![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/8/8d/Flag_of_the_Communist_Party_of_Vietnam.svg/langkm-640px-Flag_of_the_Communist_Party_of_Vietnam.svg.png&w=640&q=50)
អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម
From Wikipedia, the free encyclopedia
អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម (ភាសាវៀតណាម៖ Tổng Bí thư Ban Chấp hành Trung ương Đảng Cộng sản Việt Nam) ឬគេតែងសម្តៅហៅថា លេខាទីមួយ ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧៦ (ភាសាវៀតណាម៖ Bí thư Thứ nhất) គឺជាតំណែងខ្ពស់បំផុតនៅក្នុងរចនាសម្ព័ន្ធបក្សកុម្មុយនីស្តវៀតណាម និងធម្មតាជាមេដឹកនាំកំពូលនៃប្រទេសវៀតណាម។ តំណែងអគ្គលេខាធិការបក្សនេះធ្លាប់ជាការិយាល័យខ្ពស់បំផុតទីពីរនៅក្នុងបក្សដោយកាលនុះបក្សកុម្មុយនីស្តមានលោកហូ ជីមិញជា "ប្រធានបក្ស" ដែលជាមុខតំណែងខ្ពស់បំផុតពីឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៦៩។ អគ្គលេខាធិការបក្សក៏ត្រូវជាលេខានៃគណៈកម្មាធិការយោធាមជ្ឈិមដែរ ពោលគឺស្ថាប័ននាំមុខគេលើកិច្ចការយោធា។[2] ក្នុងរយៈពេលមួយនៃប្រវត្តិសាស្ត្រ តំណែងអគ្គលេខាធិការធ្លាប់មានន័យស្មើនឹងតំណែងមេដឹកនាំកំពូលនៃប្រទេសវៀតណាម។ តំណែងអគ្គលេខាធិការបក្សបច្ចុប្បន្នកំពុងនៅទំនេរបន្ទាប់ពីលោកង្វៀន ហ៊្វូចុង បានទទួលមរណភាពនាពេលថ្មីៗនេះ។
អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម | |
---|---|
![]() ទង់បក្សកុម្មុយនីស្តវៀតណាម | |
![]() និមិត្តសញ្ញានៃបក្សកុម្មុយនីស្តវៀតណាម | |
ប្រភេទ |
|
សមាជិកនៃ |
|
អ្នកចាត់តាំង | គណៈកម្មាធិការបជ្ឈិមបក្ស |
រយៈពេល | ប្រាំឆ្នាំ (អាចកាន់ពីរអាណត្តិជាប់ៗគ្នា) |
អ្នកកាន់តំណែងមុន | លេខាទីមួយ |
អ្នកសម្ពោធតំណែង | ជិន ហ៊្វូ |
និម្មិតកម្ម | 27 October 1930; 93 ឆ្នាំកន្លងទៅ (1930-១០-27) |
ប្រាក់ខែ | ៣០,៤២០,០០០₫ ប្រចាំខែ[1] |