![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/3/3e/Flag_of_New_Zealand.svg/langkm-640px-Flag_of_New_Zealand.svg.png&w=640&q=50)
នូវែលហ្សេឡង់
From Wikipedia, the free encyclopedia
ប្រទេសនូវែលហ្សេឡង់ (ភាសាអង់គ្លេស៖ New Zealand និងភាសាម៉ាវរី៖ Aotearoa) គឺជាប្រទេសកោះមួយស្ថិតនៅប៉ែកនិរតីនៃមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រទេសនេះមានដែនដីធំៗចំនួនពីរគឺ កោះខាងជើង (Te Ika-a-Māui) និងកោះខាងត្បូង (Te Waipounamu) និងបូករួមជាមួយកោះតូចៗចំនួន ៧០០ ទៀត។ នូវែលហ្សេឡង់ជាប្រទេសកោះធំបំផុតទីប្រាំមួយ ដែលគ្របដណ្តប់លើផ្ទៃដីសរុប ២៦៨,០២១ គីឡូម៉ែត្រការ៉េ។ វាស្ថិតនៅប្រមាណ ២០០០ គីឡូម៉ែត្រពីភាគខាងត្បូងប្រទេសអូស្ត្រាលី កាត់សមុទ្រតាស្មាន់ និង ១,០០០ គីឡូម៉ែត្រពីភាគខាងត្បូងនៃកោះនូវែលកាឡេដូនី ហ្វីជី និងតុងកា។ ប្រទេសនេះមានតំបន់ភូមិសាស្ត្រចម្រុះច្រើន និងកំពូលភ្នំមុតស្រួច រួមទាំងភ្នំទឹកកកនៅតាមភាគខាងត្បូងផងដែរ។ រាជធានីរបស់ប្រទេសនូវែលសេឡង់មានឈ្មោះថា វេលីងតុន ហើយទីក្រុងដែលមានប្រជាជនច្រើនជាងគេគឺមានឈ្មោះថា អូកឡិន។
New Zealand (ភាសាអង់គ្លេស) Aotearoa (ភាសាម៉ាវរី) | |
---|---|
ភ្លេងជាតិ: "God Defend New Zealand" ខ្មែរ៖ "ព្រះជាម្ចាស់ជួយការពារនូវែលហ្សេឡង់" "God Save the King"[ស 1] "ព្រះជាម្ចាស់សូមជួយព្រះមហាក្សត្រិយានី" | |
![]() ទីតាំងប្រទេសនូវែលហ្សេឡង់ (ក្រហម) នៅលើភូគោល បូករួមទាំងដែនដីទាមទារនៅអង់តាកទិក | |
រាជធានី | វេលីងតុន 41°18′S 174°47′E |
ទីក្រុងធំបំផុត | អូកឡិន |
ភាសាផ្លូវការ |
|
ក្រុមជនជាតិ (ឆ្នាំ ២០១៨)[3] |
|
សាសនា (ឆ្នាំ ២០១៨)[4] |
|
រដ្ឋាភិបាល | រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញអាស្រ័យសភាឯកភូត |
- ព្រះមហាក្សត្រ | ឆាលស៍ទី ៣ |
- អគ្គទេសាភិបាល | ស៊ីនឌី គីរ៉ូ |
- នាយករដ្ឋមន្ត្រី | គ្រិស ហ៊ីបគីន |
នីតិបញ្ញត្តិ | សភាតំណាងរាស្ត្រ |
ទទួលឯករាជ្យ | |
- រដ្ឋាភិបាលទំនួលខុសត្រូវ | ៧ ឧសភា ១៨៥៦ |
- វិជិតរាជ្យ | ២៦ កញ្ញា ១៩០៧ |
- លក្ខន្តិកៈវេស្តមីនស្ទើរត្រូវបានអនុម័ត | ២៥ វិច្ឆិកា ១៩៤៧ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ២៦៨,០២១ គ.ម២ (ទី៧៥) |
- ផ្ទៃទឹក (%) | ១.៦ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២២) | ![]() |
- ជំរឿន (ឆ្នាំ ២០១៨) | ៤,៦៩៩,៧៥៥[6] |
- ដង់ស៊ីតេ | ១៩.១ នាក់/គ.ម២ (ទី១៦៧) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ![]() |
- ក្នុងម្នាក់ | ![]() |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ![]() |
- ក្នុងម្នាក់ | ![]() |
ជីនី (២០១៩) | ![]() មធ្យម |
HDI (២០១៩) | ![]() ខ្ពស់ណាស់ · ទី១៤ |
រូបិយវត្ថុ | ដុល្លារនូវែលហ្សេឡង់ ($) (NZD) |
ល្វែងម៉ោង | UTC+១២ (NZST) |
- រដូវក្តៅ (DST) | UTC+១៣ (NZDT) |
ទម្រង់កាលបរិច្ឆេទ | dd/mm/yyyy[10] |
ទិសបើកបរ | ឆ្វេង |
កូដហៅទូរស័ព្ទ | +៦៤ |
កូដ ISO 3166 | NZ |
ដែនកម្រិតខ្ពស់ | .nz |
ប្រទេសនូវែលហ្សេឡង់ជាប្រទេសអភិវឌ្ឍន៍មួយដែលមានឋានៈខ្ពស់ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសនៅលើអន្តរជាតិដែលជាប្រទេសកំពូលៗ រួមទាំងវិស័យអប់រំ សេរីភាពសេដ្ឋកិច្ច ហើយបង្ហាញនូវចំនួនដ៏ទាបនៃសន្ទស្សន៍នៃអំពើពុករលួយ ។ ទីក្រុងជាច្រើនក៏មានឋានៈខ្ពស់ៗក្នុងចំណោមទីក្រុងមានបំផុតនៅលើពិភពលោក ។
ម្ចាស់ក្សត្រីអេលីសាប៊ែតទី២ ជាព្រះប្រមុខរដ្ឋនៃប្រទេសហើយក៏ជាអ្នកដែលត្រូវបានគេឱ្យតំណាងជាអគ្គទេសាភិបាលដែលកាន់អំណាចបម្រុង ។ ក្សត្រីនិងអភិបាលខេត្តទូទៅកម្រនឹងលុកដៃក្នុងការប្រើអំណាចដោយគ្មានការចេញបញ្ជាពីគណៈរដ្ឋមន្រ្តី នីតិបញ្ញាតិ អំណាចក្នុងនយោបាយ ត្រូវបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ ។ រដ្ឋសភានៃប្រទេសនូវែលហ្សេឡង់ ព្រមទាំងអំណាចប្រតិបត្តិដែលធ្វើការយ៉ាងមានប្រសិទ្ឋភាពដោយនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ និងអ្នកដទៃទៀតនៅជួររដ្ឋមន្ត្រី ។