From Wikipedia, the free encyclopedia
ខណ្ឌចំការមន (ឡាតាំង: Chamkarmon រឺ Khan Chamkarmon) គឺជាខណ្ឌនៅខាងត្បូងបំផុតនៅភ្នំពេញភាគកណ្ដាល ប្រទេសកម្ពុជា។
អត្ថបទនេះមិនត្រូវបានដកស្រង់ឯកសារយោងចេញពីប្រភពណាមួយឡើយ (ខែធ្នូ ២០០៩) |
ខណ្ឌនេះត្រូវបានបែងចែកទៅជា ១២សង្កាត់ និង ៩៥ភូមិ។ ខណ្ឌនេះមានផ្ទៃក្រឡា ១០,៧៨ គម២។ តាមរយៈជំរឿនឆ្នាំ១៩៩៨របស់កម្ពុជា ខណ្ឌនេះមានប្រជាជន១៨៧ ០០៤នាក់។ [1] ឈ្មោះខណ្ឌត្រូវបានគេសរសេរជាឡាតាំងថា Chamkamorn តាមរយៈប្រព័ន្ធឡាតាំងយានកម្មដែលបានប្រើនៅកម្ពុជាកំឡុងទសវត្សឆ្នាំ១៩៥០ និង ១៩៦០។ អាសយដ្ឋានទំនាក់ទំនង សាលាខណ្ឌចំការមនចាស់នៅ ផ្ទះលេខ ១៦៩-១៧១-១៧៣-១៧៥ មហាវិថីម៉ៅសេទុង សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្បែរស្តុបទួលទំពូង
ល.រ. | សង្កាត់ | ឡាតាំង | ភូមិក្រម |
---|---|---|---|
១ | ទន្លេបាសាក់ | Tonle Basak | ១២០១០១ |
២ | បឹងកេងកងទី១ | Boeng Keng Kang Ti Muoy | ១២០១០២ |
៣ | បឹងកេងកងទី២ | Boeng Keng Kang Ti Pir | ១២០១០៣ |
៤ | បឹងកេងកងទី៣ | Boeng Keng Kang Ti Bei | ១២០១០៤ |
៥ | អូឡាំពិក | Olympic | ១២០១០៥ |
៦ | ទូលស្វាយព្រៃទី១ | Tuol Svay Prey Ti Muoy | ១២០១០៦ |
៧ | ទូលស្វាយព្រៃទី២ | Tuol Svay Prey Ti Pir | ១២០១០៧ |
៨ | ទំនប់ទឹក | Tumnob Tuek | ១២០១០៨ |
៩ | ទួលទំពូងទី១ | Tuol Tompoung Ti Muoy | ១២០១០៩ |
១០ | ទួលទំពូងទី២ | Tuol Tompoung Ti Pir | ១២០១១០ |
១១ | បឹងត្របែក | Boeng Trobaek | ១២០១១១ |
១២ | ផ្សារដើមថ្កូវ | Phsar Daem Thkov | ១២០១១២ |
ភូមិក្រម ខណ្ឌចំការមន (១២០១)
ល.រ. | សង្កាត់ | ឡាតាំង | ភូមិក្រម |
---|---|---|---|
១ | ទន្លេបាសាក់ | Tonle Basak | ១២០១០១ |
២ | ទួលទំពូងទី១ | Tuol Tompoung Ti Muoy | ១២០១០២ |
៣ | ទួលទំពូងទី២ | Tuol Tompoung Ti Pir | ១២០១០៣ |
៤ | បឹងត្របែក | Boeng Trobaek | ១២០១០៤ |
៥ | ផ្សារដើមថ្កូវ | Phsar Daem Thkov | ១២០១០៥ |
យោងតាមអនុក្រឹត្យ លេខ: ០៣ អនក្រ.បក ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩។ ដោយបង្កើតខណ្ឌបឹងកេងកងថ្មី សាលាខណ្ឌចំការមន ជាសាលាខណ្ឌបឹងកេងកងថ្មី និង សាលាសង្កាត់ទន្លេបាសាក់ ក្លាយជា សាលាខណ្ឌចំការមនថ្មី។ ដែលបន្សល់ទុកអោយខណ្ឌចំការមន មានតែ ៥ សង្កាត់ ដូចតទៅ ទន្លេបាសាក់ ទួលទំពូងទី១ ទួលទំពូងទី២ បឹងត្របែក និង ផ្សារដើមថ្កូវ។[3] [4]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.