កោះតាង

From Wikipedia, the free encyclopedia

កោះតាង ជាកោះមួយស្ថិតក្នុងខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅ ឈូងសមុទ្រថៃ នៅខាងក្នុងឧទ្យានជាតិរាម[] ចម្ងាយប្រមាណ ៥២ គីឡូម៉ែត្រពីក្រុងព្រះសីហនុ ហើយស្ថិតនៅចន្លោះកណ្តាលរវាងកោះពូលូវ៉ៃ និងក្រុងព្រះសីហនុ[] មានទំហំប្រមាណ ៥៥០ហិកតា[]

ប្រវត្តិសាស្រ្ត

ឧបទ្ទវហេតុកប៉ាល់ ម៉ាយ៉ាហ្គេស ក្នុងខែឧសភា ឆ្នាំ១៩៧៥

កោះតាង នេះជាកន្លែង ដែល កងទ័ពខ្មែរក្រហម មួយចំនួនបានស្លាប់ និងកងទ័ពអាមេរិកចំនួន ១៨ នាក់ បានស្លាប់ ក្នុងការវាយប្រហារគ្នាមួយ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៥។

ក្រោយការចូលកាន់អំណាច គឺចាប់ពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ កម្លាំងខ្មែរក្រហមចាប់ផ្តើមពង្រឹងអំណាចរបស់ខ្លួន និងបញ្ជូនកងទ័ពទៅការពារព្រំដែន និងតំបន់កោះនៅសមុទ្រផងដែរ។ ការវាយប្រហារគ្នានេះ កើតឡើងដោយសារការចាប់កប៉ាល់ធំមួយរបស់ក្រុមហ៊ុនឯកជនអាមេរិកឈ្មោះថា ម៉ាយ៉ាហ្គេស (Mayaguez) ដែលមានចំណុះទៅដល់ជាង ១ម៉ឺនតោន។[]

ធម្មជាតិ

កោះតាង គឺជាកោះដែលមានភាពស្រស់ស្អាត និងគួរឱ្យចង់គយគន់ជាមួយនឹងវាលខ្សាច់សក្បុស និងទឹកសមុទ្រខៀវស្រងាត់ ដែលអ្នកទេសចរអាចមុជទឹក នៅបាតសមុទ្រ។

ក្នុងបាតសមុទ្រកោះតាងនេះ មាន ហ្វូងមច្ឆា ផ្កាថ្ម និងជីវៈចំរុះ ។[]

ទេសចរណ៍

ក្នុងការធ្វីដំនើរទៅ កោះតាង អ្នកដំនើរត្រូវការសំរាកមួយយប់នៅលើទូក វាគឺផ្តល់ការចាប់អារម្មណ៏និងកីឡាមុជទឹកដ៏សំខាន់ដែលមិនមែនជាការគយគន់ជាញឹកញាប់នោះឡើយ។កោះជាផ្ទះនៃពួកទាហានក្រៅប៉ុស្ត ហើយអ្នកធ្វើដំនើរទាំងអស់ត្រូវតែគោរពបុគ្គលិកនាវារបស់ទាហាននៅពេលស្ថិតនៅក្រៅ កោះ។

កោះតាងនឹងត្រូវបានអភិវឌ្ឍឲ្យក្លាយទៅជារមណីយដ្ឋានប្រណីតដែលរួមមាន ផែនាវា សណ្ឋាគារ សួនកម្សាន្ត ទីលានវាយកូនហ្គោល និងសេវាកម្មប្រណីតៗជាច្រើនផ្សេងទៀត ហើយពេលអនាគតនឹងមានអាកាសយានដ្ឋាន។[]

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.