ប្រវត្តិវិទ្យុ
From Wikipedia, the free encyclopedia
'''វិទ្យុ''' ជាប្រពន្ធផ្សព្វផ្សាយមួយ ដែលអាចផ្ដល់ព័ត៌មានបានយ៉ាងឆាប់រហ័ស ទៅដល់ប្រជាពលរដ្ឋ និងមនុស្ស ក្នុងសហគមន៍តាមរយៈសំលេង ក្នុងពេលតែមួយគ្រប់ទីកន្លែង ដែលបានគ្របដណ្ដប់តាមរយៈ រលកធាតុអាកាសដោយគំនិតតាមសំដី ដូចជាការអាននូវព័ត៌មានជាតិ អន្ដរជាតិ កម្មវិធីកំសាន្ដ បទចំរៀង ការពិភាក្សាគ្នា រឺការចាក់ស្ពតផ្សាយពាណិជ្ជកម្មនូវផលិតផលផ្សេងៗ ដើម្បីអោយប្រជាពលរដ្ឋ រឺប្រិយមិត្តអ្នកស្ដាប់ទទូលបាននូវចំណេះដឹង ការកំសាន្ដ ព័ត៌មាន ផលិតផលផ្សេងៗ។ វិទ្យុជាដំណើរការនៃការផ្ញើរនិងការទទួលសារ ដោយប្រពន្ធរលកសំលេងអេឡិចត្រូម៉ាញេទិច ដោយគ្មានភ្ជាប់ខ្សែរសំរាប់ធ្វើការផ្សព្វផ្សាយនូវព័ត៌មាន ទៅកាន់មនុស្សទាំងអស់ក្នុងសង្គម។ គេចែកប្រភេទរលកសំលេងវិទ្យុជា២ប្រភេទគឺ រលកសំលេងវិទ្យុFM និងរលកសំលេងវិទ្យុAM