកុម្មុយនិស្តសហភាពសូវៀត' ក៏ត្រូវបានប្រកាសជាគណបក្សនយោបាយខុសច្បាប់ដោយប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ី (ស.ស.ស.ស.រ) គឺលោកបូរីស យេលសិន (ហើយក្រោយមកក៏បានក្លាយជាប្រធានាធិបតីដំបូងបង្អស់នៃសហព័ន្ធរុស្ស៊ី)។

បុព្វហេតុដែលបណ្តាលឱ្យ គ.ក.ស.ស បាង់បង់អំណាចនិងការនាំមកនូវការរំលាយសហភាពសូវៀត គឺមានច្រើនណាស់។ អ្នកប្រវត្តិវិទូមួយចំនួនបានរៀបរាប់ថា គោលនយោបាយ"បើកដៃ"របស់លោកហ្គោបាឆូវគឺជាបុព្វហេតុចម្បងព្រោះវាបានធ្វើឱ្យអំណាចរបស់បក្សធ្លាក់ចុះ។ លោកហ្គោបាឆូវបានអះអាងថាបើមាន បេរេស្រ្តរកា (perestroika) តែខ្វះ គោលនយោបាយស្មោះត្រង់ (glasnost), សហភាពសូវៀតនឹងត្រូវដួលរលំមុនឆ្នាំ១៩៩២ ទៀតឯណោះ។ ប្រវត្តិវិទូខ្លះទៀតបានអះអាងថាគឺមកពីអស្ថេរភាពសេដ្ឋកិច្ច និងការបាត់បង់ជំនឿលើលទ្ធិកុម្មុយនិស្តដោយប្រជាជនសូវៀតទូទៅ។ នៅឆ្នាំចុងក្រោយនៃអត្ថិភាពរបស់ គ.ក.ស.ស, បក្សកុម្មុយនិស្តមួយចំនួននៃសមាគមសហព័ន្ធរុស្ស៊ីបានរួបរួមគ្នាបង្កើតចេញជា គណបក្សកុម្មុយនិស្តនៃសាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ី (សសសសរ). ក្រោយពីការរំលាយ គកសស, បក្សកុម្មុយនិស្តខ្លះនៃសាធារណរដ្ឋសហភាពបានទទួលឯករាជ្យ ហើយបានទៅធ្វើកំណែទម្រង់ខុសផ្លែកពីគ្នា។ នៅប្រទេសរុស្ស៊ី, គណបក្សកុម្មុយនិស្តនៃសហព័ន្ធរុស្ស៊ី (គកសរ) បានលិចរូបរាងឡើង ហើយត្រូវបានគេចាត់ទុកថាជាបក្សស្នងឱ្យ គកសស ។ បច្ចុប្បន្ន គកសរ គឺជាគណបក្សនយោបាយធំទីពីរនៅរុស្ស៊ី (នៅពីក្រោយសហរុស្ស៊ី; ជាបក្សកាន់អំណាចនៅប្រទេសរុស្ស៊ី)។[]

ប្រវត្តិ

ឯកសារយោង

Wikiwand - on

Seamless Wikipedia browsing. On steroids.