ប្រទេសម៉ារ៉ុក​ (ភាសាបារាំង៖ Maroc) ឬហៅតាមភាសាអង់គ្លេសថា ម៉ូរ៉ុកកូ (Morocco) ដោយមានឈ្មោះជាផ្លូវការថា ព្រះរាជាណាចក្រម៉ារ៉ុក គឺជាប្រទេសមួយស្ថិតនៅប៉ែកខាងលិចបំផុតនៃអនុតំបន់ម៉ាហ្គ្រីបក្នុងតំបន់អាហ្វ្រិកខាងជើង។ ប្រទេសម៉ារ៉ុកមានព្រំប្រទល់ជាប់នឹងសមុទ្រមេឌីទែរ៉ាណេនៅភាគខាងជើង និងមហាសមុទ្រអាត្លង់ទិកនៅភាគខាងលិច ហើយមានព្រំដែនគោកជាប់នឹងប្រទេសអាល់ហ្សេរីនៅភាគខាងកើត និងដែនដីជម្លោះសាហារ៉ាខាងលិចនៅភាគខាងត្បូង។ ប្រទេសនេះលាតសន្ធឹងលើផ្ទៃដី ៤៤៦,៣០០ គីឡូម៉ែត្រការ៉េ ឬ ៧១០,០៨០ (បើគិតទាំងសាហារ៉ាខាងលិច) ជាមួយនឹងប្រជាជនចំនួន ៣៧ លាននាក់។ សាសនាផ្លូវការ និងប្រជាប្រិយបំផុតគឺ ឥស្លាមសាសនា ហើយភាសាផ្លូវការគឺ ភាសាអារ៉ាប់ និងភាសាប៊ែប៊ែរ រីឯភាសាបារាំងក៏ត្រូវបានគេនិយាយយ៉ាងទូលំទូលាយផងដែរ។ អត្តសញ្ញាណ និងវប្បធម៌ម៉ារ៉ុកគឺកើតចេញពីការលាយឡំគ្នារវាងវប្បធម៌ប៊ែប៊ែរ អារ៉ាប់ និងអឺរ៉ុប។ រាជធានីរបស់ប្រទេសម៉ារ៉ុកគឺ រ៉ាបាត ខណៈពេលដែលទីក្រុងធំបំផុតក្នុងប្រទេសគឺកាសាប្លង់កា[16]

ព័ត៌មានសង្ខេប المملكة المغربية (អារ៉ាប់)ⵜⴰⴳⵍⴷⵉⵜ ⵏ ⵍⵎⵖⵔⵉⴱ (តាម៉ាស៊ិក), រាជធានី ...
ព្រះរាជាណាចក្រម៉ារ៉ុក
المملكة المغربية (អារ៉ាប់)
ⵜⴰⴳⵍⴷⵉⵜ ⵏ ⵍⵎⵖⵔⵉⴱ (តាម៉ាស៊ិក)
Thumb
ទង់ជាតិ
Thumb
វរលញ្ឆករ
បាវចនា
"ព្រះជាម្ចាស់ មាតុភូមិ ព្រះមហាក្សត្រ"
الله، الوطن، الملك (អារ៉ាប់)
ⴰⴽⵓⵛ, ⴰⵎⵓⵔ, ⴰⴳⵍⵍⵉⴷ (តាម៉ាស៊ិក)
ភ្លេងជាតិ
النشيد الوطني (អារ៉ាប់)
ⵉⵣⵍⵉ ⴰⵏⴰⵎⵓⵔ (តាម៉ាស៊ិក)
"ចម្រៀងជាតិ"
Thumb
ទីតាំងប្រទេសម៉ារ៉ុកនៅលើភូគោល
កន្លែងឆ្នូតជាតំបន់សាហារ៉ាខាងលិចដែលជាទឹកដីទាមទារនិងកាន់កាន់ដោយម៉ារ៉ុក
រាជធានីរ៉ាបាត
34°02′N 6°51′W
ទីក្រុងធំបំផុតកាសាប្លង់កា
33°32′N 7°35′W
ភាសាផ្លូវការភាសាអារ៉ាប់
ភាសាតាម៉ាស៊ិក
ភាសានិយាយ
ភាសាបរទេស
ក្រុមជនជាតិ
(ឆ្នាំ ២០១២)[4]
  • ៦៧% អារ៉ាប់
  • ៣១% ប៊ែប៊ែរ
  • ២% សារ៉ាវី
សាសនា
  • ៩៩.៦% ឥស្លាមសាសនា (ផ្លូវការ)
    • ៩៩.២៣% ស៊ុននី
    • ០.៤៥% ស៊ីយ៉ា
  • ០.៣% សាសនាផ្សេងៗទៀត
    • ០.១៣% អវិជ្ជទេវវត្តមាន
    • ០.១០% បាហៃសាសនា
    • ០.០៩% គ្រិស្តសាសនា
    • ០.០១% យូដាសាសនា
រដ្ឋាភិបាលរាជាធិបតេយ្យអាស្រ័យពាក់កណ្ដាលរដ្ឋធម្មនុញ្ញ ឯកត្តរដ្ឋនិយមសភា[6]
- ព្រះមហាក្សត្រ
ម៉ូហាំម៉េដទី៦
- នាយករដ្ឋមន្ត្រី
អាស៊ីស អក្ខនូច្ឆ
នីតិបញ្ញត្តិសភា
រាជមន្ត្រីសភា
- សភាជាន់ទាប
សភាតំណាងរាស្ត្រ
និម្មិតកម្ម
- រាជវង្សអ៊ីឌ្រីស៊ីដ
៧៨៨
- រាជវង្សអាឡាវីដ (រាជវង្សបច្ចុប្បន្ន)
ប្រ. ១៦៦៨
- អាណាព្យាបាលបារាំង
៣០ មីនា ១៩១២
- ប្រកាសឯករាជ្យ
៧ មេសា ១៩៥៦
[[ |ក្រឡាផ្ទៃ]]
- ផ្ទៃសរុប
៤៤៦,៣០០ គ.ម   (ទី៣៩ ឬទី៥៧)
- ផ្ទៃទឹក (%)
០.០៥៦
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២២)
៣៧,៩៨៤,៦៥៥[7] (ទី៣៩)
- ជំរឿន (ឆ្នាំ ២០១៤)
៣៣,៨៤៨,២៤២[8]
- ដង់ស៊ីតេ
៥០.០ នាក់/គ.ម  
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ៣៥៩.៦៧១ ពាន់លានដុល្លារ[9] (ទី៥៦)
- ក្នុងម្នាក់
increase ៩,៨០៨ ដុល្លារ[9] (ទី១២៤)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ១៤២.៨៧៤ ពាន់លានដុល្លារ[9] (ទី៦០)
- ក្នុងម្នាក់
increase ៣,៨៩៦ ដុល្លារ[9] (ទី១៤៥)
ជីនី (២០១៥)៤០.៣[10]
មធ្យម
HDI (២០២១)increase ០.៦៨៣[11]
មធ្យម · ទី១២៤
រូបិយវត្ថុឌៀរហាំម៉ារ៉ុក (MAD)
ល្វែងម៉ោងUTC+១[12]
UTC+០ (អំឡុងបុណ្យរ៉ាម៉ាដាន់)[13][14][15]
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+២១២
ដែនកម្រិតខ្ពស់.ma
المغرب.
បិទ

ភូមិសាស្ត្រ

មើលផងដែរ

កំណត់សម្គាល់

  1. ភាសាបារាំងក៏ត្រូវបានគេប្រើប្រាស់នៅក្នុងឯកសារផ្លូវការរបស់រដ្ឋាភិបាល និងដោយសហគមន៍អាជីវកម្ម ទោះបីជាវាមិនមែនជាភាសាផ្លូវការក៏ដោយ៖ "បារាំង (ដែលជារឿយៗជាភាសាពាណិជ្ជកម្ម រដ្ឋាភិបាល និងការទូត)..."[1][2]

ឯកសារយោង

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.