ម៉ុងហ្គោលី
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
ប្រទេសម៉ុងហ្គោលី (ភាសាម៉ុងហ្គោល៖ Монгол улс) គឺជាប្រទេសមួយដែលព័ទ្ធជុំវិញដោយដីគោកតែមួយគត់នៅតំបន់អាស៊ីខាងកើត។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ីនៅភាគខាងជើង និងប្រទេសចិននៅភាគខាងត្បូង។ វាមានក្រឡាផ្ទៃសរុប ១,៥៦៤,១១៦ គីឡូម៉ែត្រការ៉េជាមួយនឹងប្រជាជនចំនួន ៣.៣ លាននាក់ដែលធ្វើឱ្យវាក្លាយជាប្រទេសអធិបតេយ្យដែលមានប្រជាជនរបោះតិចបំផុតនៅលើពិភពលោក។ ប្រទេសម៉ុងហ្គោលីគឺជាប្រទេសគ្មានព្រំដែនជាប់សមុទ្រធំបំផុតនៅលើពិភពលោកហើយទឹកដីភាគច្រើនត្រូវបានគ្របដណ្តប់ដោយតំបន់វាលស្មៅដែលមានបណ្តុំភ្នំនៅភាគខាងជើងនិងខាងលិច និងវាលខ្សាច់ហ្កូប៊ីនៅភាគខាងត្បូង។ អ៊ូឡង់បាទ័រគឺជារដ្ឋធានីនិងជាទីក្រុងធំបង្អស់ក្នុងប្រទេសដែលមានប្រជាជនជិតពាក់កណ្តាលនៃប្រជាជនសរុបរស់នៅទីនេះ។
(ភាសាម៉ុងហ្គោល) Монгол Улс (ភាសាម៉ុងហ្គោល) | |
---|---|
ភ្លេងជាតិ Монгол улсын төрийн дуулал ("ចម្រៀងជាតិម៉ុងហ្គោលី") | |
ផែនទីប្រទេសម៉ុងហ្គោលី (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | អ៊ូឡង់បាទ័រ |
ភាសាផ្លូវការ | ម៉ុងហ្គោល |
អក្សរផ្លូវការ | អក្សរម៉ុងហ្គោ • អក្សរគីរីឡុសម៉ុងហ្គោល[1] |
ក្រុមជនជាតិ (ឆ្នាំ ២០២០) |
|
សាសនា (ឆ្នាំ ២០២០) |
|
រដ្ឋាភិបាល | រដ្ឋឯកភូត សាធារណរដ្ឋប្រកាន់ប្រព័ន្ធពាក់កណ្តាលប្រធានាធិបតីនិយម |
- ប្រធានាធិបតី | អ៊ូក្នារហ្គីន ឃូរែលស៊ូគ |
- នាយករដ្ឋមន្ត្រី | លូវសានណាមស្រាញ អូយុនអឺដែន |
- ប្រធានមហាសភារដ្ឋ | ហ្កំបូចាវីន ហ្សង់ដង់សាតារ |
នីតិបញ្ញត្តិ | មហាសភារដ្ឋ |
និម្មិតកម្ម | |
- ចក្រភពម៉ុងហ្គោល | ១២០៦ |
២៩ ធ្នូ ១៩១១ | |
- ប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតម៉ុងហ្គោលី | ២៦ វិច្ឆិកា ១៩២៤ |
- អនុម័តរដ្ឋធម្មនុញ្ញបច្ចុប្បន្ន | ១៣ កុម្ភៈ ១៩៩២ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ១,៥៦៤,១១៥ គ.ម២ (ទី១៨) |
- ផ្ទៃទឹក (%) | ០.៦៧[3] |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ៣,៣៥៣,៤៧០[4] (ទី១៣៤) |
- ជំរឿន (ឆ្នាំ ២០១៥) | ៣,០៥៧,៧៧៨[5] |
- ដង់ស៊ីតេ | ២.០៧ នាក់/គ.ម២ (ទី១៩៤) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០១៩) |
- សរុប | $៤៧ ពាន់លាន[6] (ទី១១៥) |
- ក្នុងម្នាក់ | $១៤,២៧០[6] (ទី៩៣) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០១៩) |
- សរុប | $១៣.៧ ពាន់លាន[6] (ទី១៣៤) |
- ក្នុងម្នាក់ | $៤,១៥១[6] (ទី១១៦) |
ជីនី (២០១៨) | 32.7[7] មធ្យម |
HDI (២០១៩) | 0.737[8] ខ្ពស់ · ទី៩៩ |
រូបិយវត្ថុ | ថូគ្រីក (MNT) |
ល្វែងម៉ោង | UTC+៧/៨[9] |
- រដូវក្តៅ (DST) | UTC+៨/+៩[10] |
ទម្រង់កាលបរិច្ឆេទ | yyyy.mm.dd (ស.រ.) |
ទិសបើកបរ | ស្ដាំ |
កូដហៅទូរស័ព្ទ | +៩៧៦ |
កូដ ISO 3166 | MN |
ដែនកម្រិតខ្ពស់ | .mn |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.