From Wikipedia, the free encyclopedia
ហ្វ្រង់កូនិយមអេស្ប៉ាញ (ភាសាអេស្ប៉ាញ៖ España franquista) ឬអាចហៅបានថា របបផ្ដាច់ការហ្វ្រង់កូ (dictadura franquista) គឺជាសម័យកាលមួយក្នុងប្រវត្តិសាស្ត្រអេស្ប៉ាញដែលប្រទេសមួយនេះត្រូវស្ថិតនៅក្រោមការដឹកនាំរបស់លោកហ្វ្រាន់ស៊ីស្កូ ហ្វ្រង់កូ ចាប់ផ្តើមពីឆ្នាំ១៩៣៩ និងបញ្ចប់ទៅវិញនៅឆ្នាំ១៩៧៥។ ក្រោយពីមរណភាពរបស់លោកនៅឆ្នាំ១៩៧៥ ប្រទេសអេស្ប៉ាញបានផ្លាស់ប្តូរទៅប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស។ ក្នុងរយៈកាលនេះ អេស្ប៉ាញក៏ត្រូវបានគេស្គាល់ជាផ្លូវការដែរថា រដ្ឋអេស្ប៉ាញ (Estado Español)។
រដ្ឋអេស្ប៉ាញ Estado Español
| |||||||||||
---|---|---|---|---|---|---|---|---|---|---|---|
១៩៣៩–១៩៧៥ | |||||||||||
បាវចនា Una, Grande y Libre ("ឯកភាព មហាអស្ចារ្យ និងសេរី") Plus Utra ("ចម្រើនទៅបរលោក") | |||||||||||
ភ្លេងជាតិ Marcha Granadera "ចម្រៀងចលនាទ័ពក្រាណាដេរ៉ា" | |||||||||||
ទឹកដី និងដែនដីអាណានិគមរបស់រដ្ឋអេស្ប៉ាញ៖
| |||||||||||
រដ្ឋធានី និង ទីក្រុងធំបំផុត | ម៉ាឌ្រីដ 40°26′N 3°42′W | ||||||||||
ភាសាផ្លូវការ | ភាសាអេស្ប៉ាញ | ||||||||||
សាសនា | រ៉ូម៉ាំងកាតូលិក (ផ្លូវការ) ក្រោមលទ្ធិជាតិកាតូលិកនិយម | ||||||||||
រដ្ឋាភិបាល | របបផ្តាច់ការបុគ្គលនិយមអាស្រ័យសភាឯកភូត | ||||||||||
ប្រមុខរដ្ឋ | |||||||||||
▪ ១៩៣៦–១៩៧៥ | ហ្វ្រាន់ស៊ីស្កូ ហ្វ្រង់កូ | ||||||||||
ប្រមុខរដ្ឋាភិបាល | |||||||||||
▪ ១៩៣៨–១៩៧៣ | ហ្វ្រាន់ស៊ីស្កូ ហ្វ្រង់កូ | ||||||||||
▪ ១៩៧៣ | ល្វីស ការេរ៉ូ ប្លង់កូ | ||||||||||
▪ ១៩៧៣–១៩៧៥ | កាឡូស អារីយ៉ាស ណាវ៉ារ៉ូ | ||||||||||
នីតិបញ្ញត្តិ | តុលាការអេស្ប៉ាញ | ||||||||||
សម័យកាលប្រវត្តិសាស្រ្ត | សង្គ្រាមលោកលើកទី២ • សង្គ្រាមត្រជាក់ | ||||||||||
▪ សង្គ្រាមស៊ីវិល | ១៧ កក្កដា ១៩៣៦ | ||||||||||
▪ ជ័យជម្នះដោយក្រុមជាតិនិយម | ១ មេសា ១៩៣៩ | ||||||||||
▪ ច្បាប់ស្នងអំណាច | ៦ កក្កដា ១៩៤៧ | ||||||||||
▪ សមាជិកភាព អសប | ១៤ ធ្នូ ១៩៥៥ | ||||||||||
▪ ច្បាប់អង្គការចាត់តាំង | ១ មករា ១៩៦៧ | ||||||||||
▪ មរណភាពរបស់ហ្វ្រង់កូ | ២០ វិច្ឆិកា ១៩៧៥ | ||||||||||
ក្រឡាផ្ទៃ | |||||||||||
១៩៤០[1] | ៧៩៦០៣០ គ.ម២ (៣០៧៣៥០ ម៉ាយ ក.) | ||||||||||
ប្រជាជន | |||||||||||
▪ ១៩៤០[2] | ២៥,៨៧៧,៩៧១ | ||||||||||
រូបិយវត្ថុ | ប៉េសេតាអេស្ប៉ាញ | ||||||||||
ទិសបើកបរ | ស្ដាំ | ||||||||||
កូដហៅទូរសព្ទ | +៣៤ | ||||||||||
| |||||||||||
ឥឡូវជាផ្នែកនៃ | គីនេអេក្វាទ័ ម៉ារ៉ុក អេស្ប៉ាញ សាហារ៉ាខាងលិច |
នៅក្នុងមួយអត្ថិភាពរបស់វា របបនេះបានឆ្លងកាត់វិវត្ត និងផ្លាស់ប្តូរជាច្រើនលើកច្រើនសារ។ ប៉ុន្មានខែបន្ទាប់ពីសង្គ្រាមស៊ីវិលអេស្ប៉ាញបានផ្ទុះឡើងនៅខែកក្កដា ឆ្នាំ១៩៣៦ ហ្វ្រង់កូបានលេចខ្លួនឡើងជាមេដឹកនាំក្រុមឧទ្ទាមដ៏លេចធ្លោម្នាក់ ហើយត្រូវបានប្រកាសជាប្រមុខរដ្ឋនៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៣៩ ដោយលោកបានប្រើអំណាចផ្តាច់ការគ្រប់គ្រងលើទឹកដីដែលស្ថិតនៅក្រោមបក្សពួកជាតិនិយម។ ក្រិត្យបង្រួបបង្រួមឆ្នាំ១៩៣៧ បានរួមបញ្ចូលបក្សពួកភាគីជាតិនិយមទាំងអស់ រួចក៏បានបង្កើតចេញជារបបជាតិនិយមឯកបក្សមួយដោយមាន បំព្រួញបុរាណនិយមអេស្ប៉ាញនៃក្រុមប្រឹក្សាជាតិនៃការវាយប្រហាររួម ឬ FET y de las JONS ជាក្បាលម៉ាស៊ីនដឹកនាំ។ របបផ្តាច់ការហ្វ្រង់កូ ដើមឡើយបានប្រកាន់យកទម្រង់ដឹកនាំបែប "ផ្តាច់ការហ្វាស៊ីសនិយម"[3] ឬ "ពាក់កណ្តាលហ្វាស៊ីសនិយម"[4] ដោយគេបានសង្កេតឃើញថាមានឥទ្ធិពលហ្វាស៊ីសនិយមច្បាស់លាស់នៅក្នុងវិស័យជាច្រើន ដូចជាទំនាក់ទំនងការងារ គោលនយោបាយសេដ្ឋកិច្ចស្វ័យាធិបតេយ្យ និងប្រព័ន្ធឯកបក្ស។[5][6] កាន់តែយូរទៅៗ របបនេះក៏បានបើកជំហរខាងសិទ្ធិសេរីភាព ប៉ុន្តែនូវតែបន្តរក្សាឫសគល់ហ្វាស៊ីសនិយមដដែរ។[7][4]
នៅអំឡុងសង្គ្រាមលោកលើកទី២ ប្រទេសអេស្ប៉ាញមិនបានចុះចូលជាមួយមហាអំណាចអ័ក្សនោះទេ (ពោលជាក្រុមប្រទេសគាំទ្រហ្វ្រង់កូកាលពីសង្គ្រាមស៊ីវិលអេស្ប៉ាញគឺ អ៊ីតាលី និងអាល្លឺម៉ង់)។ តែទោះជាយ៉ាងណាក្ដី អេស្ប៉ាញនូវតែមានវិធីសាស្ត្រគាំទ្រមហាអំណាចអ័ក្សស្ទើរពេញមួយរយៈសង្គ្រាម ខណៈដែលប្រឹងប្រែងរក្សាអព្យាក្រឹតភាពរបស់ខ្លួន។ ដោយហេតុនេះហើយ ទើបប្រទេសអេស្ប៉ាញត្រូវបានប្រទេសផ្សេងៗទៀតនៅលើពិភពលោកផ្ដាច់ទំនាក់ទំនងជាមួយអស់រយៈពេលជិតមួយទសវត្សរ៍ក្រោយសង្គ្រាមលោកលើកទី២ ខណៈដែលសេដ្ឋកិច្ចរបស់ខ្លួនកំពុងព្យាយាមងើបឡើងវិញពីសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។ ច្បាប់ស្នងអំណាចឆ្នាំ១៩៤៧ បានធ្វើឱ្យប្រទេសអេស្ប៉ាញក្លាយជាព្រះរាជាណាចក្រម្តងទៀត ប៉ុន្តែវាបានកំណត់ហ្វ្រង់កូជាប្រមុខរដ្ឋអស់មួយជីវិតដោយលោកមានអំណាចអាចជ្រើសរើសបុគ្គលណាម្នាក់ឱ្យក្លាយទៅជាអ្នកស្នងតំណែងបន្តពីលោក។
កំណែទម្រង់ជាច្រើនត្រូវបានដាក់ឱ្យអនុវត្តនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ហើយជាលទ្ធផល ប្រទេសអេស្ប៉ាញបានបោះបង់ចោលនូវប្រព័ន្ធស្វ័យាធិបតេយ្យ និងមកប្រកាន់យកទម្រង់សេដ្ឋកិច្ចថ្មីគឺ បច្ចេកាធិបតេយ្យ។[8] សកម្មភាពនេះបាននាំឱ្យមានកំណើនសេដ្ឋកិច្ចលូតឡើងយ៉ាងឆាប់រហ័សដោយសំទុះនេះបានបន្តរហូតដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៧០។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ របបនេះក៏បានផ្លាស់ប្តូរពីទម្រង់ផ្តាច់ការមូលវិវដ្ត និងប្រើប្រាស់ការគាបសង្កត់យ៉ាងធ្ងន់ធ្ងរ មកជាប្រព័ន្ធផ្តាច់ការពហុបក្សនិយមនៅមានកំណត់។[9] ជាលទ្ធផលនៃកំណែទម្រង់អស់ទាំងនេះ ប្រទេសអេស្ប៉ាញត្រូវបានគេអនុញ្ញាតឱ្យចូលរួមជាសមាជិកនៃអង្គការសហប្រជាជាតិនៅឆ្នាំ១៩៥៥ ហើយក្នុងអំឡុងសង្គ្រាមត្រជាក់ លោកហ្វ្រង់កូបានលេចមុខជាឥស្សរជនប្រឆាំងលទ្ធិកុម្មុយនីស្តដ៏សំខាន់បំផុតនៅប៉ែកអឺរ៉ុប៖ របបរបស់លោកត្រូវបានគាំទ្រដោយមហាអំណាចលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិក។ ហ្វ្រង់កូបានទទួលមរណភាពនៅក្នុងឆ្នាំ១៩៧៥ ក្នុងជន្មាយុ ៨២ ឆ្នាំ។ គាត់បានស្ដារប្រព័ន្ធរាជាធិបតេយ្យឡើងវិញមុនពេលគាត់ស្លាប់ទៅហើយបានប្រគល់អំណាចទៅឱ្យស្តេចជូអាន កាឡូសទី១ ដែលក្រោយមក ព្រះអង្គបានដឹកនាំអេស្ប៉ាញឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.