ក្បាច់ប្រាសាទអង្គរវត្ត
វប្បធម៏ខ្មែរ]]តាមន័យស័ព្ទជាតិ
វប្បធម៌ < វប្ប + ធម៌
វប្ប មានន័យថា សំណាប ពង្រោះ លូតលាស់ រីកចម្រើន ដុះដាល បណ្តុះបណ្តាល ផ្សាំ ។
ធម៌ មានន័យថា ទ្រឹស្តី វិធី ធាតុ សភាវទ្រទ្រង់ ។
វប្បធម៌មានន័យច្រើនបែបច្រើនយ៉ាងទៅតាមទស្សនៈនិយមផ្សេងៗគ្នាដូចជា៖
- វប្បធម៌ គឺអ្វីៗដែលទាក់ទងនឹងការសិក្សា ការអប់រំ
- វប្បធម៌ គឺជាការសិក្សាពង្រីកចំណេះវិជ្ជា
- វប្បធម៌ គឺជាការផ្សាំ បណ្ដុះវិជ្ជា និងប្រាជ្ជាស្មារតីឲ្យលូតលាស់ ចម្រុងចម្រើនដោយវិទ្យាសាស្ត្រ សិល្បៈ អក្សរសាស្ត្រ ជាដើម ។
- វប្បធម៌ គឺជាចំណោះដឹង ជំនឿ ឧបករណ៍ និង របៀបរស់នៅក្នុងទង្វើគ្រប់យ៉ាង ដែលមនុស្សមានចំណែករួមក្នុងឋានៈជា សមាជិករបស់សង្គម និង មានការផ្ទេរបន្តពីមនុស្សជំនាន់មួយទៅជំនាន់មួយទៀត ។
- វប្បធម៌ មានន័យថា ធម៌ ឬធាតុ វិធី ធម្មភាព ដែលបណ្តុះ សាបព្រោះ ធ្វើឲ្យមានឫសគល់ មែកធាង ផ្លែផ្កា គឺការរីកចម្រើន លូតលាស់ដល់មនុស្ស សង្គមមនុស្សទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ។
- តាមវចនានុក្រមខ្មែរ វប្បធម៌សម្គាល់នូវការផ្សាំ បណ្តុះចំណេះវិជ្ជា ដោយចំណោះវិទ្យាសាស្រ្ត សិល្បៈជាដើម ។ ឧទាហរណ៍ បសុវប្បកម្ម : ការបណ្តុះបណ្តាលខាងចិញ្ចឹមសត្វ , នេសាទវប្បកម្ម : ការបណ្តុះបណ្តាលខាងផ្នែកនេសាទ ។
- ជាតិពន្ធុវិទូ ស្រ្តីជនជាតិអាមេរិកកាំងម្នាក់ឈ្មោះ ម៉ាករែត មីដ បានសរសេរថា វប្បធម៌គឺជាទំនៀមទំលាប់រួម និង ជាទូទៅ របស់សង្គមនិមួយៗ ប៉ុន្តែជាទំនៀមទំលាប់ដែលមានជាតំណនិងតំណែលហូរហែរតាមសតវត្ស ។ រី ឯការថែរក្សាទំនៀម ទំលាប់ជាបន្តបន្ទាប់គ្នានេះធ្វើទៅតាមរយៈនៃការអប់រំ ។ ឧទាហរណ៍ របៀបធ្វើម្ហូប របៀបចិញ្ចឹមកូនចៅ របៀបដឹកនាំ គ្រួសារ និង ប្រទេសជាតិជាដើម ។