ក្នុងកាលៈទេសៈខ្លះ ទំព័រអាចនឹងត្រូវការពារពីការកែប្រែ របស់ក្រុមអ្នកកែសម្រួលមួយចំនួន។ ទំព័រត្រូវបានការពារនៅពេលដែលមានការបំផ្លិចបំផ្លាញដែលមិនអាចទប់ស្កាត់បានតាមរយៈមធ្យោបាយផ្សេងទៀតដូចជាប្លុកជាដើម។ វិគីភីឌាត្រូវបានបង្កើតឡើងនៅលើគោលការណ៍ដែលបានចែងថា អ្នកណាៗក៏អាចកែសម្រួលបាន ដូច្នេះហើយយើងមានគោលបំណងដើម្បីឱ្យមានទំព័រច្រើនតាមដែលអាចធ្វើទៅបាន សម្រាប់ការកែសម្រួលជាសាធារណៈ ដូច្នេះអ្នកណាៗអាចបន្ថែមបន្ថយអត្ថបទ និងកែកំហុសបាន។ គោលការណ៍នេះចែងយ៉ាងលម្អិតអំពីប្រភេទការការពារ និងនីតិវិធីសម្រាប់ការការពារ និងការមិនការពារទំព័រ ហើយនៅពេលដែលការការពារនីមួយៗគួរ និងមិនគួរត្រូវបានអនុវត្ត។

ទំព័រនេះកត់ត្រានូវឯកសារអំពីគោលការណ៍មូលដ្ឋានជាផ្លូវការ នៃវិគីភីឌាភាសាខ្មែរ។ វាជាមូលដ្ឋានដែលបានទទួលស្គាល់យ៉ាងទូលំទូលាយ ដែលអ្នកប្រើប្រាស់គ្រប់រូបគប្បីគោរពតាម។ នៅពេលកែប្រែទំព័រនេះ សូមឲ្យច្បាស់ថាកំណែរបស់អ្នកមានលក្ខណៈស្របតាម ការឯកភាព។ បើមានចម្ងល់ឬមិនច្បាស់ សូមពិភាក្សាជាមុនសិននៅទំព័រពិភាក្សា
ផ្លូវកាត់s:
WP:PP
WP:PROTECT
ព័ត៌មានបន្ថែម តើអ្នកនៅកន្លែងត្រឹមត្រូវទេ?, This page documents the protection policy on Wikipedia. ...
តើអ្នកនៅកន្លែងត្រឹមត្រូវទេ?
This page documents the protection policy on Wikipedia.
If you are trying to... Then...
make a request to protect or unprotect a page see Wikipedia:Requests for page protection
make a request to edit a page see Wikipedia:Edit requests
obtain user rights to edit protected pages request user rights
report a user for persistent vandalism or spam file a vandalism report
report a user for edit warring or violating revert restrictions open an edit warring report
បិទ
ព័ត៌មានបន្ថែម គោលការណ៍ដែល អនុវត្ត ...
គោលការណ៍ដែល អនុវត្ត
* អ្នកគ្រប់គ្រង/រដ្ឋាបាល
បិទ
ព័ត៌មានបន្ថែម រូបតំណាង, ប្រភេទ ...
បិទ

ការពារគឺជាវិធានការបច្ចេកទេសដែលអាចអនុវត្តបានតែដោយអ្នកគ្រប់គ្រង ឬ អ្នកអភិបាលប៉ុណ្ណោះ ប៉ុន្តែអ្នកប្រើប្រាស់ណាក៏អាចស្នើសុំការពារបាន។ ការពារអាចមានរយៈពេលអចិន្រ្តៃយ៍ ឬផុតកំណត់បន្ទាប់ពីពេលដែលកំណត់។ កម្រិតនៃការពារនានាត្រូវបានបញ្ជាក់នៅខាងក្រោម ហើយអាចអនុវត្តចំពោះការកែប្រែទំព័រ ការផ្លាស់ទីទំព័រ ការបង្កើតទំព័រ និងការផ្ទុកឯកសារឡើង។ ទោះបីជាទំព័រត្រូវបានការពាពីការកែប្រែក៏ដោយ កូដប្រភព (wikitext) របស់ទំព័រនឹងនៅតែអាចមើល និងចម្លងដោយអ្នកណាក៏បាន។

ទំព័រដែលបានការពារត្រូវបានសម្គាល់នៅផ្នែកខាងលើស្ដាំដោយរូបសញ្ញាកូនសោ ដែលជាធម្មតាត្រូវបានបន្ថែមដោយគំរូបែបនេះ {{pp-protected}}

ការការពារទុកជាមុន

Policy shortcuts:
WP:NO-PREEMPT
WP:PREEMPTIVE

ការដាក់ការពារទំព័រដោយគ្រាន់តែជាវិធានការបង្ការតែមួយគឺផ្ទុយទៅនឹងលក្ខណៈបើកចំហររបស់វិគីភីឌានិងមិនត្រូវបានអនុញ្ញាតទេ។ ជំនួសវិញ ការពារត្រូវបានប្រើនៅពេលមានអំពើវិនាសកម្ម ការរំខាន ឬការរំលោភបំពានដោយអ្នកប្រើប្រាស់ជាច្រើនកំពុងកើតឡើងជាញឹកញាប់ដែលត្រូវការការពារ។ រយៈពេលការពារគួរតែខ្លីបំផុត ហើយមានកម្រិតការពារតិចបំផុតដែលគ្របដណ្តប់ការរំខាន ដើម្បីអនុញ្ញាតឱ្យអ្នកកែប្រែ នឹងកែប្រែអត្ថបទរបស់ពួកគេ ដោយពុំមានការរំខាន។

ទំព័រដើម និងម៉ូឌុលរបស់វា រួមទាំងរូបភាព ត្រូវបានការពារដោយសារ៉េ និងអាចកែប្រែបានតែអ្នកអភិបាលប៉ុណ្ណោះ។ អត្ថបទពិសេសប្រចាំថ្ងៃ ដែលត្រូវបានបង្ហាញលើទំព័រដើម ត្រូវបានការពារដោយផ្នែកចាប់ពីមួយថ្ងៃមុនពេលវាត្រូវបានបង្ហាញ លើទំព័រដើម រហូតដល់មួយថ្ងៃបន្ទាប់ពីវាត្រូវបានដកចេញ។

ស្នើសុំការការពារ

ប្រភេទនៃការការពារ

ប្រភេទការពារដែលអាចប្រើបានសម្រាប់អ្នកគ្រប់គ្រងដើម្បីការពារសកម្មភាពផ្សេងៗលើទំព័រ មានដូចជា:

កម្រិតការពារ

អ្នកគ្រប់គ្រងអាចប្រើកម្រិតការពារខាងក្រោម ដើម្បីការពារសកម្មភាពផ្សេងៗលើទំព័រ

  • ការពារការផ្លាស់ប្ដូររង់ចាំ (មានសម្រាប់ការពារកែប្រែប៉ុណ្ណោះ) ទាមទារឲ្យកំណែប្រែដែលធ្វើដោយអ្នកប្រើប្រាស់ដែលមិនបានចុះឈ្មោះ និងគណនីដែលមិនទាន់បានបញ្ជាក់ ត្រូវបានអនុម័តដោយអ្នកត្រួតពិនិត្យកំណែប្រែ រឺអ្នកគ្រប់គ្រង មុនពេលកំណែប្រែអាចឃើញដោយអ្នកអានដែលមិនបានចូល។
  • ការការពារមធ្យម បញ្ឈប់សកម្មភាពពីអ្នកប្រើប្រាស់ដែលមិនបានចុះឈ្មោះ និងគណនីដែលមិនទាន់បានបញ្ជាក់។
  • ការពារជាក់លាក់បន្ថែម ដែលពីមុនត្រូវបានគេដឹងថាជាការពារ 30/500 បញ្ឈប់សកម្មភាព បើគណនីរបស់អ្នកប្រើប្រាស់មិនបានបន្ថែមជាក់លាក់ (យ៉ាងហោចណាស់ 30 ថ្ងៃចាស់ និងមានច្រើនជាង 500 ការកែប្រែ)។ ជាទូទៅ វាមិនគួរត្រូវបានប្រើជាកម្រិតការពារដំបូង ហើយគួរត្រូវបានប្រើនៅពេលដែលការពារការកែប្រែផ្នែកខ្លះមិនមានប្រសិទ្ធិភាព។ ការបើកឬអនុវត្តការពារកម្រិតនេះ ត្រូវបានកត់ត្រានៅបន្ទប់សមាជិកអ្នកគ្រប់គ្រង។
  • ការពារទំព័រគំរូ បញ្ឈប់សកម្មភាពពីអ្នកប្រើប្រាស់ទាំងអស់ លើកលែងតែអ្នកបង្កើតទំព័រគំរូនេះ និងអ្នកអភិបាល (ដែលមានសិទ្ធិរបស់ពួកគេ)។
  • ការពារទាំងស្រុង បញ្ឈប់សកម្មភាពពីអ្នកប្រើប្រាស់ទាំងអស់ លើកលែងតែអ្នកអភិបាល។

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.