ភាសាណាវ៉ាថ្ល៍
From Wikipedia, the free encyclopedia
ភាសាណាវ៉ាថ្លះតូល្លិ (មកពី ណាវ៉ាថ្ល៍, «សម្លេងពិរោះ» និង ថ្លះតូល្លិ, «ភាសា»)[3] គឺជាភាសាយូតូអាហ្សតិក មួយដែលត្រូវបាននិយាយជាពិសេសដោយជនជាតិណាវ៉ាក្នុងម៉ិចស៊ិក និង អាមេរិកកណ្ដាល.[4] កើតនៅក្នុងសតវត្សរ៍ទី៧យ៉ាងយឺត។ តាងពីវិត្ថាកម្មនៃវប្បធម៌តូលតិកនៅទីបញ្ចប់សត្តវត្សរ៍ទី១០នៅមេសូអាមេរិក, ភាសាណាវ៉ាថ្ល៍ចាប់ផ្ដើមសាយឡើងលើភាសាផ្សេងៗនៃមេសូអាមេរិកដល់ធ្វើជាភាសាអន្ដរជាតិក្នុងភាគធំនៅតំបន់មេសូអាមេរិក ជាពិសេសក្នុងផែនដីដែលត្រូវបានធ្វើសញ្ជ័យដោយចក្រភពអាហ្សតិក ពីសតវត្សរ៍ទី១៣ដល់កាលធ្លាក់ (ថ្ងៃទី១៣ ខែសីហា ឆ្នាំ១៥២១) ដោយជនជាតិអេស្ប៉ាញ ហេតុដូច្នេះ ភាសាណាវ៉ាថ្ល៍ក៏ត្រូវបានស្គាល់តាម ‹‹ភាសាម៉ិចស៊ិក››។
ភាសាណាវ៉ាថ្ល៍ | |
---|---|
Nāhuatlahtōlli, Māsēwallahtōlli, Mexicano | |
Nahua woman from the Florentine Codex. The speech scroll indicates that she is speaking. | |
ដើមកំណើតនៅ | ម៉ិចស៊ិក នឹង អែលសាលវ៉ាឌ័រ |
តំបន់ | រដ្ឋម៉ិចស៊ិក, Puebla, Veracruz, Hidalgo, Guerrero, Morelos, Tlaxcala, Oaxaca, Michoacán, Durango, និងអន្ដោប្រវេសន្ដក្នុង សហរដ្ឋអាមេរិក, អែលសាលវ៉ាឌ័រ, ហ្គាតេម៉ាឡា នឹង កាណាដា |
ជាតិពន្ធុ (ជនជាតិ) | ជនជាតិណាវ៉ា |
អ្នកនិយាយដើមកំណើត | 1.45 លាន[1] |
អំបូរភាសា | យួតូអាហ្សតិក
|
ទម្រង់ដើម | Proto-Nahuan
|
គ្រាមភាសា |
|
ស្ថានភាពផ្លូវការ | |
ភាសាផ្លូវការនៅក្នុង | Mexico |
គ្រប់គ្រងដោយ | Instituto Nacional de Lenguas Indígenas[2] |
កូដភាសា | |
ISO 639-2 | nah |
ISO 639-3 | nci ភាសាណាវ៉ាថ្ល៍ចាស់ចំពោះមុខទំនើប សូមមើល List of Nahuan languages ទៀត. |
អត្ថបទនេះមាននិមិត្តសញ្ញាសូរសព្ទ IPA ដោយគ្មានការគាំទ្រការបកប្រែត្រឹមត្រូវ អ្នកអាចឃើញសញ្ញាសួរ ប្រអប់ ឬនិមិត្តសញ្ញាផ្សេងទៀតជំនួសឱ្យតួអក្សរយូនីកូដ សម្រាប់ការណែនាំណែនាំអំពីនិមិត្តសញ្ញា IPA សូមមើល ជំនួយ:IPA |
តាមពិត មនុស្សដែលនិយាយភាសាណាវ៉ាថ្ល៍ហៅវាថា ម៉ិស៊្យីកាថ្លះតូល្លិ ជាភាសាខ្មែរ៖ ភាសាម៉ិចស៊ិក។[5] ប្រភពផ្សេងទៀតប្រាប់យើងថា ភាសាណាវ៉ាថ្ល៍ ជាដើម ត្រូវបានស្គាល់តាមឈ្មោះ សិម៉័ណាវ៉ាកាថ្លះតូល្លិ ជាភាសាខ្មែរ៖ ភាសាពិភពលោក ហើយព្រោះពិបាក់និយាយ ឈ្មោះនេះត្រូវបានខ្លីជា ណាវ៉ាថ្ល៍។
ភាសាណាវ៉ាថ្ល៍ចាប់ផ្ដើមខាតអ្នកនិយាយតាមជនជាតិអេស្ប៉ាញមកទ្វីប ហើយតាមភាសាអេស្ប៉ាញបានធ្វើជាភាសាខ្ពស់ជាងគេថ្មីក្នុងមេសូអាមេរិក។ យ៉ាងណាក៏ដោយ ជនជាតិអឺរ៉ុបតប្រើភាសាណាវ៉ាថ្ល៍ដោយអ្នកផ្សាយសាសនាសម្រាប់ធ្វើសញ្ជ័យ យកភាសានេះទៅតំបន់ដែលមិនទាន់មានឥទ្ធិពលនៃភាសាណាវ៉ាថ្ល៍ជាមុនទេ។
ភាសាណាវ៉ាថ្ល៍គឺជាភាសាអន្ដោគ្រាមម៉ិចស៊ិកដែលមានអ្នកនិយាយច្រើនជាងគេ មានប្រមាណមួយលានកន្លះ ហើយភាគច្រើនក៏ចេះភាសាអេស្ប៉ាញដែរ។ តំបន់ប្រើគឺពីខាងជើងប្រទេសម៉ិចស៊ិកដល់អាមេរិកកណ្ដាល។