From Wikipedia, the free encyclopedia
អំបូរភាសាអូស្ត្រូអាស៊ី ឬ មន-ខ្មែរ គឺជាអំបូរភាសាមួយដ៏ធំនៃអាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូង។ គេនិយមនិយាយភាសានៅក្នុងអំបូរនេះនៅតាមតំបន់ផ្សេងៗនៃប្រទេសថៃ នេប៉ាល់ បង់ក្លាដែស ភូមា ម៉ាឡេស៊ី ឡាវ ឥណ្ឌា និងចិនខាងត្បូង ព្រមទាំងទូទាំងប្រទេសកម្ពុជានិងវៀតណាម។ សរុបមក ភាសានៅក្នុងអំបូរនេះត្រូវបាននិយាយដោយប្រមាណ ១១៧ លាននាក់។[1] នៃភាសាទាំងនេះ មានតែភាសាខ្មែរ មន និងវៀតណាមដែលមានអក្សរសាស្ត្រពីយូរលង់ណាស់មកហើយ។ បច្ចុប្បន្នកាល មានតែភាសាខ្មែរនិងវៀតណាមដែលគេប្រើជាភាសាផ្លូវការថ្នាក់ជាតិ។ នៅប្រទេសថៃនិងភូមា ភាសាមនត្រូវបានគេទទួលស្គាល់ជាផ្លូវការថាជាភាសាជនជាតិដើមភាគតិច។ នៅប្រទេសភូមា ភាសាវ៉ាត្រូវជាភាសាផ្លូវការរបស់រដ្ឋវ៉ា។ នៅប្រទេសឥណ្ឌា ភាសាសាន់ថាលីត្រូវបានគេទទួលស្គាល់ថាជាភាសាកំណត់ (scheduled language) ដែលអាចប្រើបានជាផ្លូវការ។ ក្រៅពីនេះ ភាសានៅក្នុងអំបូរអូស្ត្រូអាស៊ីសុទ្ធតែជាភាសាដែលត្រូវបាននិយាយដោយជនជាតិដើមភាគតិចនិងមិនមានឋានៈផ្លូវការទេ។
អូស្ត្រូអាស៊ី | |
---|---|
មន-ខ្មែរ | |
ការចែកចាយភូមិសាស្ត្រ | អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង អាស៊ីខាងកើត |
ចំណាត់ថ្នាក់ភាសាវិទ្យា | អំបូរភាសាចម្បងមួយនៃពិភពលោក |
ភាសាដើម | ប្រូតូ-អូស្ត្រូអាស៊ី |
ផ្នែករង |
|
ISO 639-5 | aav |
Glottolog | aust1305 |
ភាសាអំបូរអូស្ត្រូអាស៊ី |
Ethnologue បានកំណត់ថាមាន ១៦៨ ភាសានៅក្នុងអំបូរអូស្ត្រូអាស៊ី ដែលត្រូវបានបែងចែកជា ១៣ អំបូរ។ ភាសាវិទូជាច្រើនបានសន្និដ្ឋានថាអំបូរភាសានេះជាអំបូរភាសាដើមរបស់អាស៊ីអាគ្នេយ៍ដីគោក រីឯអំបូរភាសាផ្សេងៗទៀត (ដូចអំបូរក្រា-ដៃ ជាដើម) បានចូលមកក្នុងតំបន់នេះនៅពេលក្រោយ។[2]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.