អ៊ីរ៉ាក់
From Wikipedia, the free encyclopedia
ប្រទេសអ៊ីរ៉ាក់ (ភាសាអារ៉ាប់៖ الْعِرَاق និងភាសាឃឺដ៖ عێراق) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋអ៊ីរ៉ាក់ គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច។ អ៊ីរ៉ាក់មានព្រំប្រទល់ជាប់ជាមួយប្រទេសតួកគីនៅភាគខាងជើង អ៊ីរ៉ង់នៅភាគខាងកើត គុយវ៉ែតនៅភាគអាគ្នេយ៍ អារ៉ាប៊ីសាអ៊ូឌីតនៅភាគខាងត្បូង ហ្សកដានីនៅភាគនិរតី និងស៊ីរីនៅភាគខាងលិច។ រដ្ឋធានី និងទីក្រុងធំបំផុតនៃប្រទេសនេះមានឈ្មោះថា បាកដាដ។ អ៊ីរ៉ាក់មានប្រជាជនរស់នៅប្រមាណ ៤០ លាននាក់ ហើយពួកគេភាគច្រើនជាអ្នកកាន់សាសនាឥស្លាម។[15][2] អ៊ីរ៉ាក់មានភាសាផ្លូវការចំនួនពីរគឺ ភាសាអារ៉ាប់ និងភាសាឃឺដ ខណៈភាសាទទួលស្គាល់តាមតំបន់មាន ភាសាអង់គ្លេស ភាសាអារ៉ាមិចសម័យ ភាសាតួកគី និងភាសាអាមេនី។[16]
جمهورية العراق (ភាសាអារ៉ាប់) کۆماری عێراق (ភាសាឃឺដ) | |
---|---|
ភ្លេងជាតិ موطني ("មាតុភូមិខ្ញុំ") | |
ទីតាំងប្រទេសអ៊ីរ៉ាក់ (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | បាកដាដ 33°20′N 44°23′E |
ភាសាផ្លូវការ | ភាសាអារ៉ាប់ • ភាសាឃឺដ[1] |
ភាសាទទួលស្គាល់ |
|
ក្រុមជនជាតិ |
|
សាសនា (ឆ្នាំ ២០២១) ចូលមើល សាសនានៅអ៊ីរ៉ាក់ |
|
រដ្ឋាភិបាល | សាធារណរដ្ឋអាស្រ័យសភាសហព័ន្ធ |
- ប្រធានាធិបតី | បារហាម សាលី |
- នាយករដ្ឋមន្ត្រី | មូស្តាហ្វា អាល់-កាឌីមី |
- ប្រធានសភា | មហាម៉េដ អាល់-ហាល់ប៊ូស៊ី |
- ប្រធានតុលាការកំពូល | មេដហាត់ អាល់-ម៉ាមូដ |
នីតិបញ្ញត្តិ | ក្រុមប្រឹក្សាតំណាងរាស្ត្រ |
ប្រវត្តិសាស្ត្រ | |
- ព្រះរាជាណាចក្រអ៊ីរ៉ាក់ | ៣ តុលា ១៩៣២ |
- ប្រកាសជាសាធារណរដ្ឋ | ១៤ កក្កដា ១៩៥៨ |
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន | ១៥ តុលា ២០០៥ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៤៣៨,៣១៧ គ.ម២ (ទី៥៨) |
- ផ្ទៃទឹក (%) | ៤.៦២ (គិតត្រឹមឆ្នាំ២០១៥)[8] |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ៤០,២២២,៥០៣[9] (ទី៣៦) |
- ដង់ស៊ីតេ | ៨២.៧ នាក់/គ.ម២ (ទី១២៥) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ៤១៣.៣១៦ ពាន់លានដុល្លារ[10] (ទី៤៦) |
- ក្នុងម្នាក់ | ១០,១៧៥ ដុល្លារ[11] (ទី១១១) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០១៩) |
- សរុប | ២៥០.០៧០ ពាន់លានដុល្លារ[12] (ទី៤៨) |
- ក្នុងម្នាក់ | ៤,៤៧៤ ដុល្លារ[12] (ទី៩៧) |
ជីនី (២០១២) | ២៩.៥[13] ទាប |
HDI (២០១៩) | ០.៦៧៤[14] មធ្យម · ទី១២៣ |
រូបិយវត្ថុ | ឌីណាអ៊ីរ៉ាក់ (IQD) |
ល្វែងម៉ោង | UTC+៣ (AST) |
ទិសបើកបរ | ស្ដាំ |
កូដហៅទូរស័ព្ទ | +៩៦៤ |
ដែនកម្រិតខ្ពស់ | .iq |
ប្រទេសនេះមាន ១៩ខេត្ត និងតំបន់ស្វ័យតមួយ។ សាសនាសំខាន់ក្នុងប្រទេសគឺអ៊ីស្លាម។ អ៊ីរ៉ាក់គឺសម្បូរណ៍ដោយមរតកវប្បធម៍។ គំនូរ និងចម្លាក់របស់ប្រទេសនេះគឺជារបស់ល្អឥតខ្ចោះមួយ ក្នុងសិល្បៈអារ៉ាប់។