From Wikipedia, the free encyclopedia
Script error: No such module "SDcat".
មនុហ မကုဋ | |||||
---|---|---|---|---|---|
ក្សត្រនៃសុធម្ម | |||||
រជ្ជកាល | ទសវត្ស១០៣០–១០៥៧[1] | ||||
អង្គមុន | ឧទិន្នរាជា | ||||
ប្រសូត | សុធម្ម | ||||
សុគត | បាកាន | ||||
| |||||
វង្ស | រាជវង្សសុធម្ម | ||||
បិតា | ឧទិន្នរាជា | ||||
សាសនា | ពុទ្ធសាសនាថេរវាទ |
មនុហ (ភូមា: မနူဟာ; មន: မကုတရာဇာ), រឺ មកុត, គឺជាក្សត្រចុងក្រោយនៃនគរសុធម្ម។ ព្រះមនុហបានសោយរាជ្យនៅសុធម្មចាប់ពីទសវត្ស១០៣០ ដល់ ១០៥៧ ដែលជាពេលទ្រង់ត្រូវបានវាយបង្ក្រាបដោយព្រះបាទអនិរុទ្ធនៃនគរបាកាន។[2]:១៥០ តាមរយៈទំនៀមប្បវេណីមន ព្រះមនុហជាក្សត្រទី៥៩នៃខ្សែស្រឡាយស្ដេច ដែលគេយល់ថាបានស្ថាបនានគរសុធម្មកំឡុងសម័យពុទ្ធកាលនៅក្នុងសតវត្សទី៦ ម.គ។
ការសរសេរឡើងវិញជាភាសាភូមា និងមនបុរាណក៏បាននិយាយហូរហែថាព្រះអនិរុទ្ធ ជាអ្នកប្រែសាសនាមកកាន់ពុទ្ធសាសនាថេរវាទវិញ បានទូលសូមព្រះរាជទានគម្ពីរបិដកខាងពុទ្ធសាសនាថេរវាទពីព្រះមនុហ។ ស្ដេចមនអង្គនេះ បើតាមស្មានមើលបានច្រានចោលព្រះរាជបំណងរបស់ព្រះអនិរុទ្ធ ដោយមានព្រះរាជឱង្ការថា ពួកភូមាដែលគ្មានវប្បធម៌នៅភាគខាងជើងមិនបានឱ្យតំលៃចំពោះសាសនាឡើយ។ ការបដិសេធនេះត្រូវបានព្រះអនិរុទ្ធប្រើដើម្បីជាលេសដើម្បីលុកលុយ និង សញ្ជ័យនគរមន។[3] ថ្វីបើមានរឿងនេះក៏ពិតមែន វាក៏ទំនងប្រហែលជាព្រះអនិរុទ្ធសញ្ជ័យសុធម្មដើម្បីបង្អាក់ការរុលមកភាគខាងលិចនៃអធិរាជាណាចក្រខ្មែរមកកាន់ឆ្នេរតនាវស្រីដែរ។ តែយ៉ាងណាក៏ដោយ តាមរយៈជំនឿបុរាណ ព្រះមនុហ និង ព្រះរាជវង្សានុវង្សព្រះអង្គរួមជាមួយព្រះសង្ឃប្រមាណ ៣០០០០ អង្គ និង សិប្បករសិល្បករមួយចំនួន ត្រូវបាននាំទៅកាន់បាកានវិញ។ រវាងឆ្នាំ១០៥០ និង ប្រមាណឆ្នាំ ១០៨៥ សិប្បករ និងសិល្បករមនជាច្រើនបានជួយកសាងបូជនីយដ្ឋានប្រមាណពីរពាន់កន្លែងនៅបាកាន សំណល់បូជនីយដ្ឋានទាំងនេះដែលសព្វថ្ងៃជាគូប្រជែងនូវភាពត្រចះត្រចង់នៃអង្គរវត្ត។[4]
យ៉ាងណាក៏ដោយ ការស្រាវជ្រាវនាពេលថ្មីៗនេះ ទស្សនៈខ្លះលើកឡើងថា ឥទ្ធិពលមនក្នុងផ្ទៃប្រទេសក្រោយពេលការសញ្ជ័យរបស់ព្រះអនិរុទ្ធគឺជារឿងព្រេងនិទានដែលគេបានបំផ្លើសក្រោយសម័យនគរបាកាន ដែលរឿងនឹងនិទានពោលថានៅភូមាក្រោមពិតជាមិនមានរដ្ឋបុរីឯករាជ្យមាំមួនណាមួយឡើយមុនពេលការពង្រីកទឹកដីរបស់បាកាន។[5] ប្រវត្តិវិទូ ម៉ៃឃើល-អង្គស៊្វីន (អង្គស៊្វីន ២០០៥) លើកឡើងថាអត្ថិភាពនៃសុធម្មមិនស៊ីគ្នាតាមរយៈភស្តុតាងសហសម័យឡើយ។[6]
ព្រះមនុហបានទូលសុំព្រះរាជទាន និងត្រូវបានចេញព្រះរាជានុញ្ញាតឱ្យកសាងប្រាសាទមនុហនៅបាកានក្នុងឆ្នាំ១០៥៩។ ខាងក្នុងប្រាសាទមានព្រះពុទ្ធរូបដ៏ធំសំបើមបីអង្គតាំងព្រះភ្នែនមើលទៅឃើញធំមែនទែនដោយសារតែមានរបងព័ទ្ធជុំវិញ និងទីតាំងទទឹងទទែង មិនសមរម្យត្រូវបានគេពោលថាតំណាងឱ្យការគាបសង្កត់ និង ការខ្វះនូវភាពស្រណុកសុខស្រួល នៃ 'ស្ដេចឈ្លើយសឹក' មានជារៀងដរាប។[7]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.