ការបំផ្លិចបំផ្លាញ គឺ ការបន្ថែម លុប ឬផ្លាស់ប្តូរមាតិកាដែលជាចេតនាប៉ុនប៉ងបំផ្លាញវិគីភីឌា ឧទាហរណ៍នៃការបំផ្លិចបំផ្លាញតាមលំនាំដូចជា បន្ថែមភាពល្ងង់ខ្លៅដែលមិនពាក់ព័ន្ធ និងកំប្លែងឆៅចូលទៅក្នុងទំព័រ ធ្វើទំព័រទទេដោយខុសច្បាប់ និងបញ្ចូលរឿងមិនសមហេតុសមផលយ៉ាងច្បាស់ចូលទៅក្នុងទំព័រ ការបង្កើតឬការប្រើគណនីអ្នកប្រើប្រាស់និងអាសយដ្ឋាន IP យ៉ាងបំពានអាចពេញលេញការបំផ្លិចបំផ្លាញបាន
|
ទំព័រនេះកត់ត្រានូវឯកសារអំពីគោលការណ៍មូលដ្ឋានជាផ្លូវការ នៃវិគីភីឌាភាសាខ្មែរ។ វាជាមូលដ្ឋានដែលបានទទួលស្គាល់យ៉ាងទូលំទូលាយ ដែលអ្នកប្រើប្រាស់គ្រប់រូបគប្បីគោរពតាម។ នៅពេលកែប្រែទំព័រនេះ សូមឲ្យច្បាស់ថាកំណែរបស់អ្នកមានលក្ខណៈស្របតាម ការឯកភាព។ បើមានចម្ងល់ឬមិនច្បាស់ សូមពិភាក្សាជាមុនសិននៅទំព័រពិភាក្សា។ |
|
| ទំព័រនេះដោយសង្ខេប: ការកែប្រែវិគីភីឌាដែលជាការរំលោភបំពានដោយចេតនានឹងនាំឱ្យមានការទប់ស្កាត់ |
| ដើម្បីរាយការណ៍ពីការបំផ្លិចបំផ្លាញម្តងហើយម្តងទៀត សូមចូលទៅកាន់ បញ្ជីការបំផ្លិចបំផ្លាញ (WP:AIV) |
ព័ត៌មានបន្ថែម គោលនយោបាយ ...
គោលនយោបាយ |
គោលការណ៍ និងគោលការណ៍ណែនាំនៅលើវិគីភីឌា |
គោលការណ៍សកល |
សសរស្តម្ភទាំងប្រាំ អ្វីៗដែលវិគីភីឌាមិនអនុញ្ញាត មិនអើពើនឹងច្បាប់ទាំងអស់ |
ឥរិយាបទ |
វិគីភីឌា:ប្រព្រឹត្តដូចជាមនុស្សអរិយធម៌ គោលនយោបាយកែសម្រួល សង្គ្រាមកែប្រែ ភាពជាម្ចាស់របស់មាតិកា មិនមានការវាយប្រហារផ្ទាល់ខ្លួន |
មាតិកា |
ទស្សនៈអព្យាក្រឹត គ្មានការស្រាវជ្រាវដើម ការផ្ទៀងផ្ទាត់ អនុសញ្ញាដាក់ចំណងជើងអត្ថបទ ជីវប្រវត្តិរបស់មនុស្សរស់នៅ |
ការលុប |
គោលការណ៍លុប លក្ខណៈវិនិច្ឆ័យនៃលុបជាបន្ទាន់ |
បទប្បញ្ញត្តិ |
អ្នកអភិបាល គោលនយោបាយទប់ស្កាត់ រូបយន្ត គោលនយោបាយការពារ អាយ៉ង គោលនយោបាយឈ្មោះអ្នកប្រើប្រាស់ ការបំផ្លិចបំផ្លាញ |
រក្សាសិទ្ធិ |
រក្សាសិទ្ធិ គោលការណ៍ប្រើប្រាស់រូបភាព មាតិកាមិនឥតគិតថ្លៃ |
សូមមើលផងដែរ |
បញ្ជីគោលនយោបាយទាំងអស់ បញ្ជីការណែនាំទាំងអស់ |
បិទ
ការបំផ្លិចបំផ្លាញគឺជាហាមឃាត់ ថែមទាំងលើកទឹកចិត្តអ្នកនិពន្ធឱ្យព្រមាន និងបណ្តុះបណ្តាលអ្នកបំផ្លិចបំផ្លាញ ប៉ុន្តែអ្នកអភិបាលមិនចាំបាច់ព្រមានមុនពេលទប់ស្កាត់ទេ (ទោះបីជាធម្មតាអ្នកអភិបាលនឹងទប់ស្កាត់បន្ទាប់ពីការព្រមានជាច្រើនដងប៉ុណ្ណោះ)
រាល់ការខិតខំប្រឹងប្រែងដោយស្មោះត្រង់ក្នុងការអភិវឌ្ឍន៍វិគីភីឌាមិនបង្កើតជាការការបំផ្លិចបំផ្លាញទេ ទោះបីជាវង្វេង ចេតនាបំពានដំណោះស្រាយ ឬជ្រៀតជ្រែកក្នុងសង្គ្រាមកែប្រែថាជុំវិញខ្លឹមសារនេះមិនមែនជាការបំផ្លិចបំផ្លាញទេ ការពិចារណាដោយប្រុងប្រយ័ត្នអាចត្រូវបានទាមទារដើម្បីបែងចែករវាងការកែប្រែដែលមានប្រយោជន៍ ជាការដាក់ទណ្ឌកម្ម ប៉ុន្តែវាមានចេតនាល្អ ហើយការបំផ្លិចបំផ្លាញ ការកែប្រែដោយជំនឿល្អដោយបង្ខូចកេរ្តិ៍ឈ្មោះមិនពិតអាចមានគ្រោះថ្នាក់
អ្នកគួរតែត្រឡប់ការកែប្រែដែលរំខានណាមួយវិញឱ្យបានឆាប់តាមដែលអ្នករកឃើញវា ដោយប្រើមុខងារបញ្ច្រាស ឬឧបករណ៍ប្រឆាំងការបំផ្លិចបំផ្លាញ ហើយដាស់តឿនអ្នកនិពន្ធដែលរបំផ្លិចបំផ្លាញ បន្តជូនដំណឹងដល់អ្នកប្រើប្រាស់ដែលបំផ្លិចបំផ្លាញ សូម្បីតែត្រូវបានព្រមានទៅកាន់អ្នកអភិបាលធតាមរយៈបញ្ជីការបំផ្លិចបំផ្លាញ ហើយអ្នកអភិបាលគួរតែធ្វើអន្តរាគមន៍ដើម្បីការពារខ្លឹមសារនិងការពារការជ្រៀតជ្រែកបន្ថែមទៀតដោយការទប់ស្កាត់អ្នកប្រើប្រាស់នោះពីការកែប្រែ គណនីដែលមានការប្រើប្រាស់បឋម ឬបំផ្លិចបំផ្លាញយ៉ាងច្បាស់លាស់ឬអនុវត្តសកម្មភាពហាមឃាត់ផ្សេងទៀតអាចត្រូវបានរារាំងដោយគ្មានការព្រមានដែលជាធម្មតាមិនកំណត់
ប្រភេទខាងក្រោមគឺជាឧទាហរណ៍នៃការយាយីដែលត្រូវបានរកឃើញជាទូទៅនៅលើវិគីភីឌា សកម្មភាពផ្សេងទៀតដែលមិនមានក្នុងបញ្ជីខាងក្រោមក៏អាចចាត់ទុកថាជាការបំផ្លិចបំផ្លាញផងដែរ:
- ធ្វើទំព័រទទេ
- លុបផ្នែកទាំងអស់ ឬផ្នែកណាមួយនៃអត្ថបទ ដែលបណ្តាលឱ្យសារសំខាន់ត្រូវបានលុប ទោះយ៉ាងណាក៏ដោយ ការដកផ្នែកណាមួយនៃទិន្នន័យចេញ ជួនកាលមិនចាត់ទុកថាជាការបំផ្លិចបំផ្លាញទេ បើមានសារបំផ្លិចបំផ្លាញពីមុនមក ឬវាជាការលុបសារដែលចម្លងយ៉ាងច្បាស់ជាមួយសារផ្សេងទៀត? ឬការដកអត្ថបទដែលបំពានចេញពីគេហទំព័រផ្សេងទៀត តាមគោលការណ៍រក្សាសិទ្ធិ
- សារឥតបានការ ឬស្ពែម (Spam)
- ដោយបញ្ចូលតំណភ្ជាប់ដែលមិនពាក់ព័ន្ធដោយផ្ទាល់ទៅក្នុងអត្ថបទ ប្រហែលជាផ្សាយពាណិជ្ជកម្មគេហទំព័រផ្ទាល់ខ្លួន
- ការកែប្រែមិនសមហេតុសមផល
- បញ្ចូលសារលេងសើច រួមទាំងអត្ថបទ និងតួអក្សរគ្មានន័យចុះ ពេលខ្លះការជួសជុលទាំងនេះគឺផ្អែកលើប្រអប់ខ្សាច់ពីអ្នកប្រើប្រាស់ថ្មី ដែលមិនអាចចាត់ទុកថាជាការបំផ្លិចបំផ្លាញដោយចេតនា
- បញ្ចូលពាក្យស្បថ ឬពាក្យជេរ
- រួមបញ្ចូលពាក្យប្រមាថ ឬពាក្យហាមឃាត់ សរសេររឿងដោយបញ្ចូលផ្នែកណាមួយនៃអត្ថបទ ការពិពណ៌នាសង្ខេប ឬដាក់ក្នុងទំព័រពិភាក្សា
- ការបំផ្លិចបំផ្លាញដោយសម្ងាត់
- ការបំផ្លិចបំផ្លាញប្រភេទនេះភាគច្រើននឹងកែសម្រួលព័ត៌មានក្នុងអត្ថបទដែលពិបាកកត់សម្គាល់ ដូចជាការកែសម្រួលចំនួនលេខ (ឧ. កែសម្រួលកាលបរិច្ឆេទដោយសម្ងាត់)
- ការបំផ្លិចបំផ្លាញនៅទំព័រអ្នកប្រើប្រាស់
- រួមបញ្ចូលពាក្យជេរ ឬការប្រមាថចំពោះអ្នកប្រើប្រាស់ នៅទំព័រអ្នកប្រើប្រាស់ ឬទំព័រពិភាក្សារបស់អ្នកប្រើប្រាស់ (សូមមើល វិគីភីឌា:មិនមានការវាយប្រហារផ្ទាល់ខ្លួនទេ) ការកែសម្រួលទំព័រអ្នកប្រើប្រាស់របស់អ្នកផ្សេងទៀត ដូចជាអក្ខរាវិរុទ្ធ មិនត្រូវបានចាត់ទុកថាជាការបំផ្លិចបំផ្លាញទេ ប៉ុន្តែជាទូទៅយោងទៅតាមអាកប្បកិរិយានៅវិគីភីឌាគួរអនុញ្ញាតរបស់អ្នកប្រើប្រាស់គួរតែត្រូវបានស្នើសុំជាមុនសិន
- ការបំផ្លិចបំផ្លាញលើរូបភាព
- បង្ហោះរូបភាពមិនសមរម្យ រូបភាពអាសអាភាស រូបភាពខ្មោច រូបភាពមនុស្សស្លាប់ ហើយការបញ្ចូលវាទៅក្នុងអត្ថបទដែលមិនទាក់ទងនឹងការបំផ្លិចបំផ្លាញនៅលើវិគីភីឌស ទោះយ៉ាងណាក៏ដោយនៅវិគីភីឌានោះ អត្ថបទមួយចំនួនស្តីពីការអប់រំផ្លូវភេទ ឬសិល្បៈអាចរួមបញ្ចូលការអាក្រាតកាយ
- បង្ហោះរូបភាពដែលអាចរំលោភលើការរក្សាសិទ្ធិជាប់ៗគ្នា
- បង្ហោះ ឬប្រើប្រាស់សម្ភារៈនៅលើវិគីភីឌា ដែលបំពានគោលការណ៍រក្សាសិទ្ធិ បន្ទាប់ពីត្រូវបានព្រមាន ចាត់ទុកថាជាការបំផ្លិចបំផ្លាញ ដោយសារតែអ្នកប្រើប្រាស់ប្រហែលជាមិនដឹងថាវាជាការរំលោភសិទ្ធិអ្នកនិពន្ធ ដែលសកម្មភាពបែបនេះនឹងត្រូវបានចាត់ទុកថាជាការបំផ្លិចបំផ្លាញ ប្រសិនបើអ្នកប្រើប្រាស់បន្តធ្វើសកម្មភាពបន្ទាប់ពីអ្នកប្រើប្រាស់ត្រូវបានជូនដំណឹង
- ការដាក់ស្លាកទំព័រគំរូខុសដោយចេតនា
- ការដាក់ស្លាកទំព័រគំរូខុសដោយចេតនា ដូចជា ស្លាកទំព័រគំរូលុប ឬលាកទំព័រគំរូព្រមានការបំផ្លិចបំផ្លាញ និងអ្នកប្រើប្រាស់ដែលមិនបំផ្លិចបំផ្លាញ នោះបង្កើតជាការរំខានដល់វិគីភីឌាទាំងមូល (សូមមើល វិគីភីឌា:មិនមានការវាយប្រហារផ្ទាល់ខ្លួនទេ)
- ចេតនាដកស្លាកទំព័រគំរូចេញ
- ការលុបស្លាកទំព័រគំរូ {{លុបជាបន្ទាន់}} {{ការរំលោភសិទ្ធិអ្នកនិពន្ធ}} ឬស្លាកទំព័រគំរូផ្សេងទៀតស្រដៀងគ្នា ជាមួយនឹងចេតនាដើម្បីជៀសវាងការលុបអត្ថបទអាចចាត់ទុកថាជាការបំផ្លិចបំផ្លាញ សូមចំណាំថា អ្នកប្រើប្រាស់ថ្មីប្រហែលជាមិនយល់ពីប្រព័ន្ធរបស់វិគីភីឌាទេ ហើយគួរមានការអាណិតអាសូរ និងជូនដំណឹងដល់អ្នកប្រើប្រាស់ដោយនាំពួកគេទៅកាន់ទំព័រដែលពិពណ៌នាអំពីគោលការណ៍នេះ
- ដោយចេតនាដាក់តំណខុស
- ការកែសម្រួលតំណនៅក្នុងវិគីភីឌា ឬរួមបញ្ចូលតំណភ្ជាប់ដែលមិនពាក់ព័ន្ធ ពេលខ្លះការបង្ហាញគឺដូចគ្នា ប៉ុន្តែទំព័រគោលដៅមិនពាក់ព័ន្ធទេ
- មានបំណងផ្លាស់ប្តូរចំណងជើងអត្ថបទ ឬបញ្ជូនបន្តទំព័រខុស
- ការផ្លាស់ប្តូរចំណងជើងអត្ថបទ ឬបញ្ជូនបន្តទៅឈ្មោះផ្សេងទៀតដែលមិនពាក់ព័ន្ធ មិនសមរម្យ នោះអាចចាត់ទុកថាជាការយាយីដើម្បីបញ្ឆោតអ្នកប្រើប្រាស់ចូលទៅក្នុងទំព័រខុស។ ឬបង្កើតការយល់ច្រឡំ
- បំភ្លៃគំនិតរបស់អ្នកដទៃ
- ការកែសម្រួលអត្ថបទការពិភាក្សា ឬមតិរបស់អ្នកដទៃនៅលើទំព័រពិភាក្សា ដោយមានចេតនាបំភាន់អ្នកអាន លើកលែងតែការដកពាក្យជេរ ឬជេរស្តីពីការសន្ទនា อទោះជាយ៉ាងណាក៏ដោយ វិគីភីឌាមិនលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យកែកំហុសអក្ខរាវិរុទ្ធរបស់អ្នកប្រើប្រាស់ផ្សេងទៀតទេ
- បង្កើតការបោកបញ្ឆោត
- ការបង្កើតការបោកបញ្ឆោតដូចជា បុគ្គលដែលមិនមាន កន្លែងឬទីតាំងដែលមិនមាន ឬព័ត៌មានក្លែងក្លាយ សម្រាប់អ្នកអាន ឬអ្នកប្រើប្រាស់ផ្សេងទៀតយល់ខុសវាត្រូវបានគេចាត់ទុកថាជាការបំផ្លិចបំផ្លាញ លុះត្រាតែការបោកបញ្ឆោតលេចធ្លោគ្រប់គ្រាន់ដើម្បីបង្ហាញនៅលើវិគីភីឌា ឬរឿងបែបនេះលេចឡើងក្នុងប្រលោមលោកជីវិតពិតផ្សេងៗ
ទោះយ៉ាងណាក៏ដោយ ពេលខ្លះអាចមានការយល់ច្រឡំគ្នាបានថាសម្រាប់អ្នកប្រើប្រាស់ភ្ញៀវដែលមានប្រហាក់ប្រហែលជាការបំផ្លិចបំផ្លាញ
- ប្រអប់ខ្សាច់ ឬការសរសេរសាកល្បងពីអ្នកប្រើប្រាស់ថ្មី
- ពេលខ្លះការកែប្រែពីអ្នកនិពន្ធសាកល្បងថ្មីៗ អាចហាក់ដូចជាការបំផ្លិចបំផ្លាញ ដែលគួរតែណែនាំថាអ្នកប្រើប្រាស់ថ្មីសរសេរសាកល្បងក្នុងទំព័រ ប្រអប់ខ្សាច់ ដោយគួរតែត្រូវបានស្វាគមន៍អ្នកនិពន្ធថ្មីនិងបន្ថែមទំព័រគំរូ {{test}} ចូលទៅព្រមាន ដែលអ្នកប្រើប្រាស់ថ្មីដែលមានបំណងល្អនឹងបញ្ឈប់ការកែប្រែ និងអាចទៅទំព័រប្រអប់ខ្សាច់ជាមុនសិន
- ប្រើពាក្យខុស និងប្រើពាក្យបញ្ជាខុស
- អ្នកនិពន្ធថ្មីក្នុងវិគីភីឌាអាចនឹងប្រើពាក្យបញ្ជាខុស ឬការធ្វើទ្រង់ទ្រាយទំព័រខុស ដោយប្រហែលជាប្តូរផ្នែក "សូមមើលផងដែរ" និង "តំណភ្ជាប់ខាងក្រៅ" ឬអាចដាក់ពាក្យបញ្ជាធ្វើជាអក្សរដិតនិងធ្វើជាអក្សរទ្រេតខុស ដែលគួរតែត្រូវបានណែនាំសម្រាប់ការប្រើប្រាស់ ហើយអាចនឹងចង្អុលឱ្យចូលទៅអានបន្ថែមនៅ ជំនួយ:ការកែសម្រួល ឬ វិគីភីឌា:Cheatsheet
- ការបញ្ចូលអត្ថបទមិនអព្យាក្រឹត
- ការបញ្ចូលអត្ថបទមិនអព្យាក្រឹតដែលមិនត្រូវបានពិចារណាថាជាការបំផ្លិចបំផ្លាញក្នុងវិគីភីឌា លុះត្រាតែថាបញ្ចូលអត្ថបទម្តងហើយម្តងទៀតបន្ទាប់ពីត្រូវបានលុបចេញ
- ការបញ្ចូលព័ត៌មានខុស
- ពេលខ្លះអ្នកប្រើប្រាស់មួយចំនួនបញ្ចូលអត្ថបទមិនត្រឹមត្រូវដោយប្រហែលជាជឿថាព័ត៌មាននេះត្រឹមត្រូវ ដែលការកែប្រែនេះមិនត្រូវបានចាត់ទុកថាការបំផ្លិចបំផ្លាញ ដោយសារតែចង់កែលម្អវិគីភីឌាកាន់តែប្រសើរឡើង ដែលប្រសិនបើអ្នកមានព័ត៌មានត្រឹមត្រូវជាមួយនឹងឯកសារយោង គួរតែអាចការពិភាក្សាជាមួយភាគីទាំងពីរបាននិងកែប្រែឱ្យត្រឹមត្រូវ
- បញ្ចូលអត្ថបទជាភាសាផ្សេង
- ការបញ្ចូលអត្ថបទជាភាសាផ្សេងក្រៅពីភាសាខ្មែរបញ្ចូលក្នុងទំព័រពហុផ្នែកមិនត្រូវបានចាត់ទុកថាជាការបំផ្លិចបំផ្លាញ ដោយអ្នកនិពន្ធអាចមានបំណងដាក់ភាសាផ្សេងៗសម្រាប់ជាឯកសារយោង លើកលែងតែនោះដាក់បញ្ចូលភាសាផ្សេងទៀតទាំងអស់ឬដាក់ភាសាផ្សេងៗជាភាសាចម្បងឬសំខាន់ក្នុងទំព័រនោះ