មីហ៊្គោ
From Wikipedia, the free encyclopedia
MeeGo គឺជាប្រព័ន្ធប្រតិបត្តិការទូរស័ព្ទផ្អែកទៅលើ លីនុច។ MeeGo ត្រូវបានរចនាឡើងឲ្យអាចដំណើរការបាននៅលើ ក្ដារអេឡិចត្រូនិក (Tablet), Netbook, ទូរស័ព្ទកុំព្យូទ័រ (mobile computing), Smartphone និង ម៉ាស៊ីនឧបករណ៍ផ្សេងៗជាច្រើនទៀត។ ប្រព័ន្ធប្រតិបត្តិការនេះ ត្រូវបានកើតឡើងពីការដាក់បញ្ចូលគ្នារវាង ប្រព័ន្ធប្រតិបត្តិការ Moblin របស់ Intel ជាមួយនឹង Maemo (ដែលត្រូវបានដាក់ឲ្យប្រើនៅក្នុងទូរស័ព្ទ N900) របស់ Nokia កាលពីខែកុម្ភៈ ឆ្នាំ២០១០ នៅឯ Mobile World Congress។ គោលដៅចម្បងនៃការដាក់បញ្ចូលគ្នានេះ គឺដើម្បីបង្រួបបង្រួមការខិតខំប្រឹងប្រែងនៃសហគមន៍ ទាំងពីរ ឲ្យបង្កើតបានជាប្រព័ន្ធផ្អែកលើ Linux ថ្មីមួយ ដើម្បីឲ្យមានភាពសមទៅនឹងបម្លាស់ប្ដូរញឹកញាប់នៃអ្នកប្រើប្រាស់។ ក្រៅពីការចូលរួមរបស់ Intel និង Nokia នោះ ក៏មានក្រុមហ៊ុននិងក្រុមអ្នកអភិវឌ្ឍនានាផ្សេងទៀត បានចូលរួមចំណែកយ៉ាងធំផងដែរ មានដូចជា៖ មូលនិធិលីនុច, Novell, AMD ។
ក្រុមហ៊ុន / អ្នកអភិវឌ្ឍ | Linux Foundation, Intel, Nokia, Novell, AMD[1] MeeGo Community |
---|---|
សរសេរក្នុង | C++ |
គ្រួសារ OS | លីនុច |
ស្ថានភាពការងារ | កំពុងដំណើរការ |
ការចេញផ្សាយដំបូង | 26 May 2010 (2010-05-26) |
ការចេញចុងក្រោយ | 1.2 / 19 May 2011 (2011-05-19) |
ទិសដៅទីផ្សារ | ទូរស័ព្ទចល័ត |
ប្រព័ន្ធកញ្ចប់កម្មវិធី | RPM Package Manager |
ផ្លាតហ្វមដែលស្គាល់ | ARM and x86 |
ប្រភេទខឺនែល | Monolithic (Linux) |
អាជ្ញាប័ណ្ណ | Various |
គេហទំព័រផ្លូវការ | meego.com |
MeeGo បានចេញផ្សាយកំណែដំបូងនៅ ថ្ងៃទី២៦ ខែឧសភា ២០១០ ហើយមកទល់សព្វថ្ងៃនេះ MeeGo បានចេញដល់កំណែ ១.២ (ចេញផ្សាយកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១១) ។ ចំណែកឯពេលនៃការចេញផ្សាយកំណែនិមួយៗ ត្រូវបានកត់ត្រាទុកនៅក្នុងទំព័រវិគីនៃ MeeGo បើអ្នកចង់ដឹងច្បាស់នោះ សូមចូលទីនេះ Archived 2011-08-29 at the វេយប៊ែខ ម៉ាស៊ីន.។ ចំណែកឯកំណែ ១.៣ នឹងចេញផ្សាយនៅក្នុងកំឡុងខែតុលា ឆ្នាំ២០១១ ខាងមុខនេះ។