![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/4/4a/Royal_Ballet_Camboda_Apsara_Mera.jpg/640px-Royal_Ballet_Camboda_Apsara_Mera.jpg&w=640&q=50)
របាំព្រះរាជទ្រព្យ
From Wikipedia, the free encyclopedia
របាំព្រះរាជទ្រព្យ (អង់គ្លេស: Royal Ballet of Cambodia) គឺជារបាំក្បាច់បុរាណរបស់កម្ពុជា ដែលមានដើមកំណើតនៃការ សម្តែងក្នុងអំឡុងស.វទី៣ នៃគ.សករាជ ដែលប្រហែលជាកើតមានវត្តមានដំណាលគ្នានៃក្រុម ភ្លេងពិណពាទ្យ ក្នុងសម័យកាល អាណាចក្រនគរភ្នំ ។[1] ឈ្មោះរបាំព្រះរាជទ្រព្យ ដែលមានន័យថា របាំដែលជាទ្រព្យប្រទានរបស់ព្រះរាជា (Dance of Royal Wealth) ដែលរាជវង្សខ្មែរ បង្កើតជាទ្រព្យដវិសេស ដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់របស់អ្នករបាំខ្មែរ ដែលជាស្នាព្រះហស្ថ ព្រះមហាក្សត្រីយានី "ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា" ដែលច្នៃចេញពី របាំក្បាច់បុរាណខ្មែរ ក្នុងរជ្ជកាលស្ដេច នរោត្តម របាំព្រះរាជទ្រព្យ ដែលជារបាំ ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដែលមានភាពល្បីល្បាញខាង ប្រណិតភាពនៃសំលៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ ដែលមានភាពទន់ភ្លន់ ស្រស់ស្អាតគួរជាទីគយគន់ ដែលមើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬ ទេវតា (Devata) ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា "ស្ដេចរបាំ" ដែលត្រូវបានទទួលស្គាល់ ដោយអន្តរជាតិ ក្នុងការចុះបញ្ជីស្នាដៃរបស់កម្ពុជា ទៅក្នុងបញ្ជីរបេតិភណ្ឌពិភពលោក នៃមរតក វប្បធម៌អរូបីយតំណាងឲ្យមនុស្សជាតិ របស់អង្គការ (UNESCO) នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ ។[2]
របាំព្រះរាជទ្រព្យ | ||||
---|---|---|---|---|
![]() | ||||
The Royal Ballet of Cambodia at curtain call. This was a performance of a dance drama titled 'Apsara Mera' in Paris, France 2010. | ||||
ឈ្មោះផ្លូវការណ៍ | របាំព្រះរាជទ្រព្យ | |||
ស្ថិតក្នុងល្ខោនហ្លួង | កម្រិតនៃល្ខោនថ្នាក់ខ្ពស់ | |||
ឈ្មោះសម្គាល់ | របាំក្បាច់បុរាណខ្មែរ | |||
ស្នាព្រះហស្ថ | ម្ចាស់ក្សត្រីយានី
សុីសុវត្ថិ កុសមៈ | |||
ឆ្នាំប្រកាស UNESCO | ជាប់ជាសម្បត្តិ បេតិភណ្ឌ ពិភពលោក
ថ្ងៃ ០៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣ | |||
ជាប់ជាមរតកវប្បធម៌អរូបីយ តំណាងឱ្យមនុស្សជាតិ | Intangible Cultural Heritage of Humanity. | |||
Link | Royal Ballet of Cambodia-Inscribed in 2008 (3.COM) |