ពុទ្ធលើសឡានភាល័យ
From Wikipedia, the free encyclopedia
Script error: No such module "SDcat".
ព័ត៌មានសង្ខេប ព្រះពុទ្ធលើសឡានភាល័យ พระพุทธเลิศหล้านภาลัย, ព្រះមហាក្សត្រសៀម ...
ព្រះពុទ្ធលើសឡានភាល័យ พระพุทธเลิศหล้านภาลัย | |
---|---|
រាមាទី២ | |
![]() | |
ព្រះមហាក្សត្រសៀម | |
រជ្ជកាល | ៧ កញ្ញា ១៨០៩ – ២១ កក្កដា ១៨២៤ |
រាជាភិសេក | ១៨០៩ |
អង្គមុន | ពុទ្ធយ៉តហ្វាចុឡាលោក (រាមាទី១) |
អង្គក្រោយ | ណាង់ក្លៅ (រាមាទី៣) |
ព្រះអនុរាជ | មហាសេនានុរក្ស |
ព្រះអនុរាជរតនកោសិន្ទ្រ៍ | |
សោយរាជ្យ | ១៨០៨ – ៧ កញ្ញា ១៨០៩ |
អ្នកតែងតាំង | ពុទ្ធយ៉តហ្វាចុឡាលោក (រាមាទី១) |
អង្គមុន | មហាសុរាសិង្ហាណាត |
អង្គក្រោយ | មហាសេនានុរក្ស |
ប្រសូត | ២៤ កុម្ភៈ ១៧៦៧ អាំផាវ៉ា, សមុទ្រសង្គ្រាម, អាណាចក្រអយុធ្យា |
សុគត | ២១ កក្កដា ១៨២៤ (ព្រះជន្មាយុ ៥៧ វស្សា) ព្រះបរមមហារាជវាំង, ព្រះនគរ, បាងកក, សៀម |
រាជពន្ធភាព | ស្រីសុរិយិនត្រា (មហេសី) គន្ធុន ទិព្យាវ៉ាឌី ស្រីសុឡាល័យ |
រាជបច្ឆាញាតិ | បុត្រានិងបុត្រីចំនួន ៧៣ អង្គ[1] |
វង្ស | រាជវង្សចក្រី |
បិតា | ពុទ្ធយ៉តហ្វាចុឡាលោក (រាមាទី១) |
មាតា | អម៉ារិនត្រា |
សាសនា | ព្រះពុទ្ធសាសនា |
បិទ
ព្រះពុទ្ធលើសឡានភាល័យ (សៀម៖ พระพุทธเลิศหล้านภาลัย, ២៤ កុម្ភៈ ១៧៦៧ – ២១ ខែកក្កដា ១៨២៤) មានឈ្មោះផ្ទាល់ខ្លួនថា ជីម (សៀម៖ ฉิม) ឬ រាមាទី២ គឺជាព្រះមហាក្សត្រទីពីរនៃសៀមក្រោមរាជវង្សចក្រីដោយបានគ្រងរាជ្យពីឆ្នាំ១៨០៩ ដល់ឆ្នាំ១៨២៤។ នៅឆ្នាំ១៨០៩ ព្រះអង្គបានសោយរាជ្យបន្តពីព្រះបិតារបស់ព្រះអង្គព្រះនាមពុទ្ធយ៉តហ្វាចុឡាលោក។ រជ្ជកាលរបស់ទ្រង់ភាគច្រើនមានភាពស្ងប់ស្ងាត់ គ្មានជម្លោះអ្វីធំដុំកើតមានឡើយ។ រជ្ជកាលរបស់ព្រះអង្គក៏ត្រូវបានគេស្គាល់ដែរថាជា "យុគសម័យមាសនៃអក្សរសិល្ប៍រតនកោសិន្ទ្រ៍" ដោយសារព្រះអង្គជាអ្នកឧបត្ថម្ភដល់កវីមួយចំនួននៅក្នុងព្រះរាជវាំង ហើយព្រះមហាក្សត្រទ្រង់ផ្ទាល់គឺជាកវី និងវិចិត្រករដ៏ល្បីល្បាញ។ កវីដ៏មានប្រជាប្រិយភាពបំផុតដែលនៅស្ថិតក្នុងវង្សការងារនិពន្ធរបស់ទ្រង់គឺ ព្រះស៊ុនថន ភូ ដែលជាអ្នកនិពន្ធរឿងព្រះអាផៃមុនី។