From Wikipedia, the free encyclopedia
អ្នកដែលមានអាជីពជាអ្នកកាសែតមួយរូបគឺត្រូវពឹងផ្អែកទៅលើការអនុវត្តជាច្រើនដូចជាការសើបអង្គេតការធ្វើសេចក្ដីរាយការណ៏ចំពោះព្រឹត្តិការណ៏ណាមួយត្រូវអោយមានលក្ខណះទូលំទូលាយដល់អ្នក អានគ្រប់ពេលវេលាទាំងអស់។ បើទោះបីជាយ៉ាងណាក៏ដោយអាជីពជា អ្នកកាសែតតែងតែ មានភាពប្រែ ប្រួល រឺ ក៏មានគុណសម្បិត្តនិងគុណវិបត្តមួយចំនួនដែរក្នុងការធ្វើពត័មានណាមួយអ្នកកាសែត ត្រូវរិះគិតពិចារណា អោយបានអោយបានល្អ និងមានភាពទាក់ទាញ ចំពោះអ្នកអានក្នុងការ ផ្សព្វផ្សាយព័ត៌មាន នីមួយៗ។ ស្របតាមនោះដែរការរៀបចំបង្កើតនូវពត័មានទាំងឡាយដែលមានលក្ខណះទាក់ទងទៅនឹងផ្នែករដ្ធបាលផ្នែកធ្វើជំនួញអ្នកកាសែតត្រួវដឹងអោយបានច្បាស់ពីវប្បធម័ឬប្រវតិ្ត នៃទិដ្ធភាពនោះផងដែរ ដួចជាសិល្បះ និងការកំសាន្តជាដើម៕នៅក្នុងនោះដែរក៏ត្រូវមានការបូកបញ្ជូលជាមួយនឹងអ្នកត្រួតពិនិត្យសារពត័មានអ្នកថតរូប ហើយក៏ត្រូវមានអ្នកកត់ត្រាផងដែរ។ លោកJohann Carousal’’s Relation taller Funnymen und Gidenck wurdigen គឺជាអ្នកប្រវត្តិវិទួ មួយរូបដែលបាននឹកឃើញបង្កើតនួវកាសែតពត័មានលើកដំបួងចេញជាសាធារណះនៅក្នុងឆ្នាំ1605 នៅ Strasbourg។ កាសែតពត័មាន ដែលចេញជាផ្លូវការលើកដំបូងគឺ English daily courant ចាប់ពីឆ្នាំ១៧០២ដល់១៧៣៥។ សង្គមមួយ ដែលមានលក្ខណះជឿនលឿនក្លាយទៅជាអ្នកផ្តល់សារពត័មានជាមតិយោបល់ ជាសាធារណះ ដូចជាមនុស្សម្នាក់បានផ្តល់ជាម្ហូបអាហារទៅដល់នណារម្នាក់ផងដែរ៕ ក៏ប៉ុន្តែបញ្ជីរឺស្ថានការណ៏ស្តីពីកាសែតផ្សេងៗនៃMass mediaសុទ្ធតែស្ថិតនៅក្រោមការត្រួតពិនិត្យ និងផ្តល់ជា មតិយោបល់ពីInternet ទាំងអស់។
កាសែតពត៌មាន លើកដំបូងត្រូវបានរៀបចំក្នុងសតវត្សទី១៧ នៅប្រទេសអង់គ្លេស។ រយៈពេលពីរអាទិត្យ ម្ដងការជោគជ័យផ្សេងៗ នៃកាសែតពត៌មានអង់គ្លេស ដែលបានត្រលប់មកក្នុងអាថ៌កំបាំងគឺ កាសែតប្រចាំថ្ងៃ(The Dialy Courant)។ កាសែតពត៌មានដំបូងនៅ រដ្ឋខលលោនិច(Colonics) នៃសហរដ្ឋអាមេរិចមានដូចជា លោក ប៊េនចាម៊ីន ហឺរីស(Benjamin Harris)គឺ ចំណងជើងដំបូងនៃទំព័រជាច្រើន របស់កាសែតដែលបានចេញផ្សាយ និង Domestick ត្រូវបានបោះពុម្ពផ្សាយនៅឆ្នាំ1690 ប៉ុន្ដែមួយរំពេចសោះត្រូវបានបិទទ្វារ ដោយសារគ្មានអ្វីអះអាងតាមបទបញ្ជាថាជាអ្នកកាសែត។កាសែតសហរដ្ឋអាមេរិច ដែលល្បីជាងគេក្នុងសម័យកាលនោះត្រូវបានប្រឆាំង ដោយរាជរដ្ឋាភិបាលចក្រភពអង់គ្លេស ជាលទ្ធផលចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្ម ហើយរារាំងដំណើរការ។ ពេលនោះមានពីរឬបីរយកាសែតពត៌មានក្នុង សហរដ្ឋអាមេរិចអំឡុងឆ្នាំ១៨០០។ ក្នុងឆ្នាំ១៨៣៣កាសែតប៊(Benjamin Day បានបើកសម្ភោធ The Sun (ញ៉ូយ៉គ) ហើយបានបង្កើត Penny Press ។ កាសែត Day’s papers បានដាក់បញ្ចូលដែលពោពេញដោយមានការភ្ញាក់ផ្អើល និង សម្ដៅទៅលើកិច្ចការរបស់ក្រុមអ្នកស្ដាប់ ការលក់មានតំលៃច្រើនមហាសាល ។ ក្នុងកំឡុងពេល សង្គ្រាមស៊ីវិល ការថតរូប ការអនុញ្ញាតិ្ដត្រង់វិចិត្រកម្មក្នុងសារពត៌មាន និង ទូរលេខវិទ្យា ការបង្កើនល្បឿនយ៉ាងសំខាន់ត្រូវបានអភិវឌ្ឍន៍។ ក្នុងឆ្នាំ ១៨៤៦ The Associated Press បានប្រើសេវ៉ាតាមរយៈខ្សែត្រូវបានបង្កើតរូបរាងឡើងដូចជា រួមសហការគ្នាផ្សេងៗ រវាងកាសែតពត៌មានធំៗបីឬបួន ដើម្បីចែករំលែកពត៌មាន ដែលបានមកដល់តាមរយៈទូរលេខពីអ៊ឺរ៉ុប។ អេភ៊ី(AP)ឥឡូវនេះជា ពាក្យដែលចំនាស់នៅក្នុងក្រសួងពត៌មាន។ នៅឆ្នាំ ១៨៥១ George Jones (publisher)និង Henry Raymond បើកសម្ភោធ The new York times នៅទសវត្សឆ្នាំ ១៨៩០ កាសែតពត៌មានផ្ទាល់ខ្លួនរបស់ ចូសេភ ភ្យូលីតសឺ(Joseph Pulitzer) នៅក្រុងញូយ៉គ និង កន្លែងផ្សេងៗបានបង្កើតកាសែតថ្មីគឺ Yellow Journalism មកពីឈ្មោះនៃ(The Yellow Kid)បោះពុម្ពដោយPulitzer។
មាតិកាដែលសំខាន់គឺ សេរីភាពក្នុងការសសេរពត៌មានសំរាប់ផ្សព្វផ្សាយជូនសាធារណះជន។នៅទស្សវត្សទី១៩២០អ្នកយកពត៌មានបាន លើកយកពត៌មានថ្មីមួយមកសសេរ។ ហើយទស្សនវិទូអាមេរិកម្នាក់មានឈ្មោះថា John Dewey បានលើកយកកិច្ចពិភាក្សា នៃច្បាប់អ្នកសារពត៌មាន Democracyដើម្បីយកមកពិភាក្សាព្រមទំាងមានការចូលរួមពីរទស្សនះវិជ្ចា និង ទស្សនះវិជ្ចានិងទស្សនះវិទូ មួយចំនួន ផងដែរ។ នៅក្នុងកិច្ចពិភាក្សានោះផងដែរ ស្ដីអំពីច្បាប់អ្នកសារពត៌មានក្នុងការបញ្ជេញមតិជាតិនិងអន្ដរជាតិ។ លោកលីមម៊េន(limman)ក្នុងនាមជា អ្នកច្បាប់របស់អ្នកសារពត៌មាន នោះគាត់បានដឹកនាំបញ្ញតិ និង កែប្រែភាសាផ្សេងជាភាសាជាតិ ដើម្បីផ្សព្វផ្សាយជូនសាធារណះជន និងអ្នកនយោបាយធ្វើការប្រតិបត្តិផងដែរ។ អ្នកកាសែតទាំងអស់យល់ថាសារពត៌មានក្លាយមកពីពាក្យថា”អន្ដរការ”។នៅពេលប្រិយមិត្តនិយាយ អ្នកសារពត៌មានស្ដាប់ ហើយកត់ទុកនូវចំនុចសំខាន់ៗ រួចរៀបរៀងរួចផ្សាយជូនដល់ សាធារណះជនស្ដាប់ រួចគិតពិចារណាបន្ថែម នូវកន្លែងណាដែលមិនសមស្រប់ ហើយស្មុគស្មាញសំរាប់ផ្ដល់ពត៌មាននៅក្នុង សង្គមសម័យថ្មីនេះ។ អន្ដរការត្រូវតែតម្រង់ទៅលើចន្លោះខ្វះខាតនោះ។ លោកlippman បានបើកការផ្សព្វផ្សាយទាំងចន្លោះនោះជូនសាធរណះជនមិនពួកែគិតនូវរឿង ដែលមិនមានន័យគ្រប់គ្រាន់ និង ស្មុគស្មាញពិបាកយល់នោះទើ្បយ។ម្ង្យ៉ាងទៀត អ្នកសារពត៌មានប្រើបា្រស់ពត៌មានប្រចាំថ្ងៃ និង យកចិត្តទុកដាក់អំពីភាពស្មុកស្មាញ ចំពោះសាធារណជនព្រមទាំងអ្នកនយោបាយ។ ដូចច្នេះសាធារណជន ប្រែភាសាព្រមទាំងធ្វើការវិនិច្ជ័យដែល ទាក់ទងទៅវីរះជនអធិបតេ្យ ដើម្បីធ្វើគំរោងពត៌មាន ហើយធម្មតានោះគឺ ជាច្បាប់នៃអ្នកការសែត។ លោកlippmanបានជឿជាក់ទៅលើសាធារណជននៅ លើពិភពលោកដែលបានបង្កើតកិច្ចពិភាក្សានៃវីរះជាមួយ បញ្ញិត្តនៅចន្លោះពេលដែលផ្តេកទៅលើអ្នកនយោបាយ។ ព្រមទាំងបានបង្កើត Bureaucarats, អ្នកវិទ្យាសាស្រ្តសង្គម -ល- និង ជួយថែរក្សាអជីវកម្មរបស់ Lippman អោយមានដំណើរការល្អនៅក្នុងពិភពលោក។ អ្នកកាសែតជាសាធារណៈ បាននឹងកំពុងធ្វើសេចក្តីរាយការណ៍ដែលទាក់ទាញដល់ប្រិយមិត្តអ្នកអាន។ ហើយវាក៏ជាទស្សនីយភាពផងដែរ អ្នកការសែតបានធ្វើការផ្សព្វផ្សាយពត៌មាន ដែលមានលក្ខណៈ ល្អប្រសើរទាក់ទាញដល់ប្រិយមិត្តអ្នកអានទាំងទ្បាយ។ ដូចច្នេះហើយបានជាប់ឈ្មោះបោះសំលេងជាសាធារណះ។ លើសពីនេះទៅទៀតអ្វីដែល បានចេញផ្សាយជាសាធារណះគឺ ពត៌មាននោះត្រូវតែល្អប្រសើជាក់លាក់ទាក់ទងនឹង អ្នកផ្ដល់ពត៌មានត្រូវតែមានអ្នករាយការណ៍ម្នាក់ដែល សិល្បៈសាស្រ្ដរបស់គាត់ lippmann គាត់មាន តំណែងជារាជរដ្ឋាភិបាលនៃប្រជាធិបតេយ្យដែលមិន សូវមានការហ្វិក ហ្វឺនល្អប៉ុន្មានទេ ប៉ុន្ដែគាត់គិតថានយោបាយនៃ សហគមន៍ទាំងមូលបើ មានការដកចេញនូវអ្វីមួយក៍ដោយគឺត្រូវ មានការណែនាំអំពី អតិសេដ្ឋ មួយដែលមានការប្រកាន់បក្សពួក ដើម្បីវែកញែករកភាពស្មោះត្រង់និងដោយការវិនិច្ឆ័យមិនលំអៀង ។សេរីភាពនិងដំណឹងថ្មី មាននៅ ឆ្នាំ១៩១៩ហើយយោបលនៃ ព័តមានបច្ចុប្បន្នមានតាំងពីឆ្នាំ១៩២១មក ម្លេះ lippmannបាន បញ្ជក់ពីក្ដីសង្ឃឹមថាគាត់មានថវិកាគ្រប់គ្រាន់ សំរាប់សិល្បៈ សាស្រ្ដនិងទស្សនៈវិស័យនៃប្រវត្តិសាស្រ្តហើយមតិ សាធារណៈ គឺត្រូវបានគ្រប់គ្រងដោយប្រព័ន្ធនៃការសើបការណ៍មួយទាំងក្នុងនិងក្រៅរាជរដ្ឋាភិបាល។ ដូច្នេះសេរីភាពនៃអ្នកសារព័តមានគឺ ត្រូវបានសម្ភោធ ដើម្បីប្រជុំត្រួតពិនិត្យហេតុការណ៍ ក្នុងខណៈពេលធ្វើការអត្ថាធិប្បាយពីខ្លូនរបស់គាត់ សូមឲ្យសារព័តមានគួរកែពង្រីកនៅក្នុង ទស្សនៈវិស័យទាំងមូល lipmann បានសំដែងនូវសេចក្ដីសោក ស្ដាយចំពោះមុខអ្នកការសែតថថាគាត់គ្មានការ លើកទឹកចិត្ដពីសាធារណៈជនពីមុនមកទេ។ ពេលនោះបុរេប្រវត្តិសាស្រ្ដបាន វិនិច្ឆ័យថាគាត់ជាមនុស្សដែលមានភាពអត់ធ្មត់ និង ក្លាហាន របស់សង្គមជាតិទាំងមូលទង្វើរបស់គាត់មិនបានសូម្បី តែនិយាយមើលងាយមតិរបស់មនុស្សភាគច្រើនប៉ុន្ដែនេះក៍ជា អានុភាពនៃរាជរដ្ឋាភិបាលផងដែរ ការបង្ហាញជាក់ស្ដែងគឺ បានជ្រើសរើសដោយមតិភាគច្រើន និង ចែរំឡែកជាមួយគាត់នោះគឺ មិនបោះបង់ចោលភាពជាមូលដ្ឋានគ្រឹះក្នុងគោលការណ៍ សីលធម៌និងច្បាប់សំខាន់នៃនយោបាយរបស់អង្ការ។ ជំលោះរបស់lipmann គឺ កើតឡើងជាមួយអ្នកដែលមានគោលការណ៍ស្ថាប័នហិរញវត្ថុសំការ បង្កើតទស្សនៈនៃបុរេវិទ្យាសាស្រ្ដ និង បុរេប្រវត្ដិសាស្រ្តរបស់ពួកគេ ហើយគ្មានបញ្ហាអ្វីសំខាន់សំរាប់ គាត់នោះទេគឺ មានតែការចេះអត់ធ្មត់ប៉ុន្នោះដែលជាច្បាប់ធមជាតិ នៃគោលការណ៍នយោបាយ។ ទស្សនៈនៃក្រុមអ្នកសារពត៌មាននៅ មជ្ឈមណ្ឌលអភិវឌ្ឍអ្នកសារពត៌មានថ្មីំ។ នៅក្នុងនោះផងដែរមាន គំរូអ្នកសារពត៌មានថ្មីដែរឆ្លុះបញ្ចាំអោយឃើញពី អ្នកសារពត៌ដែររស់នៅទីក្រុង អ្នកដែរមានជំនាញ និង អ្នកដែរមានតួនាទីខ្ពស់ពុំមាននៅក្នុង សេក្តីបង្ហាញពីចំនុចរបស់មាតិកានៃរឿងឡើយ។ វាគឺជារឿនសំខាន់ផងដែរ ក្នុងការដែរមានការប៉ានស្មាន់មួយនៃភាពស្មើគ្នារបស់ពួកគេផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយលោកDEWEY នៅតែប្រារព្ធពិធីដល់ជំនាញការរបស់គាត់ហើយលោកDEWEY បានចែកចាយចំនេះដឹងពីអ្នកជំនាញការហើយនិងអ្នកប្រាជ្ញហើយនៅពេលនោះផងដែរក៏ មានការស្វាគមន៍នូវគម្រោរបស់លោកDEWEY ទៀតផង។ប៉ុន្តែមិនមានអ្នករចនាសម្ព័ន្ធណាម្នាក់នាពេលបច្ចុប្បន្នបានយល់នូវអ្វីដែរលោកLIPPMAN ដែរជាអ្នកសារពត៌មានសង្គមនាពេលនោះឡើយ។ លោកDEWEY បានធ្វើការសន្ទនាពិភាក្សាវែកញែកទៅតាមអ្វីដែរបានយលនូវភាពភូតភរចេញពីក្នុងគិតរបស់អ្នកលទ្ធិប្រជាធិបតេយ្យនាសម័យនោះទៀតផង។ នៅខណៈដែលទស្សនវិជ្ជា នៃសារពត៌មានមានអនុភាពខ្លាំងអាចទទួលយកបាន ដោយអ្នកដឹកនាំរដ្ឋាភិបាលលោកDeweyចូលទៅជិតការពិពណ៌នាដ៏ល្អ នៃអ្នកសារពត៌មានយល់ពីនាទីរបស់ពួកគេ នៅក្នុងសង្គម ហើយនៅត្រឡប់ តើអាចមានប៉ុន្នាន នៃសង្គមអ្នកសារពត៌មានខាកដើម្បីមានមុខតំនាង។សហរដ្ឋអាមេរិចសំរាប់ឧទាហរណ៏ ក្នុងខែឧសភាមានការរិះកន់ខ្លះ នៃអតិរេកភាពសន្យា ដោយសារ អ្នកសារពត៌មាន ប៉ុន្តែពួកគេលំអៀងទៅដើម្បីសង្ឃឹមអ្នកសារពត៌មាន ដើម្បីបម្រើសំរាប់ឆ្កែបម្រើនៅរដ្ឋាភិបាលជំនួញ និងនាដការ មនុស្សមានមត្ថភាព ដើម្បីការសម្រាចពត៌មាននៅក្នុងរឿងនាពេលនោះ។
ភូមិតាអៀក
ភូមិតាអៀកគឺជាភូមិមួយដែលស្ថិតនៅ ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ហើយភូមិតាអៀកមានចំនួនប្រជាជនសរុប១០៨៦នាក់និង២១១គ្រួសា។ ក្នុងនោះមានស្រីចំនួន៥៥៩នាក់និងប្រុសចំនួន៥២៧នាក់។
កាលពីសមយ័មុនមានលោកតាម្នាក់ឈ្មោះអៀកគាត់បានមកសង់ផ្ទះនៅភូមិនេះមុនគេ។
ពេលដែលគាត់បានស្លាប់ទៅទើបប្រជាជនទាំអស់គ្នាបានហៅឈ្មោះភូមិនេះថាជាភូមិតាអៀករហូតមកដល់សព្វថ្ងៃនេះ។
នៅភូមិតាអៀកប្រជាជនប្រកបមុខរបរធ្វើស្រែចំការនិងចឹញ្ចឹមសត្វផ្សេងៗ ហើយមានអគ្គីសនីនិងទឹកប្រើប្រាស់គ្រប់គ្រាន់ ប្រជាជននៅទីនោះមានជីវភាពមធ្យម។
[១]]
នៅភូមិតាអៀកពួកគេចេះជួយយកអាសារគ្នាទៅវិំញទៅមកជាពិសេសពេលមានបុណ្យទានរឺអាពាហ៍ពិពាហ៍ម្ដងៗតែងតែហៅគ្នាទៅវិញទៅមក ហើយស្លៀកពាក់ទៅតាមប្រពៃណីដោយសារពួកគេកាន់សាសនាព្រះពុទ្ធ។
អាកាសធាតុក្តៅព្រោះមិនសំបូរព្រៃឈើប៉ុន្ដែមានខ្យល់អាកាសបរិសុទ្ធនិងបរស្ថានស្អាត។
អ្នកភូមិភាគច្រើនជាជនជាតិខ្មែរ និងនិយាយភាសារខ្មែរជាភាសារផ្លូវការ ហើយមនុស្សជាង ៩៩%ជាអ្នកជឿ និងកាន់ព្រះពុទ្ធសានាជាច្បង។ ហើយពេលមានបុណ្យប្រពៃណីរ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ អ្នកភូមិតែងតែប្រារព្ធពិធីតាមទំនៀបទំលាប់របស់ប្រពៃណីរខ្មែរ។ និងដូចជានៅពេលថ្ងៃចូលឆ្នាំគេតែងតែលេងនូវល្បែងបប្រជាប្រមិយ ដូចជា លេងលាក់កន្សែង លេងទាញខ្សែរ ចោលឈូង បោះអង្គុញហើយ ពេលទៅវត្តគេតែងនិយមស្លៀកសំពត់ អាវប៉ាក់ ហូលផាមួងជាដើម។ 500px|ស៊ុម|ស្តាំ [[|រូបភាពតូច|កណ្តាល]] |ការស្លៀកពាក់តាមប្រពៃណីខ្មែរ
ប្រជាជន ៧០%ជាកសិករ ៣០%ជាមន្រ្តីរាជការ។ ហើយប្រជានជនភាគច្រើនធ្វើស្រែ និងដាំដំណាំ ដូចជា ដូង, ស្វាយ, ល្ហុង, ស្ពៃ, ត្រកួន, ជី, ខ្ទឹម។ល។ក្រៅពីការធ្វើស្រែប្រជាជនក៏បានប្រកបរបរ លក់ដូរ និងធ្វើជាឈ្មួញកណ្តាលនិងការធ្វើហត្ថកម្មផ្ទាល់ខ្លួន។
-ឃុំសំរោងក្រោម៖គឹជាឈ្មោះឃុំមួយដែលស្ថិតនៅស្រុកបន្ទាយមាស ខេត្តកំពត។ -ភូមិតាអៀក៖គឹជាភូមិមួយដែលស្ថិតនៅស្រុកបន្ទាយមាស ខេត្តកំពត។
ខេត្តកំពត | |
---|---|
![]() | |
កូអរដោនេ: 10°N 104°E | |
ផ្ទៃក្រឡា | |
• សរុប | ៤៨៧៣ គម2 (១៨៨១ ម៉ាយ ការ) |
[១]] [២]] [៣]] [៤]] [៥]] ប្រាសាទបាយ័នស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ។ ប្រាសាទនេះកសាងនៅចុងគ្រិស្តសតវត្សរ៍ទី ១២ និងដើមគ្រិស្តសតវត្សរ៍ទី ១៣ ដោយព្រះបាទជយវរ្ម័ន ទី ៧។ ប្រាសាទនេះមាន តួប៉មនីមួយៗ មានមុខបួន ដែលមានកំពូល ៤៩ និងកំពូលក្លោងទ្វារចូល ៥ ទៀត សរុបទាំងអស់ ៥៤ កំពូល ដែលតំណាងឲ្យខេត្តក្រុងខ្មែរ ទាំង ៥៤ នៅសម័យកាលនោះ។ មានអ្នកប្រាជ្ញមួយចំនួន បានគិតថា មុខទាំង ៤ នោះតំណាងឲ្យព្រះពោធិសត្វលោកេស្វរៈ អ្នកខ្លះទៀត គិតថា ជារូបតំណាងព្រះបាទជយវរ្ម័ន ទី ៧។ ប្រាសាទបាយ័នមានប្លង់បីជាន់។ ជាន់ទី ១ និងទី ២ មានថែវដែលមានចុម្លាក់ដ៏ល្អ។ ប្រាង្គនៅកណ្តាល ១៦ និងស្ថិតនៅជាន់ទី ៣ មានរាងកាកបាទ។ សំណង់ប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញ ទាំងថែវ ផ្លូវដើរ និងជណ្តើរ។ ក្រៅពីទឹកមុខញញឹមនៃរូបបាយ័ន ប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណីត ដែលរៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុង និងខាងក្រៅ រៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ ជល់មាន់ ។ល។ និងថែមទាំងមានការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តចម្បាំង និងព្យុហយាត្រា ជាដើម។ ចម្លាក់នោះឆ្លាក់បានជ្រៅជាងនៅ ប្រាសាទអង្គរវត្ត តែមានលក្ខណៈសាមញ្ញ។ ទិដ្ឋភាពនៃចម្លាក់ បង្ហាញដោយផ្ទាំងតាមជួរ ពីរឬបីជួរ។
ពាក្យថាបាយ័ន អ្នកគ្រូ ពៅ សាវរស បានលើកយកគំនិតរបស់លោក ប្វាស្សឺលីយ៉េរ៍ (Boisselier) ដែលបានកំណត់លើឫសនៃពាក្យនេះ ដោយបានលើកឡើងថា បាយ័នជាស្នាដៃរបស់ ព្រះបាទជយវរ្ម័ន ទី ៧ ដែលបានកសាងនៅក្នុងប្លង់ខុសគេ មានរាងមូល ដែលរំលឹកដល់យន្ត្រ។ គំនិតខាងលើនេះមិនអាចយកជាការបានទេ ហើយអ្នកគ្រូ ពៅ សាវរស បានបន្ថែមទៅគំនិតរបស់លោក សេដែស (Cœdès) ដែលបានឲ្យយោបល់ប្រៀបធៀបនៃពាក្យបាយ័ន ជាមួយ វជយន្ត ដែលនិយាយនៅក្នុងសិលាចារឹក។ វជយន្ត គឺជាវាំងរបស់ព្រះឥន្ទ បើតាមអត្ថបទ ល្បើកអង្គរវត្ត ដែលបានសរសេរឡើងនៅក្នុងសម័យកណ្តាល គឺព្រះឥន្ទបានឲ្យព្រះពិស្ណុការ (វិឝ្វកម៌ន៑) ចុះមកឋានកណ្តាល ដើម្បីកសាងប្រាសាទឲ្យព្រះកេតុមាលា ដែលរំលឹកដល់វាំងរបស់ព្រះអង្គក្នុងគំនិតខ្មែរ គឺពេជយន្តរត្ន ឬ ទេវជយន្ត។ ឈ្មោះមកពីការធ្វើឡើងវិញជាច្រើន និងការបង្ហាញពីការធ្វើឲ្យដូចទៅនឹងស្នាដៃ នៅលើផែនដីរបស់វិឝ្វកម៌ន៑។<ref>ដកស្រង់ចេញពីសៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ត្រង់ទំព័រ ១២០ ដោយលោក កែវ ភួង
គេបានប្រទះឃើញចម្លាក់ព្រះពុទ្ធអង្គប្រក់នាគ ស្ថិតនៅក្នុងឥរិយាបថសមាធិ នៅបាតអណ្តូង ដែលស្ថិតនៅចំកណ្តាលប្រាសាទបាយ័ន កាលពីឆ្នាំ ១៩៣២ ។ ចម្លាក់ព្រះពុទ្ធអង្គនេះ បង្អាញឲ្យយើងដឹងនូវផ្នត់គំនិតនយោបាយនាសម័យព្រះបាទជយវរ្ម័នទី ៧ កាលពីចុងគ្រិស្តសតវត្សរ៍ទី១២ ដើមគ្រិស្តសតវត្សរ៍ទី ១៣ ។ បណ្ឌិត មីសែល ត្រាណេ អ្នកឯកទេសខាងវប្បធម៌ប្រវត្តិសាស្រ្ត បានមានប្រសាសន៍ឲ្យដឹងថា ក្រៅពីការបង្ហាញនូវផ្នត់គំនិតនយោបាយរបស់ ព្រះបាទជយវរ្ម័ន ទី ៧ នាសតវត្សរ៍នោះ ចម្លាក់ថ្មបុរាណនេះនៅមានសារៈសំខាន់មួយទៀត គឺបង្ហាញពីការផ្លាស់ប្តូរពីលទ្ធិទេវរាជមកលទ្ធិពុទ្ធរាជក្នុងរជ្ជកាលរបស់ព្រះបាទជយវរ្ម័ន ទី ៧ ។ ពីព្រោះថា បល្ល័ង្ក ឬព្រះអាទិទេពខាងព្រហ្មញ្ញសាសនា ត្រូវបានជំនួសដោយព្រះបដិមាតំណាងឲ្យព្រះសម្មាសម្ពុទ្ធអង្គ ឬព្រះអវលោកេស្វរៈទៅវិញ ដូចករណីចម្លាក់ព្រះពុទ្ធអង្គខាងលើនេះ ជាដើម ។ លោកបណ្ឌិតបានបន្តឲ្យដឹងថា ការផ្លាស់ប្តូរប្រព័ន្ធសាសនាខាងលើនេះ អាចគូសបញ្ជាក់តាមរយៈព្រះភក្រ្តរបស់ព្រះអង្គ ដែលតំណាងឲ្យព្រះរូបរបស់ព្រះមហាវីរក្សត្រ គឺព្រះបាទជ័យវរ្ម័ន ទី ៧ តែម្តង នេះជាចំណុចយ៉ាងសំខាន់បំផុត ។ តាមការស្រាវជ្រាវខាងបុរាណវិទ្យា និង ខាងសិលាចារឹក លោកសាស្រ្តាចារ្យបានឲ្យដឹងថា ការដែលគេឆ្លាក់ព្រះរូបព្រះមហាក្សក្រោមរូបភាពរបស់ព្រះពុទ្ធ ឬគេថ្វាយព្រះនាមព្រះមហាក្សត្រទៅជាព្រះពុទ្ធរូប គឺជាប្រពៃណីទូទៅក្នុងសង្គមខែ្មរបុរាណ ។ លោក ត្រាណេ បានបញ្ជាក់ឲ្យដឹងថា កត្តាទាំងនេះហើយដែលបង្ហាញឲ្យយើងដឹងថា ព្រះពុទ្ធអង្គនៃប្រាសាទបាយ័ន ដែលសព្វថៃ្ង គេបានយកទៅទុកនៅក្នុងអគារកែ្បរ លានព្រះគម្លង់ ពិតជាតំណាងឲ្យព្រះពុទ្ធរាជ ជំនួសឲ្យទេវរាជយ៉ាងប្រាកដមែន។ ចំពោះចលនាបន្លាស់ប្រព័ន្ធគំនិតពីទេវរាជ មកពុទ្ធរាជ បានទទួលការគាំទ្រពីអ្នកប្រាជ្ញធំៗ ដូចជា ហ្គ្រោស៍លីយ៉េរ៍ និង សេដែស ជាដើម ។ គួររំឭកថា ព្រះពុទ្ធដ៏ធំរបស់យើង ត្រូវបានគេជួលជុលឡើងវិញ ព្រោះត្រូវបានគេកមេ្ទចជាច្រើនចំណែក ហើយទម្លាក់ចោលក្នុងបាតអណ្តូង ក្រោយពីប្រតិកម្មសិវនិយមចំពោះលទ្ធិព្រះពុទ្ធសាសនា ក្រោយពី ព្រះបាទជយវរ្ម័ន ទី ៧ បានសោយទិវង្គតទៅនោះ ។
ចម្លាក់ក្រឡោតទាបនៅលើជញ្ជាំងរោងំខាងកើត ស្លាបខាងត្បូង ប្រាសាទអង្គវត្ត បង្ហាញពីរឿងទេវកថាមួយបរិយាអំពី”ការកូរសមុទ្រទឹកដោះ”។ផ្ទាំងចម្លាក់នេះមានបណ្តោយប្រវែង ៥០ មែត្រ ចែកជាបីផ្នែក ផ្នែកខាងលើនៃផ្ទាំងចម្លាក់ បង្ហាញនូវពូកទេពអប្សរា កំពុងហោះរេរាំនៅលើផ្ទៃ អាកាស។ ផ្នែកកណ្តាល បង្ហាញពសកម្មភាពកូរសមុទ្រទឹកដោះដោយពូកអាសូនិងទេវតាដែលមានព្រះនារាយណ៍ជាអាជ្ញាកណ្តាល។ពួកអាសូរដែលឈរនៅផ្នែក ខាងក្រោមបង្ហាញពី ពពួកសត្វទឹកជាច្រើនប្រភេទដែលមានរូបរាងប្លែកៗ។ ក្នុងនោះ ត្រីខ្លះមានរូបរាងចម្លែកណាស់ ហើយមិនដែលប្រទះឃើញក្នុងធម្មជាតិទៀតផង។ តាមរយៈដំណើររឿងខាងលើ ការកូសមុទ្រទឹកដោះប្រព្រឹត្តទៅ អស់រយៈពេល១.០០០ឆ្នាំ ហើយលេចចេញនូវបាតុភូត ផ្សេងៗជាច្រើនដូចជា ពួកទេពអប្សរា ដំរីព្វរ៉ាវ័ន្ត សេះ ឧច្ច័យស្រព នាងលក្សីនិងអ្វីៗជាច្រើនទៀត ។ចុងក្រោយបង្អស់គឺទឹកអម្រឹតដែលជាទឹកមន្តពិសិដ្ឌសម្រាប់ធ្វើអោយជីវិតលែងស្លាប់។ ក្រៅពីប្រាសាទអង្គវត្ត ចម្លាក់ត្រីក៍មានបង្ហាញនៅលើជញ្ជាំងប្រាសាទដទៃដែរ។ ប្រាសាទបាយ័ន ដែលសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័ន (ទី៧)នៅអំពីរឿងរ៉ាវប្រវត្តិសាស្រ្តទេវកថានិងជីវកថាប្រចាំថ្ងៃរបស់ប្រជាជន។ ចម្លាក់នៅរោងទងខាងត្បូង ស្លាបខាងកើតនៃប្រាសាទនេះបង្ហាញអំពីការប្រើប្រាស់ឧបករណ៍នេសាទដូចជាធ្មុកដៃ និងសំណាញ់ ។លើសពីនេះ ចម្លាក់ហាក់ដូចជា បង្ហាញពីផល់ប្រយោជន៍ត្រីក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជននាសម័យអង្គរ។ ម្យ៉ាងទៀត ចម្លាក់ទាំងនេះមើលទៅហាក់ ដូចជាត្រីកំពុងហែលក្នុងទឹកតាមបែបធម្មជាតិ។ តាមរយៈសារណាបញ្ចាប់បរិញ្ញាប័ត្ររបស់ លោក ជ័យ ឈន (១៩៧៣) យើងអាច ស្គាល់ ឈ្មោះត្រី ខ្លះដែល ឆ្លាក់នៅលើជញ្ជាំង ប្រាសាទបាយ័នវិភាគរក ប្រភេទពូជត្រីទាំអស់នេះទេ។ ដោយមានការជួយជ្រោមជ្រែងពីរលោក ទូច សៀង តាណា អ្នកឯកទេសត្រីប្រចាំគណៈកម្មាធិការជាតិទន្លេ មេគង្គ និងអ្នកស្រី Barbara Albrecht យើងអាចបញ្ចាក់ អំពីអំបូរត្រី ឬជួនកាលថែមទាំងអាចស្គាល់ប្រភេទពូជ ត្រីដែលឆ្លាក់នៅលើជញ្ជាំងរោងទងខាងត្បូងនៃប្រាសាទបាយ័ន និងរោងទងខាងកើតនៃប្រាសាទអង្គរវត្តទៀតផង ។ ក្នុងចំណោមប្រភេទត្រីចំនួន១៦ដែល ឆ្លាក់បង្ហា្ញញនៅលើជញ្ជាំងនៃរោងទងប្រាសាទអង្គវត្ត និងបាយ័ន យើងអាចវិភាគស្គាល់ពូជត្រីចំនួន១៣ ការសង្កេតពិនិត្យផ្ទាល់លើចម្លាក់នៃប្រាសាទទាំងពីនេះ យើងរាប់ឃើញមានត្រីចំនួន ១.១៩៣។ ចំនូននេះយើងរាប់ចំពោះត្រីដែលអាចមើលឃើញច្បាស់ប៉ុណ្ណោះ។ ក្រៅពីនេះ មានត្រីជាច្រើនទៀតដែលយើងពុំមានលទ្ធភាពវិភាគបាន ដោយហេតុថាចម្លាក់ខ្លះឆ្លាក់មិនទាន់រូច ហើយផ្នែកខ្លះពុកផុយដោយសារធម្មជាតិនិងការបំផ្លាញដោយទង្វើមនុស្ស។ ចម្លាក់មច្ឆជាតិមិនត្រឹមតែឆ្លាក់ទៅលើប្រាសាទទាំងពីរខាងលើទេ។ នៅលើជញ្ជាំងស្រះស្រី(ឈ្មោះបុរាណគេហៅ “សិលាតដាក”) ដែលស្ថិតក្នុង បរិវេណព្រះបរមរាជ្យវាំងអង្គរ និងជញ្ជាំងលានស្តេច គម្លង់ចម្លាក់ត្រីច្រើនដែរ។ តែនៅទីនេះយើងសូមលើកយកតែចម្លាក់ត្រីនៅប្រាសាទអង្គរវត្តនិងបាយ័នមកសិក្សាតែប៉ុណ្ណោះ។ ចម្លាក់នៅប្រាសាទអង្គវត្តមាន បង្ហាញអំបូរត្រីមាន ស្រកាច្រើន ។គេចាត់ទុកថាប្រភេទត្រីមានស្រកានេះប្រហែល ៧៨%នៃប្រភេទត្រីទាំងអស់ ។ក្រៅពីនោះ អំបូរត្រីស្លាតមាន៧%អំបូរត្រីរាស់មាន៤%និងអំបូរត្រីផ្ទូងមាន៤.៦។
Seamless Wikipedia browsing. On steroids.